Binh Thuan - រដូវទទួលភ្ញៀវទេសចរអន្តរជាតិ
LE PHUONG -  
(VOVWORLD) - នាបច្ចុប្បន្ន ទីកន្លែងមកដល់នានានៅខេត្ត Binh Thuan (ភាគខាងត្បូង វៀតណាម) ចាប់ផ្តើមរដូវចទទួលភ្ញៀវទេសចរអន្តរជាតិ។ នៅរដូវកម្តៅ បរិមាណភ្ញៀវទេសចរត្រូវបានព្យាករណ៍នឹងកើនឡើងយ៉ាងខ្លាំងបើប្រៀបនឹងបណ្ដាឆ្នាំទៅមិញ។ សណ្ឋាគារទាំងអស់បានត្រៀមរៀបចំយ៉ាងម៉ត់ចត់ដើម្បីបំរើតម្រូវការនៃភ្ញៀវទេសចរល្អបំផុត។
Binh Thuan - រដូវទទួលភ្ញៀវទេសចរអន្តរជាតិ |
(VOVworld) – រដូវទទួលភ្ញៀវទេសចរអន្តរជាតិនៅខេត្ត Binh Thuan ចាប់ផ្តើមពីខែមករាដល់ខែ ឧសភាឆ្នាំក្រោយ។ នេះគឺជាពេលវេលាដែលភ្ញៀវទេសចរពីគ្រប់ទិសទី ជាពិសេសពីបណ្ដា ប្រទេសអឺរ៉ុបដែលមានធាតុអាកាសត្រជាក់។ ទោះបីជាចាប់ផ្តើមរដូវកម្តៅក្តី ប៉ុន្តែ មណ្ឌលទេសចរណ៍ជាន់ខ្ពស់ Ham Tien – Mui Ne (ទីក្រុង Phan Thiet ខេត្ត Binh Thuan) អ៊ូអរសប្បាយរីករាយណាស់។ ភ្ញៀវទេសចរជាច្រើនកុះករដើរលែងហាលកម្តៅថ្ងៃនិងសម្រប ខ្លួនចួលក្នុងទឹកសមុទ្រត្រដ៏ជាក់ស្រួល។ មកទស្សនាឆ្នេរសមុទ្រ Mui Ne – Binh Thuan ភ្ញៀវទេសចរអន្តរជាតិជានិច្ចកាលគួរឲ្យចាប់ចិត្ត។ លោកស្រី Erin Phillips រួមជាមួយមិត្ត ប្រុសមកពីអូស្ត្រាលីទើបនឹងមកដល់ Mui Ne បានឲ្យដឹងថា៖
«យើងខ្ញុំស្វែងយល់ព័ត៌មានអំពីទីកន្លែងមកដល់និងសណ្ឋាគារលើ Google ហើយរក ឃើញព័ត៌មានអំពី Mui Ne។ ទីនេះស្អាតអស្ចារ្យណាស់ដោយមានជ្រលងភ្នំខ្សាចនិងឆ្នេសមុទ្រដែលខុសពីរូមណីយដ្ឋានផ្សេងៗទៀតនៅវៀតណាម។ ស្ថានីយ៏រថភ្លើងស្ងប់ស្ងាត់ហើយអាចហៅ Taxi ងាយស្រួលណាស់។ ដូច្នេះ ខ្ញុំគិតថា៖ ទីនេះជាកន្លែងអស្ចារ្យដើម្បីសំរាក់។»
ភ្ញៀវទេសចរមកដល់ Mui Ne – Binh Thuan មានសញ្ជាតិខុសពីគ្នា។ មិនត្រឹមតែជា ភ្ញៀវទេសចរពីអឺរ៉ុបខាងជើងនិងរុស្ស៊ី ប៉ុណ្ណោះទេ ថែមទាំង Mui Ne កំពុងទទួលភ្ញៀវទេសចរ ចិនជាច្រើនកុះករទៀតផង។ ប្រធានខុទ្ទកាលស័យទទួលភ្ញៀវនៅមជ្ឈមណ្ឌលទេសចរណ៍ PoShaNhu (ទីក្រុង Phan Thiet) លោកស្រី Dao Thai Tuyet Nhung បានឲ្យដឹងថា៖ ភាគច្រើនភ្ញៀវទេសចរកក់កន្លែងលើបណ្តាញ internet។ លោកស្រី Dao Thai Tuyet Nhung បានចែករំលែកថា៖
«គិតដល់ឥឡូវនេះ បន្ទប់ចំនួន ៦៥% ត្រូវបានកក់ហើយ។ តាមការព្យាករណ៍៖ ភ្ញៀវអញ្ជើញមកនិងកក់បន្ទប់កៀកម៉ោងដែលកើនឡើងបើប្រៀបនឹងឆ្នាំទៅមិញ។ ក្នុងរូដវនេះ ចំនួនភ្ញៀវ ពីអឺរ៉ុបខាងជើងនិងអូស្ត្រាលីមកជាច្រើនកុះករ។»
មជ្ឈមណ្ឌលសំរាកលំហែរកាយ Seahorse ជាទីសំរាកពេញនិយមរបស់ភ្ញៀវទេសចរ រុស្ស៊ីដែលមានបន្ទប់ចំនួន ១៥១ ដោយមានទ្រង់ទ្រាយទទួលភ្ញៀវចំនួន ៣០០ នាក់។ នាដើមរដូវឆ្នាំនេះ បន្ទប់ចំនួន ៨៥% ត្រូវបានកក់។ នាយកគ្រប់គ្រងមជ្ឈមណ្ឌលសំរាក់ លំហែរកាយ Seahorse លោក Tran Anh Thi បានឲ្យដឹងថា៖
«បណ្ដាក្រុមហ៊ុនទេសចរណ៍អន្តរជាតិក្រៅពីការធ្វើអាជីវកម្ម គេជានិច្ចកាលចែករំលែក បទពិសោធន៍ជាមួយគ្នាដើម្បីធ្វើយ៉ាងម៉េចលើកកំពស់គុណភាពសេវាកម្ម។ ប្រការនេះទាមទាឲ្យជួរបុគ្គលិកលើវិស័យទេសចរណ៍នៅ Mui Ne ត្រូវកែលំអគុណភាពការងារធ្វើ។ នេះជាកត្តា ដ៏សែនសំខាន់ណាស់។»
នាយិការរងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Binh Thuan លោកស្រី Nguyen Lan Ngoc បានឲ្យដឹងថា៖
«ពេលនេះជារដូវភ្ញៀវទេសចរអន្តរជាតិមកដល់ខេត្ត Binh Thuan ច្រើនកុះករបំផុត។ ដោយហេតុនេះ បណ្ដាសហគ្រាសទេសចរណ៍ក្នុងតំបន់ក៏ដូចជាមូលដ្ឋានសេវាកម្មទេសចរ ណ៍បានមានការត្រៀមរៀបចំល្អតាំងពីហេដ្ឋារចនាម្ព័ន្ធដល់ប្រភពធនធានមនុស្សដើម្បីឆ្លើយតបនឹងបំរើតម្រូវការរបស់ភ្ញៀវទេសចរល្អបំផុត។»
ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ខេត្ត Binh Thuan ទទួលភ្ញៀវទេសចរចរចំនួន ៤ លាននាក់។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិទទួលបាន ៤៣៤ ពាន់នាក់ កើនឡើង ១៧% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦។ ជំនះពុះពារជាសារវ័ន្តបញ្ហាខាងបរិស្ថានចរាចរនៅមណ្ឌលទេសចរណ៍ ខេត្ត Binh Thuan កំពុងខំប្រឹងប្រែងរក្សាឋានៈជាទីកន្លែងមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស៕
LE PHUONG