ការអនុវត្តជាក់ស្តែងពីគម្រោង suadanang.com
(VOVWORLD) -គម្រោង suadanang.com ត្រូវបានលោក Pham Thanh Hung - ដែលជា សមាជិកស្ថាបនិកមួយរូប នៃគម្រោងនេះ បំផុសគំនិតផ្ដួចផ្ដើមពីតម្រូវការរបស់ខ្លួន។
នោះគឺដោះស្រាយការងារបន្ទាប់បន្សំក្នុងក្រុមគ្រួសារនីមួយៗ នៅពេលដែលសមាជិកគ្រួសារមានធូរៈរវល់។ suadanang.com បានផ្ដោតលើការងារកំប៉េចកំប៉ុកមួយចំនួនដូចជា៖ ធ្វើស៊ុមព្យួរគំនូរ ធ្វើប្រដាប់ព្យួរខោអាវ ជួសជុលប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះ ថែរក្សាម៉ាស៊ីនបោកគក់ គ្រឿងអេឡិចត្រូនិក រហូតដល់ការជួសជុល បើកការដ្ឋានសាងសង់ និងជួសជុលផ្ទះសម្បែង នៅពេលដែល អតិថិជនមានតម្រូវការ។ គម្រោងនេះនឹងត្រូវបានដាក់ឱ្យដំណើរការនៅខែសីហាឆ្នាំ ២០១៩ ។
លោក Pham Thanh Hung បានចែករំលែកថា៖ នៅចំពោះមុខនឹងស្ថានភាពមមាញឹកនៃការងារប្រចាំថ្ងៃ ថែមទាំងការងារបន្ទាប់បន្សំដូចជា៖ ផ្លាស់ប្ដូរទូយោទឹក ព្យួរប្រដាប់ព្យួរខោអាវជាដើម លោក Hung បានគិតថា ប្រសិនបើមានអង្គភាពមួយ ដែលបានផ្ដល់សេវាកម្មទាំងនេះ វានឹងឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ លោកបានសំណេះសំណាលថា៖
“ប្រសិនបើមានក្រុមហ៊ុន ដែលបានផ្ដល់សេវាកម្មទាំងនេះ នឹងទទួលបានការស្វាគមន៍ពីសំណាក់អតិថិជន។ ជាពិសេសគឺ គេអាច ទាក់ទាញ បាន ជាងជាច្រើននាក់។ ពោលគឺជាងទាំងនេះអាចឆ្លៀតពេលទំនេរនាពេលយប់ ដើម្បីធ្វើការ ។ ហេតុដូច្នេះហើយ សេវាកម្មនេះមិនត្រឹមតែឆ្លៀតយកបានប្រភពកម្លាំងសង្គម ប៉ុណ្ណោះទេ ថែមទាំងដោះស្រាយការងារបន្ទាប់បន្សំក្នុងគ្រួសារទៀតផង”។
មុនពេលអនុវត្តន៍គម្រោង suadanang.com លោក Pham Thanh Hung បានធ្វើការនៅក្រុមហ៊ុនសំណង់ និងរចនាផ្ទះស្នាក់នៅ នៅទីក្រុងហាណូយ។ ហេតុដូច្នេះហើយ លោក Hung បានស្គាល់ជាងជាច្រើននាក់។ នាខែឧសភា ឆ្នាំ ២០១៩ លោក Hung បានលើកយករូបសណ្ឋាននេះ មកពិភក្សាជាមួយមិត្តភត្តិ ដោយទទួលបានការគាំទ្រ និងសហប្រតិបត្តិការជាយ៉ាងច្រើនកុះករ។ លោកបានសំណេះសំណាលថា៖
“គម្រោងនេះមានលក្ខណៈដ៏វិសេសវិសាល បើប្រៀបធៀប នឹងសេវាកម្ម បន្ទាប់ បន្សំផ្សេងៗទៀតក្នុងសង្គម។ ពោលគឺ គម្រោងនេះបានផ្ដោតសំខាន់លើការបម្រើអតិថិជនពីការងារកំប៉េចកំប៉ុកបំផុតដូចជា៖ គម្រោងបង្កើតមូលដ្ឋានតភ្ជាប់ និងផ្ដល់សេវាកម្មក្នុងគ្រួសារ ដែលរួមមាន ជួសជុលសំភារៈ ជួសជុលគ្រឿងអគ្គិសនី ជួសជុលកុំព្យូទ័រ ម៉ាស៊ីនព្រីន និងជួសជុលផ្ទះ។ បើសិនជាមានតម្រូវការនោះ អតិថិជនអាចហៅទូរស័ព្ទទំនាក់ទំនងបន្ទាន់ (Hotline) ឬប្រើប្រាស់កម្មវិធីនៅតាមទូរសព្ទដៃ។ លើសពីនេះទៅទៀត យើងខ្ញុំក៏មានសេវាកម្ម Hotline ២៤ ម៉ោង / ៧ ថ្ងៃ ហើយថែមទាំងមានសេវាកម្ម
ទូទាត់អនឡាញទៀតផង”។
រូបសណ្ឋានធ្វើអាជីវកម្ម suadanang កំពុងផ្តោតសំខាន់លើរូបសណ្ឋានធ្វើអាជីវកម្ម តភ្ជាប់ជាមួយជាង ដែលមានបំណងចង់ រកប្រាក់ចំណូលបន្ថែមពីការងារផ្ទាល់ខ្លួន។ ដោយសារ សេវាកម្ម suadanang បានប្រើប្រាស់បច្ចេកវិទ្យា បានជាជួយកាត់បន្ថយប្រាក់ចំណាយ និងកម្លាំងជាច្រើន។ ស្ដីពីសមិទ្ធិផលដំបូងនៃគម្រោង suadanang នេះ លោក Dam Quang Thang ប្រធានភូមិចាប់ផ្ដើមអាជីវកម្ម (Startup village) ផ្នែក បច្ចេកវិទ្យាកសិកម្មឆ្នាំ ២០១៧ - ២០១៨ បានឲ្យដឹងថា លោកយល់ព្រមទាំងស្រុងនឹងគំនិតផ្ដួចផ្ដើមរបស់ suadanang.com ព្រោះថាគំនិតផ្ដួចផ្ដើមនេះគឺជាមូលដ្ឋានគ្រឹះនៃការតភ្ជាប់សេច្ចកិច្ចចែករំលែក ហើយនេះគឺជានិន្នាការចាំបាច់មួយនាពេលបច្ចុប្បន្ននេះ។ លោកបាន សំណេះ សំណាលថា៖
“តាមរយៈ ឯកសារចុះបញ្ជី ខ្ញុំបានសង្កេតឃើញថា suadanang បានផ្ដោតលើ អតិថិជន ដែលមានអាយុពី ២៥ ដល់ ៥០ ឆ្នាំ។ ប្រការនេះ ពិតជាសមស្រប ណាស់។ ខ្ញុំគិតថា suadanang គប្បីធ្វើយ៉ាងម៉េច ដើម្បី ទាក់ទងផ្ទាល់ជាមួយ អតិថិជន ដែលមានតម្រូវការ។ ពិតណាស់ថា អតិថិជនមានតម្រូវការជាច្រើន ប៉ុន្តែគេគ្មានព័ត៌មានទំនាក់ទំនងជាមួយគម្រោងផងដែរ”។