|
បង Ando Katsuhiroយុវជនជប៉ុន១រូបស្នេហាបេតិកភ័ណ្ឋវប្បធម៏វៀតណាម។
(Image: Internet) |
VOVWRLD-ជួបជាមួយបង Ando Katsuhiro ជាលើកដំបូង ខ្ញុំមានអារម្មណ៍
ជិតស្និទនិងហាក់ដូចជាស្គាល់ពីយ៉ូណាសមកហើយសំលេងនិយាយស្រាលៗ
របស់បងបានទាក់ទាញក្នុងរឿងនិទានស្តីពីកិច្ចការដែលបងកំពុងធ្វើនៅវៀត
ណាម។បង Ando Katsuhiro រៀបរាប់ថា“ ខ្ញុំស្គាល់ដល់វៀតណាមពេលជា
សិស្សសាលាអនុវិទ្យាល័យ១នាក់។មុននេះ ជាង៣០ឆ្នាំក្នុងគំនិត របស់ខ្ញុំវៀត
ណាមជាប្រទេស១នៃសង្រ្គាម។ប៉ុន្តែក្រោយ ពីមកដល់វៀតណាមនាឆ្នាំ២០១១
ខ្ញុំសង្កេតឃើញថាអារម្មណ៍របស់ខ្ញុំគឺខុសប្លែកទាំងស្រុងប្រៀបនឹងមុននេះ “។
Andoនៅនឹកចងចាំច្បាស់លើកដំបូងដែលបងមកដល់វៀតណាមនោះគឺមណ្ឌល
វិថី Hoi An-ខេត្តQuang Nam វៀតណាម។កន្លែងនេះក៍ជាកន្លែងដែលនាំមក
មនោសញ្ចេតនាស្រឡាញ់បណ្តាតំលៃវប្បធម៏ជាប្រពៃណីរបស់បងAndoចំពោះ
វៀតណាម។Andoនៅចងចាំអារម្មណ៍ដំបូងអំពីដំបន់ដីនេះ។នោះគឺទឹកមុខ
ញញឹមស្រស់បស់របស់ប្រជាជនវៀតណាម។ Hoi Anសព្វថ្ងៃនេះបានមានការ
ផ្លាស់ប្តូរជាច្រើន។ប៉ុន្តែចំពោះបង សំណើចដ៍មានប្រជាប្រិយភាពរបស់អ្នកដំបន់
និងព្រលឹងនៃHoi Anមិនផ្លាស់ប្តូរនៅឡើយ។គឺនៅដិតជាប់ក្នុងអារម្មណ៍នៅឡើយ។
បងររៀបរាប់ថា “នៅវៀតណាមខ្ញុំបានមកទស្សនាខេត្តនិងទីក្រុងចំនួន៤០
ហើយ។កន្លែងដែលដិតជាប់ក្នុងអារម្មណ៍ដ៍ជ្រាលជ្រៅបំផុតគឺដំបន់ដីHoi An។Hoi Anជាកន្លែងដំបូងដែលខ្ញុំមកទស្សនា។និងច្រើនឆ្នាំក្រោយនោះពេលមកដល់ទីនេះ
នៅមានជនខ្លះហៅឈ្មោះខ្ញុំថាAndoអើយ។ពីព្រោះថាខ្ញុំបានរស់នៅទីនោះយ៉ាងយូរ“។
បន្ទាប់ពីHoi An បងAndoបន្កស្រាវជ្រាវអនុវត្តបណ្តាគំរោងការណ៍ជួសជុលផ្ទះបុរាណ
នៅភូមិ Phuoc Tich ទីក្រុងHue Cai Be (ខេត្ត Tien Giang) និងភូមិDuong Lam(ទីក្រុងហា
ណូយ)ជាដើម។នាបច្ចុប្បន្នបងAndo រួមជាមួយមិត្តរួមសហវិជ្ជាជីវះជប៉ុននិងវៀតណាម
រួមគ្នាស្រាវជ្រាវនិងធ្វើការដើម្បីជួសជុលបណ្តាផ្ទះបុរាណនិងអភិវឌ្ឍន៍រូបសណ្ឋាន
ទេសចរណ៍សហគមន៍នៅ ភូមិDuong Lam។
ផ្ទះបុរាណនៅ ភូមិDuong Lam(Internet)។
|
Ando និងបណ្តាអ្នកមគ្គុទេសទេសចរណ៍នៃគណះកម្មាធិការគ្រប់គ្រងបានមានដំណើរ
ស្រាវជ្រាវស្វែងរកធនធានទេសចរណ៍ថ្មីរបស់ភូមិ។តាមរយះនោះបណ្តាអ្នកមគ្គុទេស
ទេសចរណ៍និងកម្មាភិបាលនៃ គណះកម្មាធិការគ្រប់គ្រងបានអោយដឹងថាមានកន្លែង
មួយចំនួននឹងក្លាយទៅជាកន្លែងទេសចរណ៍គួរឲ្យចាប់ចិត្ត។ Nguyen Thi Hoaiអ្នកមគ្គុទេស
ទេសចរណ៍នៃគណះកម្មាធិការគ្រប់គ្រងភូមិបុរាណDuong Lamអោយដឹងថា “ តាមរយះ
ការស្រាវជ្រាវយើងខ្ញុំសង្កេតឃើញថា នៅភូមិDong Sang មានកេរ្តិ៍ដំណែលបុរាណជា
ច្រើន។នៅភូមិមានវត្តអារាមបុរាណចំនួន២កន្លែង។ឯនៅភូមិ Mong Phu មានផ្ទះបុរាណ
ជាច្រើន “។
សេចក្តីស្រឡាញ់របស់បង Andoបានបន្តទឹកចិត្តក្លៀវក្លាអោយបណ្តាមិត្តវៀតណាមរបស់
បង។ធ្វើការនៅអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបង Nam មានឪកាសសហប្រតិបត្តិ
ជាច្រើនជាមួយបងAndo។មិនត្រឹមតេជាដៃគូក្នុងកិច្ចការជនទាំង២នាក់បានក្លាយទៅជា
មិត្តដ៍ជិតស្និទក្នុងជីវភាពរស់នៅទៀតផង។ បង Nam អោយដឹងថា“ ខ្ញុំបានស្គាល់ដល់
បង Andoពេលវិលត្រឡប់ប្រទេសវិញមុននេះ១ឆ្នាំ។ខ្ញុំសង្កេតឃើញថា បង Andoជាជន
ដែលស្រឡាញ់វៀតណាមក៍ដូចជាបេតិកភ័ណ្ឋនិងទេសចរណ៍ណាស់ ។ខ្ញុំនិងបង Ando សុទ្ឋតែមានការយកចិត្តទុកដាក់រួមដល់ទេសចរណ៍។ពីនោះយើងខ្ញុំធ្វើជាមិត្តរួមវិជ្ជាជីវះ
ផងនិងធ្វើជាមិត្តរបស់គ្នាផង“។
ដោយមានចំណេះដឹងជំនាញនិងទឹកចិត្តជក់ចិត្តស្ថបត្យកម្មបុរាណបងAndo Katsuhiro
បានរួមវិភាគទានយ៉ាងសកម្មក្នុងការអភិរក្សនិងជួសជួលបណ្តាភូមិបុរាណរបស់វៀត
ណាម។ចំពោះបង នោះជាអត្ថន័យ១ក្នុងជីវិតជីវភាពរស់នៅ៕