Le’tuts - ហាងអុបទិកតូចនៃក្តីសុបិន្ដធំ

(VOVWORLD) -ទោះបីជាកើតក្នុងគ្រួសារមិនជាអ្នកស្តុកស្តម្ភក្តី ប៉ុនតែ  Nguyen Tuyet Le បានធ្វើការងារបន្ថែមតាំងពីអាយុ ១៦ ឆ្នាំដើម្បីជួយឧបត្ថម្ភឪពុកម្តាយក្តីដោយគ្មានពេលណាណាយចិត្តឡើយ។ អាស្រ័យដោយរាល់ការខំប្រឹងប្រែងដោយឥតឈប់ឈររបស់ខ្លួននោះ និស្សិតនារីឆ្នាំទី ៤ ផ្នែកគ្រប់គ្រងធនធានមនុស្សនៃសកលវិទ្យាល័យមហាផ្ទៃបានក្លាយទៅជាម្ចាស់ហាងអុបទិកមួយដែលមានឈ្មេះ Le’stuts។ នាបច្ចុប្បន្ន នាងអាចថែទាំជីវភាពរស់នៅដោយខ្លួនឯង ក៏ដូចជា ជួយឧបត្ថម្ភគគ្រួសារផងដែរ។ 

Le’tuts - ហាងអុបទិកតូចនៃក្តីសុបិន្ដធំ - ảnh 1 Le’tuts - ហាងអុបទិកតូចនៃក្តីសុបិន្ដធំ (FB: Xuong kinh Le'tuts)

ស្ថិតនៅច្រកតូចមួយលើវិថី Ta Hien មជ្ឈមណ្ឌលរដ្ឋធានីហាណូយគឺផ្ទះតូចមួយខ្នងដោយមានផ្កាក្រដាសរីកស្គុះស្គាយលើរៀនហាល។ ផ្ទះមានផ្ទៃដីជិត ៣០ ម៉ែត្រក្រឡាតែប៉ុណ្ណោះដែលជាទីលំដៅរបស់គ្រួសារទាំង ៤ នាក់ផងនិងជាហាងអុបទិច “Le’stuts” របស់កញ្ញាវ័យក្មេង Nguyen Tuyet Le ផង។ នៅបន្ទប់ជាន់ទី ១ ចង្អៀត ទូកញ្ចក់វែនតាគ្រប់ប្រភេទចំនួន ២ គ្រឿងត្រូវបានព្យួរលើជញ្ជាំងនៅខាងក្រោយគឺបណ្ដាម៉ាស៊ីនសំលៀងកាត់កញ្ចក់ ។

សូរសម្លេងនៃម៉ាស៊ីនសំលៀងកាត់កញ្ចក់បំផ្លាញចោលភាពស្ងៀមស្ងាត់ក្នុងផ្ទះ ហាងតូច។ ធូលីកញ្ចកហើរលើលំហរ ពន្លឺពីចង្កៀងអំពូលលឿងជះពន្លឺ លើបំណែកកញ្ចក់។ បាតដៃប្រឡាក់ដោយធូលីកញ្ចក់ ប៉ុន្តែ Le នៅយកចិត្តទុកដាក់សំលៀងកញ្ចក់វែនតាដោយប្រុងប្រយ័ត្ន។ មូលហេតុធ្វើឲ្យ Le រចនាវែនតាគឺចៃដន្យណាស់។ 

«នាងខ្ញុំមិនម៉្ញូបទេ ដូច្នេះ គ្មានពេលណាគិតអំពីវែនតាទេ។ ប៉ុន្តែ ពេលដែលសិក្សានៅសកលវិទ្យាល័យ នាងខ្ញុំត្រូវបារម្ភគ្រាប់បែបយ៉ាង ពេលនោះ ខ្ញុំ ចាប់ផ្តើមពិចារណាធ្វើការងារបន្ថែមក្រៅម៉ោងតែមិនស៊ីឈ្នួលគេទេ។ ខ្ញុំគិតច្រើនណាស់ប៉ុន្តែមិនទាន់រកឃើញចម្លើយនៅឡើយ។ ហើយប៉ាខ្ញុំនិយាយអំពីការលក់វែនតា ព្រោះថា មុននេះ ប៉ាក៏បានធ្លាប់ប្រកបមុខរបរនេះដែរ។ ខ្ញុំឃើញថា នេះជាការផ្តើមគំនិតល្អ ហើយខ្ញុំយល់ព្រមភ្លាម។ ប្រភពទុនដំបូងរបស់នាងខ្ញុំគឺ ៤ លានដុងតែ ប៉ុណ្ណោះដែលខ្ញុំខ្ចីពីអ៊ុំស្រី។»

Le’tuts - ហាងអុបទិកតូចនៃក្តីសុបិន្ដធំ - ảnh 2 កញ្ញាវ័យក្មេង Nguyen Tuyet Le (FB: Le Nguyen)

នាគ្រាដំបូង «ហាងវែនតា» របស់ Le ត្រឹមតែកញ្ជ្រែងមួយដែលមានវែនតាចំនួន ២០ ប៉ុណ្ណោះ មិនមានទូដាក់តាំងស្អាតដូចឥឡូវនេះទេ។ សកម្មភាពអាជីវកម្មភាគច្រើនត្រូវបានអនុវត្តលើបណ្តាញអ៊ីនធឺណែតតាមរយៈបណ្តាញសង្គម Facebook. នឿយហត់បំផុតគឺពេលវេលាចាប់ផ្តើមធ្វើ

អាជីវកម្ម។

 “ដោយសារមានសេចក្តីស្រឡាញ់ចំពោះវិចិត្រសិល្បៈយ៉ាងខ្លាំង នាងខ្ញុំជ្រើសរើសរូបរៀងវែនតាតាមចំណូលចិត្តមិនដេញតាមនិន្នាការឬម៉ូដទេ។ ក្រោយពីលក់បានមួយរយៈមក ខ្ញុំឃើញថា ត្រូវនាំចូលម៉ូដវែនតាពេញនិយមដើម្បីបង្កើនការប្រកួតប្រជែងអាជីវកម្ម។ ប៉ាខ្ញុំបង្រៀនរបៀបកាត់និងសំលៀងកញ្ចក់វែនតា។ នាគ្រាដំបូង ខ្ញុំធ្វើខូចវែនតាច្រើន។ ខ្ញុំព្រួយចិត្តណាស់ ព្រោះថា គ្មានចំណេញហើយបាត់បង់ទុនទាំងអស់ទៀត។ មានខែខ្លះ ខ្ញុំលក់ បានវែនតាចំនួន ២ តែប៉ុណ្ណោះ ពេលនោះ នាងខ្ញុំបានចង់បិទហាង ប៉ុន្តែ ឪពុកម្តាយនិងមិត្តភ័ក្តបានលើកទឹកចិត្ត នាងខ្ញុំបន្តធ្វើទៀត។»

អតិថិជននាគ្រាដំបូងភាគច្រើនជាសាច់ញាតិនិងមិត្តភ័ក្ត ក្រោយរយៈពេល ៣ ឆ្នាំ ហាងអ៊ុបទិកទទួលអតិថិជនប្រចាំ អាជីវកម្មក្លាយទៅជាស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីរៀនបានបច្ចេកទេសរចនាកញ្ចក់វែនតាគ្រប់ប្រភេទ Le វិនិយោគទិញម៉ាស៊ីនសំលៀងកញ្ចក់រួមជាមួយកញ្ចក់វែនតាដើម្បីរចនាដោយខ្លួនឯងហើយកាត់បន្ថយចំណាយ។ ចំពោះនាង ការរចរនាវែនតាគួរឲ្យចាប់ចិត្តណាស់។

Le’tuts - ហាងអុបទិកតូចនៃក្តីសុបិន្ដធំ - ảnh 3 អតិថិជនប្រចាំហាងអ៊ុបទិក Le’stuts  កញ្ញា Nguyen Thu Van (FB: Xuong kinh Le'tuts)

រហូតមកដល់ពេលនេះ ហាងអ៊ុបទិករបស់និស្សិតនារីអាយុ ២២ ឆ្នាំរូបនេះគឺជា «មោទនភាពដ៏ធំធេងរបស់ខ្លួន»។ ចំពោះនាង ហាងអ៊ុបទិកមិនត្រឹមតែជួយលើកកំពស់ចំណុល ប៉ុណ្ណោះទេ ថែមទាំង ជួយឲ្យនាងមានបន្ថែមមិត្តភ័ក្តថ្មីៗ ទៀតផង។ នោះគឺអតិថិជន។ អតិថិជនប្រចាំហាងអ៊ុបទិក Le’stuts  កញ្ញា NguyenThu Van បានឲ្យដឹងថា៖

«អតិថិជនពេញចិត្តណាស់ចំពោះផលិតផលនិងសេវាកម្មនៅទីនេះ។ ដោយសារមានហាងវែនតាជាច្រើនដែលលក់ផលិតផលមានគុណភាពទាបតែតំលៃថ្លៃ។ នាងខ្ញុំមិនចូលចិត្តប្រការនេះទេ។ មកដល់ Le’stuts ម្ចាស់ហាងលក់វែនតាមានកុណភាពខ្ពស់តំលៃសមរម្យហើយមានពិគ្រោះយោបល់ឲ្យអតិថិជនល្អផង។»

Le’tuts - ហាងអុបទិកតូចនៃក្តីសុបិន្ដធំ - ảnh 4 សុប៉ិន្តរបស់ Le គឺអភិវឌ្ឍន៍សង្វាក់ហាងអុបទិកក្នុងទូទាំងប្រទេស។ (FB: Le Nguyen)

គ្រាន់តែ ៣ ខែមុននេះ Le បានទិញម៉ាស៊ីនសំលៀងកញ្ចក់ស្វ័យ ប្រវត្តិមួយគ្រឿងនិងម៉ាស៊ីនពិនិត្យ Diopter។ ឥឡូវនេះ ការរចនាវែនតាងាយស្រួលជាងនិងសន្សំសម្ចៃពេលវេលា។រៀនផងនិងធ្វើអាជីកម្មផង Le រវល់ណាស់។ ប៉ុន្តែ ពេលដែលសួរអំពីផែនការនាអនាគតចម្លើយនៃកញ្ញាវ័យក្មេងនេះពោរពេញទៅដោយគឺក្តីសង្ឃឹម។

  “គោលដៅជួរមុខរបស់ខ្ញុំគឺផ្តោតទៅលើបញ្ចប់ការសិក្សារៀនសូត្រ។ ទោះបីជាផ្នែកសិក្យាដែលខ្ញុំកំពុងរៀនសូត្រមិនពាក់ព័ន្ធច្រើនជាមួយអាជីវកម្មក្តី ប៉ុន្តែ ខ្ញុំជឿជាក់ថា៖ អ្វីៗដែលខ្ញុំបានរៀនសូត្រនឹងជួយនាងខ្ញុំក្នុងជីវភាពរស់នៅ។ បន្ទាប់ពី បញ្ចប់សកលវិទ្យាល័យ ហើយជ្រើសរើសមុខរបរណាក៏ដោយ ខ្ញុំនៅធ្វើអាជីវកម្មវែនតាដដែល។ នាងខ្ញុំឆ្ពោះទៅការលើកកំពស់គុណភាពផលិតផល ក្រៅពីនោះ លើកកំពស់ការរចសនា ពិសេសដោយឡែកនៃហាងអុបទិកពីរចនាដ៉ូដវែនតាដល់សេវាកម្មថែទាំអតិថិជនដែរ។ នាងខ្ញុំនៅក្មេង ហើយត្រូវធ្វើការសាកល្បងច្រើន។»

សុប៉ិន្តរបស់ Le គឺអភិវឌ្ឍន៍សង្វាក់ហាងអុបទិកក្នុងទូទាំងប្រទេស។ ដោយហេតុនេះកញ្ញាវ័យក្មេងនៅខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដោយឥតឈប់ឈរដើម្បីធ្វើឲ្យសុប៉ិន្តរបស់ខ្លួនក្លាយទៅជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ