កិច្ចសហប្រតិបត្តិការលើវិស័យអប់រំសុខាភិបាលមនុស្សធម៌រួមចំណែកក្នុងទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក

(VOVworld)-ក្រៅពីបណ្តាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាសេដ្ឋ​កិច្ច
នយោបាយ វប្បធម៌លើកំណាត់ផ្លូវពង្រឹងទំនាក់ទំនងវៀតណាមអាមេរិក ក្នុងរយៈ​ពេល២០ឆ្នាំកន្លងទៅក៏បានគូសសញ្ញានូវជោគជ័យនៃកិច្ចសហប្រតិបត្តិការលើ
បណ្តាវិស័យអប់រំ សុខាភិបាល និងសកម្មភាពមនុស្សធម៌។ ក្រុមអ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាមមានអត្ថបទសរសេរក្រោមចំណងជើងថា “កិច្ចសហប្រតិ
បត្តិការក្នុងវិស័យអប់រំសុខាភិបាលនិងមនុស្សធម៌រួមចំណែកធ្វើឲ្យ ទំនាក់ទំនង
រវាងវៀតណាមនិងអាមេរិកកាន់តែស៊ីជម្រៅ”។

        ជំនាន់វ័យក្មេងជាស្ពានដើម្បីផ្សះផ្សារបណ្តាទំនាក់ទំនងរវាងវៀតណាម
ជាមួយអាមេរិក។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងវៀតណាមនិងអាមេរិក កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយផ្សាភ្ជាប់ជាមួយនឹងកិច្ចសហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ច។ នាឆ្នាំ១៩៩៥ ចំនួននិស្សិតវៀតណាមសិក្សានៅអា មេរិកមានត្រឹមតែ៨០០នាក់ ហើយតម្លៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺ ៤រយលានដុល្លារប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ន តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី រវាង
វៀតណាមជាមួយអាមេរិកបានកើនឡើង៣៥ពាន់លានដុល្លារ ហើយចំនួន សិស្សានុសិស្សនិងនិស្សិតវៀតណាមទៅសិក្សានៅអាមេរិកក៏កើតឡើង១៧ពាន់
នាក់ទៀតផង។ ប្រការនេះ​សរឲ្យឃើញថា ក្រោយរយៈពេល២០ឆ្នាំប្រក្រតីទំនាក់ ទំនងរវាងវៀតណាមជាមួយអាមេរិកមានការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ក្នុង នោះវិស័យអប់រំមានការបោះជំហានដោយឥតឈប់ឈរ។ ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅវៀតណាម Ted Osius បានសង្កត់ធ្ងន់ថា៖

        “វិស័យដែលខ្ញុំយកចិត្តទុកដាក់គឺជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យអប់ រំរវាងប្រទេសទាំងពីរ ដែលឆ្ពោះទៅបង្កើតមហាវិទ្យាល័យ FullBright នៅវៀត
ណាម។ ខ្ញុំមានបំណងថា  FullBright មិនត្រឹមតែជាសាលាល្អបំផុតនៅវៀត ណាម
ប៉ុណ្ណោះទេ ថែមទាំងមានគុណភាពលើពិភពលោកទៀតផង”។

        រួមជាមួយវិស័យអប់រំ វិស័យសុខាភិបាលក៏បានប្រទេសទាំងពីយកចិត្ត ទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការផងដែរ។ លោក Joakim Parker នាយក ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) នៅវៀតណាមឲ្យដឹងថា ក្នុងរយៈ
ពេល៥ឆ្នាំ (២០១៤-២០១៨)USAID នឹងចំណាយប្រភពទុនចំនួន៣៤៤លានអឺរ៉ូ សម្រាប់អនុវត្តបណ្តាកម្មវិធីជួយទ្រទ្រង់លើគ្រប់វិស័យ។

        “ចាប់ពីឆ្នាំ២០០០ USAID បានផ្តល់ជំនួយចំនួន៦៨០លានអឺរ៉ូ សម្រាប់ បណ្តាកម្មវិធីខុសគ្នានៅវៀតណាម។ យើងខ្ញុំក៏បានជួយលើកកំពស់សមត្ថភាព អំពីការបង្ការនិងប្រឆាំងគ្រោះអាសន្នបង្កឡើងអាសន្នរោគផ្តាសាយបក្សាបក្ស៊ី។យើងខ្ញុំមានក្តីសប្បាយរីករាយដោយសារគំរោងការជាច្រើនដែលបានអនុវត្តតាម
កាលកំណត់ ។”

        ដោយស្មារតី “ទុករឿងអតីតកាលមួយអន្លើ ឆ្ពោះទៅអនាគត” រយៈពេល
២០ឆ្នាំ ក្រោយពីអាមេរិកនិងវៀតណាមប្រក្រតីទំនាក់ទំនងពីមួយថ្ងៃទៅមួយថ្ងៃ មានអង្គការជាច្រើនក៏ដូចជាអតីតនាយទាហានអាមេរិកដែលធ្លាប់ប្រយុទ្ធនៅ
វៀតណាម ក៏បានត្រឡប់មកវៀតណាមវិញ។ នៅគ្រប់រូបភាពទាំងអស់ ពួកគេ
បានរួមចំណែកផ្សះផ្សារស្នាម របួសង្គ្រាម ជម្រុញទំនាក់ទំនង ការយល់ដឹងរវាង
ប្រជាជននៃប្រទេសទាំងពីរ រួម ចំណែកកែលំអរគុណភាពរស់នៅរបស់ប្រជាជន
នៅតំបន់ដែលមុននេះជាសមរ ភូមិដ៏កាចសាហាវ។លោក Nguyen The Dong
អគ្គនាយករង អគ្គនាយកដ្ឋានបរិស្ថាន និងជាប្រធានខុទ្ធកាល័យគណៈកម្មាធិ
ការជាតិទទួលបន្ទុកការជំនះពុះពារផល វិបាកនៃជាតិគីមីពុលបានឲ្យដឹងថា៖

        “បញ្ហាបំពុល dioxin នៅបណ្តាទីកន្លែងនៅវៀតណាមជាបញ្ហាធំ និងនា
ពេល កន្លងទៅ វៀតណាមទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការប្រ
កបដោយប្រសិទ្ធិ​ភាពពីអាមេរិក។ ហើយបច្ចុប្បន្ន ភាគីវៀតណាមនិងអាមេរិក
កំពុងផ្លាស់ប្តូរ ពិភាគ្សា ដើម្បីបង្កើនថែមទៀត កិច្ចសហប្រតិបត្តិការលើ
វិស័យនេះ”។

        នាបច្ចុប្បន្ន វៀតណាមនិងអាមេរិក កំពុងមានជំនាន់វ័យក្មេងស្វាហាប់ ច្នៃប្រឌិតដោយការត្រិះរិៈផ្លាស់ប្តូរថ្មី ។ ដោយរាល់ការខំប្រឹងប្រែងរបស់រដ្ឋ
អំណាចគ្រប់ជាន់ ថ្នាក់ របស់បណ្តាអង្គការមហាជន និងប្រជាជននៃប្រទេស
ទាំងពីរ ជាពិសេស ជំនាន់វ័យក្មេង ទំនាក់ទំនងរវាងវៀតណាមអាមេរិកបន្ត
មានការផ្សាភ្ចាប់ដោយ ឈរលើស្មារតីសហប្រតិបត្តិការលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ