Make in Vietnam - សារពិសេសនៃផ្នែក​ឧស្សាហកម្ម ICT វៀតណាម

(VOVWORLD) - “Make in Vietnam ” គឺជាឃ្លាប្រយោគដែលត្រូវបានលើកឡើងជាញឹកញាប់នៅពេលនិយាយដល់បច្ចេកវិទ្យាព័ត៌មាននិងបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមនាប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះគឺជាពាក្យស្លោកជាផ្លូវការរបស់ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយវៀតណាម(ICT) ដែលត្រូវបានក្រសួងព័ត៌មាននិងផ្សព្វផ្សាយដាក់ចេញនៅក្នុងវេទិកាជាតិស្តីពីការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាវៀតណាមក្នុងឆ្នាំ ២០១៩។ ពាក្យស្លោក “Make in Vietnam”  បានបង្កើតកម្លាំងចលករ ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់ធុរកិច្ចដែលមានបំណងប្រាថ្នានាំវៀតណាមក្លាយជាមហាអំណាចបច្ចេកវិទ្យា។
 
ពាក្យស្លោក “Make in Vietnam ” ត្រូវបានក្រសួងព័ត៌មាននិងផ្សព្វផ្សាយចែករំលែកជាលើកដំបូងនៅវេទិកាបច្ចេកវិទ្យាព័ត៌មានផ្សព្វផ្សាយវៀតណាម - មីយ៉ាន់ម៉ា កាលពីខែធ្នូឆ្នាំ ២០១៨ នៅពេលឧទ្ទេសនាមអំពីផលិតផលនិងដំណោះស្រាយបច្ចេកវិទ្យារបស់ធុរកិច្ច ICT វៀតណាម (ដូចជា៖ Viettel, VNPT, MobiFone, FPT និង BKAV) ទៅកាន់ទីភ្នាក់ងារ និងសហគ្រាសមីយ៉ាន់ម៉ា។ បន្ទាប់មក “Make in Vietnam ” ត្រូវបានជ្រើសរើសជាប្រធានបទនៃការតាំងពិព័រណ៍ស្តីពីបច្ចេកវិទ្យា និងឧស្សាហកម្ម ICT របស់វៀតណាម ក្នុងក្របខ័ណ្ឌនៃសន្និសីទអនុវត្តភារកិច្ចឆ្នាំ ២០១៩ របស់ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៅពាក់កណ្តាលខែមករាឆ្នាំ ២០១៩ ។ ហើយចាប់ពីពេលនោះមក ពាក្យស្លោក “Make in Vietnam ” បានចាប់បដិសន្ធិជាផ្លូវការ។
Make in Vietnam - សារពិសេសនៃផ្នែក​ឧស្សាហកម្ម ICT វៀតណាម - ảnh 1រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ លោក Nguyen Manh Hung។ រូបថត៖ VOV

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ លោក Nguyen Manh Hung បានលើកច្បាស់ថា “Make in Vietnam ”  មានន័យថា៖ “ច្នៃប្រឌិតនៅវៀតណាម រចនាឡើងនៅវៀតណាម និងវៀតណាមជាម្ចាស់បច្ចេកវិទ្យានិងម្ចាស់ការក្នុងផលិតកម្ម៖ “ការចាប់បដិសន្ធិនៃកម្មវិធី Make in Vietnam និងស្មារតី Make in Vietnam បានបង្ហាញពីបំណងប្រាថ្នា និងមោទនភាពរបស់ប្រជាជនវៀតណាមគ្រប់រូប។ ប្រសិនបើមិនមាន “Make in Vietnam”  គឺវៀតណាមមិនអាចក្លាយទៅជាប្រទេសអភិវឌ្ឍន៍បានឡើយ។ មិនមាន “Make in Vietnam” គឺវៀតណាមមិនអាចឈានដល់ពិភពលោកបានទេ។ មិន“Make in Vietnam”  គឺវៀតណាមមិនអាចខ្លួនទីពឹងខ្លួនបានដែរ។ ហើយប្រសិនបើមិនមាន “Make in Vietnam” គឺវៀតណាមមិនអាចមានភាពរឹងមាំនិងសម្បូររុងរឿងបានឡើយ”។

បន្ទាប់ពីពាក្យស្លោក Make in Vietnam ត្រូវបានលើកឡើងជាញឹកញាប់ នៅក្នុងសារាចរណ៍ដំបូងរបស់នាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០២០សារាចរណ៍លេខ ១ “ស្តីពីការជំរុញការអភិវឌ្ឍន៍ធុរកិច្ចបច្ចេកវិទ្យាឌីជីថលវៀតណាម” បានសង្កត់ធ្ងន់ថា “ធុរកិច្ចបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមត្រូវនាំមុខគេ និងបង្កើតជំហានលោតផ្លោះក្នុងការអនុវត្តយុទ្ធសាស្ត្រ Make in Vietnam ដោយមានអត្ថន័យថា “ធុរកិច្ចវៀតណាមខិតខំធ្វើជាម្ចាស់បច្ចេកវិទ្យាជាបណ្ដើរៗ ម្ចាស់ការរចនានិងផលិតកម្ម ម្ចាស់ការបង្កើតសេវាកម្ម ដំណោះស្រាយ និងគំរូអាជីវកម្មថ្មី”។ ដោយមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធ ក្រសួងនិងអង្គភាពអាជីវកម្មរបស់វៀតណាម “Make in Vietnam” មិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាត្រីវិស័យសម្រាប់សកម្មភាពរបស់សហគមន៍ធុរកិច្ចបច្ចេកវិទ្យាឌីជីថលនៅវៀតណាមទៀតផង។ លោក Nguyen Viet Quang អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Vingroup និងលោក Le Dang Dung អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យោធា Viettel បានឲ្យដឹងថា៖

“Vingroup បានកំណត់យ៉ាងច្បាស់ និងបានផ្លាស់ប្តូរទិសដៅវិនិយោគសំខាន់ៗ ទៅកាន់វិស័យបច្ចេកវិទ្យា និងឧស្សាហកម្ម”។

“យើងបានរចនា និងបង្កើតផលិតផលរបស់ខ្លួន ជាពិសេសក្នុងការធ្វើជាម្ចាស់បច្ចេកវិទ្យាស្នូល វេទិកានៃបញ្ញាសិប្បនិម្មិត AI វេទិកានៃបច្ចេកវិទ្យាពពក Cloud, IOT និងឧបករណ៍ ៥G ជាដើម”។

Make in Vietnam - សារពិសេសនៃផ្នែក​ឧស្សាហកម្ម ICT វៀតណាម - ảnh 2ធុរកិច្ចជាច្រើនបានទទូលជ្រោមជ្រែង “Make in Vietnam”។ រូបភាព៖ Trong Dat

ធុរកិច្ចវៀតណាមបានធ្វើជាម្ចាស់បច្ចេកវិទ្យាថ្មីៗនៅលើពិភពលោកដូចជា៖ 5G, big data, AI...។ គួរឱ្យកត់សម្គាល់គឺនៅឆ្នាំ ២០២០ វៀតណាមបានក្លាយជាប្រទេសទី ៥ នៅលើពិភពលោកដែលធ្វើជាម្ចាស់បច្ចេកវិទ្យា ៥G ផលិតឧបករណ៍ហេដ្ឋារចនាសម្ព័ន្ធ ៥G និងផលិតបានទូរស័ព្ទ ៥G ។ នេះគឺជាជោគជ័យដ៏ធំធេងរបស់ធុរកិច្ចបច្ចេកវិទ្យាវៀតណាម ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងច្នៃប្រឌិត និងបំណងប្រាថ្នាអះអាងពីឋានៈរបស់វៀតណាមលើផែនទីបច្ចេកវិទ្យាពិភពលោកដែលកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ រដ្ឋមន្ត្រី Nguyen Manh Hung បានចាត់ទុកថា៖ “បើចង់ធ្វើ Make in Vietnam គឺត្រូវធ្វើជាម្ចាស់បច្ចេកវិទ្យា។ ដំណោះស្រាយសម្រាប់វៀតណាមធ្វើជាម្ចាស់បច្ចេកវិទ្យា គឺបច្ចេកវិទ្យាបើកចំហ។ ការជ្រើសរើសនិងអភិវឌ្ឍន៍បច្ចេកវិទ្យាបើកចំហ សម្រាប់បុគ្គលនិងអាជីវកម្មចូលរួមក្នុងការច្នៃប្រឌិតគុណតម្លៃថ្មីគឺជាទិសដៅរបស់វៀតណាម។ ជាមួយនឹងការតម្រង់ទិសនេះ វៀតណាមនឹងអភិវឌ្ឍន៍ទៅជាប្រទេសបច្ចេកវិទ្យាដោយផ្អែកលើ និងទទួលយកចំណេះដឹងរបស់មនុស្សជាតិ ប៉ុន្តែក៏រួមចំណែកដល់ចំណេះដឹងរបស់មនុស្សជាតិផងដែរ។ ការអភិវឌ្ឍន៍និងធ្វើជាម្ចាស់បច្ចេកវិទ្យាឌីជីថលដោយផ្អែកលើស្តង់ដារបើកចំហ មិនត្រឹមតែជាការសន្យាប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្ររបស់វៀតណាមទៀតផង។ បើកចំហដើម្បីអភិវឌ្ឍន៍និងធ្វើជាម្ចាស់បច្ចេកវិទ្យាវៀតណាម ដើម្បី Make in Vietnam។ បច្ចេកវិទ្យាបើកចំហគឺជាមាគ៌ាសម្រាប់ក្រុមហ៊ុនទាំងអស់ មិនថាបានធ្វើអាជីវកម្មក្នុងវិស័យណាក៏ដោយ ក៏អាចក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។ ក្រុមហ៊ុនទាំងអស់ចាំបាច់ត្រូវក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យា”។

យោងតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ធុរកិច្ចបច្ចេកវិទ្យាឌីជីថលនឹងបន្តជាក្រុមឈានមុខគេដែលជាស្នូលនៃយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ។ គោលដៅសម្រេចបានធុរកិច្ចបច្ចេកវិទ្យាឌីជីថលចំនួន ១០ ម៉ឺនអង្គភាពនៅឆ្នាំ ២០៣០ អាចនឹងសម្រេចបានយ៉ាងឆាប់ៗនៅត្រឹមឆ្នាំ ២០២៥ ។ បណ្ដាធុរកិច្ចបច្ចេកវិទ្យាឌីជីថលវៀតណាមនឹងរួមចំណែកអនុវត្តបេសកកម្មនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ ខឿនសេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពនិងបរិយាប័ន្ន ដោយមានគោលដៅនាំវៀតណាមក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥៖ “Make in Vietnam ដើម្បីដោះស្រាយបញ្ហានៅវៀតណាម ជួយវៀតណាមអភិវឌ្ឍន៍។ Make in Vietnam ដើម្បីទៅក្រៅប្រទេស យកឈ្នះលើពិភពលោក និងរួមចំណែកដល់ការអភិវឌ្ឍរបស់មនុស្សជាតិ។ Make in Vietnam ដើម្បីធ្វើជាម្ចាស់បច្ចេកវិទ្យា។ Make in Vietnam ដើម្បីការពារប្រទេសវៀតណាម។ Make in Vietnam ដើម្បីវៀតណាមមានភាពរឹងមាំ និងសម្បូររុងរឿង។ ប្រជាជនម្នាក់ៗ សហគ្រាសនីមួយៗគួរតែចាប់ផ្តើមសេចក្តីប្រាថ្នាដ៏ធំធេងជាមួយនឹងការងារតូចតាច ហើយត្រូវធ្វើការងារតូចនេះជាមួយនឹងសេចក្តីប្រាថ្នានិងស្នេហាដ៏ធំធេង”។

“Make in Vietnam” បានក្លាយជាកម្លាំងចលករនិងបំផុសគំនិតនៃការលះបង់ក្នុងសហគមន៍ធុរកិច្ចបច្ចេកវិទ្យាឌីជីថលវៀតណាម។ មិនត្រឹមតែការដំឡើង និងកែច្នៃប៉ុណ្ណោះទេ ធុរកិច្ចបច្ចេកវិទ្យាវៀតណាមជាច្រើនបាននិងកំពុងខិតខំប្រឹងប្រែងស្រាវជ្រាវ ច្នៃប្រឌិត រចនា ម្ចាស់ការបច្ចេកវិទ្យាថ្មី ម្ចាស់ការផលិតកម្មនិងចាប់ផ្តើមបដិវត្តន៍ឌីជីថលដោយស្មារតី “Make in Vietnam”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ