(VOVWORLD) - អញ្ជើញមកដល់ Dong Thap Muoi គឺមនុស្សគ្រប់រូបសុទ្ធតែមានបំណងចង់ទទួលទានចំណីអាហារដ៏ឆ្ងាញ់ពិសារ ដែលបានកែច្នៃពីផ្កាឈូក។ ការបរិភោគចំណីអាហារដែលធ្វើពីដើមឈូកបានក្លាយទៅជាលក្ខណៈដ៏វិសេសវិសាលនៃវប្បធម៌ម្ហូបអាហារនៅ Dong Thap Muoi។
លើសពីនេះទៅទៀត ពីរុក្ខជាតិនេះ មនុស្សបានបង្កើតផលិតផលគ្រឿងសង្ហារឹម វិចិត្រសិល្បៈ និងម៉ូតជាដើម ពោលគឺ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងស្និទ្ធិស្នាលជាមួយបរិស្ថានទៀតផង។
លោក Ngo Chi Cong នាយកក្រុមហ៊ុនចំកាត់ Khoi Minh Thanh Cong |
ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដើមដំបូងដែលបានចាប់ផ្តើមធ្វើអាជីវកម្មពីដើមឈូក Dong Thap គឺជាលោក Ngo Chi Cong មកពីទីក្រុង Cao Lanh។ លោកជានិស្សិតវៀតណាមបានសិក្សារៀនសូត្រនៅបារាំង ដែលមានក្ដីសុបិននាំដើមឈូក Dong Thap ទៅកាន់អន្តរជាតិ។ លោកបានបង្កើតផ្កាឈូក "អមតៈ" ជាមួយបច្ចេកវិទ្យាសម្ងួតទំនើប។
ដោយចំណាយរយៈពេលប្រមាណ ៦ ខែ ដើម្បីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាសម្ងួតផ្កាឈូក ដែលកំពុងចេញផ្កា ហើយរក្សាបានសំណើម និងលក្ខណៈទន់ភ្លន់នោះ លោក Ngo Chi Cong បានបង្កើតផ្កាឈូកស្ងួត ដែលមានពណ៌ផ្កាឈូកផ្សេងៗគ្នានៅលើស្រទាប់ផ្កាតែមួយ រក្សាបានក្លិនក្រអូបធម្មជាតិ ហើយអាចថែរក្សាបានពី ៩ ទៅ ១២ ខែទៀងផង។ ការកែច្នៃ ផ្កាឈូកស្រស់ៗទៅជាផ្កាឈូកស្ងួតបានធ្វើឱ្យតម្លៃផ្កាឈូកកើនឡើង ៦០ ដង។ លោក Ngo Chi Cong នាយកក្រុមហ៊ុនចំកាត់ Khoi Minh Thanh Cong បានសំណេះសំណាលថា៖
“ការងារដែលខ្ញុំកំពុងធ្វើគឺមានទិសដៅចំនួន ២។ ទីមួយគឺ បញ្ជាទិញផ្កាឈូកផ្ទាល់ពីប្រជាកសិករ ដើម្បីជួយពួកគេមានជីវភាពរស់នៅល្អប្រសើរជាង។ ទីពីរគឺ រក្សាស្ថិរភាព និងយូរអង្វែង ដើម្បីអ្នកដាំដើមឈូកនឹងនរចិត្តផងដែរ“។
នាបច្ចុប្បន្នេះលោក Ngo Chi Cong បានរួមជាមួយសហការីរបស់ខ្លួន បានផ្ដោតសំខាន់លើផលិតផលសំខាន់ៗ ចំនួន ៥ ដែលធ្វើពីដើមឈូក។ ក្នុងនោះ ផលិតផលស្លឹកឈូកស្ងួត ដែលផ្អោបនឹងសំភារៈដូចជា៖ កាបូបស្លឹកឈូក អាវផាយស្លឹកឈូក គឺត្រូវបានអតិថិជនជាតិ និងអន្តរជាតិនិយមចូលចិត្ត ដោយជ្រើសរើសដើម្បីធ្វើជាកាដូ។
សកម្មភាពប្រមូលផលផ្កាឈូក |
នាពេលថ្មីៗនេះ Ngo Chi Cong បានសាកពិសោធន៍ប្រកបដោយជោគជ័យនូវដំណើរការកែច្នៃ និងផលិតដួនស្លឹក ដែលធ្វើពីស្លឹកឈូកជ្រលក់ពណ៌ធម្មជាតិ។ ទន្ទឹមនឹងនេះ Ngo Chi Cong ក៏បានបង្ហើយដំណាក់កាលចុងក្រោយនៃការផលិតសរសៃអំបោះ ដែលទាយចេញពីដើមឈូក ដើម្បីបម្រើឧស្សាហកម្មកាត់ដេរប្រកបដោយគុណភាពខ្ពស់។ លោកបានឲ្យដឹងថា ប្រសិនបើបរិមាណប្រើប្រាស់មានស្ថិរភាពនោះ សរសៃអំបោះដែលទាយចេញពីដើមឈូកនឹងនាំមកនូវប្រាក់ចំណូលច្រើនជាងរាប់សិបដងបើប្រៀបធៀបនឹងផ្កាឈូកស្ងួត។
ទាក់ទងនឹងរឿងរ៉ាវចាប់ផ្ដើមអាជីវកម្មពីដើមឈូក ប៉ុន្តែ Ngo Ngoc Anh បានជ្រើសរើសយករបៀបធ្វើធូបដែលគ្មានជាតិគីមីពីផ្កាឈូក។ Ngo Ngoc Anh ម្ចាស់សិប្បកម្មធូបធ្វើពីឈូក Lien Tam បានចែករំលែកថា៖
“ធូបធ្វើពីឈូកបានដោះស្រាយបញ្ហាចំនួនបី។ ទីមួយគឺបញ្ហាធាតុចេញសម្រាប់សំបកឈូក Dong Thap។ ទីពីរគឺផលិតចេញបានធូប ដែលគ្មានជាតិគីមី ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ក្រុមគ្រួសារ ដែលមានកូននៅតូច ឬទំហំផ្ទះតូចចង្អៀត។ ទីបីគឺដោះស្រាយបានបញ្ហាសំបកឈូកដែលបោះចោលទៅបរិស្ថាន។បញ្ហាទាំងបីនេះបានធ្វើឱ្យខ្ញុំមានមោទនភាព ព្រោះថាខ្ញុំបានរួមចំណែកជាវិជ្ជមាននៅស្រុកកំណើត Dong Thap និងសហគមន៍“។
តាម Ngo Ngoc Anh បានឲ្យដឹងថា ប្រៀបខ្លាំងលេចធ្លោរបស់ផលិតផលធូបធ្វើពីឈូក គឺត្រូវបានផលិតចេញពីគ្រឿងផ្សំធម្មជាតិ ពីដើមឈូក ១០០ ភាគរយ ដោយមិនប្រើសារធាតុគីមីដូចជាពណ៌ ក្លិន ជាដើម។ នៅពេលអូជធូប ក៏ចេញផ្សែងតិចជាង បើប្រៀបធៀបទៅនឹងប្រភេទធូប ដែលធ្វើពីម្សៅឈើ ដូចនាបច្ចុប្បន្នេះ។ នេះគឺជារូបសណ្ឋានចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យនៅ Dong Thap ពោលគឺ មិនត្រឹមតែមានផលប្រយោជន៍ ប៉ុណ្ណោះទេ ថែមទាំងស្និទ្ធិស្នាលជាមួយបរិស្ថាន និងឆ្លើយតបនឹងតម្រូវការធូបក្រអូបនៅលើទីផ្សារទៀតផង។
Dong Thap Muoi មានផ្ទៃដីដាំដុះដើមឈូកជាង ១៥០ ហិកតា នៅតាមស្រុក Tháp Mười Cao Lãnh និង Tam Nông ដែលនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករ។ លេខាគណៈកម្មាធិការបក្ស Dong Thap លោក Le Minh Hoan បានអះអាងថា ដើមឈូកគឺជាជម្រើសចម្បង ដើម្បី ខេត្ត Dong Thap រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ហើយខេត្តក៏នឹងលក្ខណៈងាយស្រួលដើម្បីប្រែក្លាយក្ដីសុបិនធ្វើជាអ្នកមានពីដើមឈូកក្លាយទៅជាការពិត។
“ថ្នាក់ដឹកនាំខេត្ត Dong Thap ក៏បានជួយឧបត្ថម្ភដល់ក្ដីសុបិនទាំងនេះឲ្យក្លាយទៅជាការពិត តាមរយៈការរៀបចំផែនការមេឡើងវិញនូវចំការឈូក ដើម្បីបង្កើតតំបន់វត្ថុធាតុដើមប្រកបដោយស្ថិរភាព។ លើសពីនេះទៀត បច្ចេកវិទ្យានិងពូជឈូកត្រូវគ្មានជាតិគីមី ហើយថែមទាំងឈានទៅរកសរីរាង្គទៀតផង។ ប្រការទាំងនេះគឺសំដៅជួយប្រជាសិករដាំឈូកប្រកបដោយប្រសិទ្ធភាព ផងដែរ“។
ដើមឈូកមិនត្រឹមតែនាំមកនូវមុខរបរចិញ្ចឹមជីវិតរបស់កសិករប៉ុណ្ណោះទេ ថែមទាំងនាំមកនូវតម្លៃខ្ពស់ជាងក្នុងជីវភាពរស់នៅនាបច្ចុប្បន្នទៀតផង។ រាល់"ក្តីសុបិនពីដើមឈូក" នៅតែត្រូវបានផ្ដើមចេញពីរាលស្រែ បំភ្លឺក្រីសង្ឃឹមអំពីផលិតផលបៃតង និងស្និទ្ធិស្នាលជាមួយបរិស្ថានផងដែរ៕