ខេត្ត Lang Son អនុវត្តន៍សាកល្បងច្រកទ្វារព្រំដែនឌីជីថលបង្កើតឡើងចំណុចលោតផ្លោះ

(VOVWORLD) -  មន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្ត Lang Son កំពុងដឹកនាំនិងសម្របសម្រួល ជាមួយអង្គភាពពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍សាកល្បងការផ្លាស់ប្តូរឌីជីថលទាំងមូល និងទូលំទូលាយនៅច្រកព្រំដែន Huu Nghi និង Tan Thanh ដើម្បីដំណើរការដោយស្វ័យប្រវត្តិនិងកាត់បន្ថយពេលវេលារង់ចាំការឆ្លងដែន សម្រាប់សហគ្រាសដែលមានមធ្យោបាយឆ្លងដែន ក៏ដូចជាទំនិញនាំចេញនិងនាំចូលរវាងវៀតណាមនិងចិន។ នេះត្រូវបានចាត់ទុកថាជារបត់យុទ្ធសាស្ត្រឆ្ពោះទៅរកការកសាងនិងបំពេញផែនទីនាំចេញ នាំចូលទូទាំងប្រទេស។

ខេត្ត Lang Son អនុវត្តន៍សាកល្បងច្រកទ្វារព្រំដែនឌីជីថលបង្កើតឡើងចំណុចលោតផ្លោះ - ảnh 1ជារៀងរាល់ឆ្នាំការកកស្ទះរថយន្តដឹកទំនិញនាំចេញកើតឡើងជាញឹកញាប់នៅខេត្ត Lang Son ហើយការផ្លាស់ប្តូរទៅជាច្រកព្រំដែនឌីជីថលមានគោលបំណងដោះស្រាយបញ្ហាទាំងនោះ (រូបថត៖ VOV)

ជារៀងរាល់ឆ្នាំ ក្នុងរដូវប្រមូលផលកសិផល ចាប់ពីខែឧសភាដល់ខែកញ្ញា ការកកស្ទះរថយន្ត ដឹកផលិតផលកសិកម្មសម្រាប់នាំចេញតែងតែកើតមាននៅខេត្ត Lang Son។ តាមនោះ គោលដៅនៃការផ្លាស់ប្តូរទៅជាច្រកទ្វារឌីជីថលគឺដើម្បីដោះស្រាយបញ្ហាជាប់ជំពាក់ជំពិនទាំងនេះ។ លោក Nguyen Khac Lich អនុប្រធានមន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្ត Lang Son បានឲ្យដឹងថា៖ “នៅក្នុងដំណើរការនៃការអនុវត្ត ភ្នាក់ងារពាក់ព័ន្ធទាំងអស់ដូចជា ប៉ូលីសចរាចរណ៍ កងទ័ពការពារព្រំដែន រហូតដល់សហគ្រាស សុទ្ធតែមានបំណងចង់មានច្រកទ្វារព្រំដែនឌីជីថល ដើម្បីផ្លាស់ប្តូររបៀបប្រតិបត្តិការដែលមានស្រាប់។ Lang Son គឺជាខេត្តដំបូងគេដែលបានកំណត់គោលដៅនិងរៀបចំផែនការដើម្បីកសាងនិងអនុវត្តន៍ជាក់ស្តែងនូវគំនិតផ្លាស់ប្តូរឌីជីថលស្ថិតក្នុងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ។ នេះជាមូលដ្ឋានគ្រឹះ ហើយក៏ជាគំរូនាពេលអនាគតសម្រាប់ច្រកព្រំដែនទូទាំងប្រទេស ដើម្បីបម្រើតម្លាភាព ដោះស្រាយពេលវេលាឆ្លងដែនឲ្យបានលឿនបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ខេត្ត Lang Son និយាយដោយឡែក និងវៀតណាមនិយាយរួម។ ការបង្កើនប្រសិទ្ធភាព លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនិងបង្កើតបរិយាកាសប្រកបដោយតម្លាភាពនិងបើកចំហ នឹងធ្វើឱ្យវៀតណាមក្លាយជាប្រទេសមហាអំណាចអំពីការនាំចេញ ដែលមានគុណភាពសេវាកម្មល្អនៅក្នុងតំបន់និងពិភពលោក”។

ផែនការសាកល្បងការផ្លាស់ប្តូរឌីជីថលជារួមនិងទូលំទូលាយនៃច្រកព្រំដែន Huu Nghi និង Tan Thanh ដើម្បីពង្រឹងការងារគ្រប់គ្រងនិងការត្រួតពិនិត្យរបស់ភ្នាក់ងាររដ្ឋ។ ទន្ទឹមជាមួយគ្នានោះ បម្រើឱ្យប្រជាជននិងអាជីវកម្មដែលចូលរួមក្នុងសកម្មភាពនាំចូលនិងនាំចេញកាន់ តែប្រសើរឡើង។ យ៉ាងណាមិញ ដំណើរការផ្លាស់ប្តូរដើម្បីលើកកម្ពស់ស្វ័យប្រវត្តិកម្មនិងកាត់បន្ថយផលប៉ះពាល់របស់មនុស្សនៅក្នុងប្រតិបត្តិការច្រកទ្វារព្រំដែន និងឈានដល់ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងសកម្មភាពគ្រប់ជ្រុងជ្រោយនៃច្រកព្រំដែន។

សម្ព័ន្ធក្រុមហ៊ុន VNPT ត្រួវបានជ្រើសរើសជាអង្គភាពដើម្បីអនុវត្តន៍ផែនការសាកល្បងសម្រាប់ការផ្លាស់ប្តូរឌីជីថលនៅតាមច្រកព្រំដែន Huu Nghi និង Tan Thanh ។ តាមគំរោង មូលដ្ឋានគ្រឹះច្រកទ្វារព្រំដែនឌីជីថលនឹងត្រូវបានខេត្ត Lang Son បើកជាផ្លូវការនៅខែសីហាឆ្នាំ ២០២១ ហើយបន្ទាប់ពីការសាកល្បងមក គំរូច្រកទ្វារព្រំដែនឌីជីថលអាចត្រូវបានអនុវត្តន៍នៅតាមច្រកព្រំដែនបណ្តាតំបន់នានាក្នុងទូទាំងប្រទេស។ លោក Phan Huy Vu នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន  VNPT Lang Son នៃសម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍និងទូរគមនា គមន៍វៀតណាមបានឲ្យដឹងថា៖ “ប្រព័ន្ធច្រកទ្វារព្រំដែនឌីជីថលនឹងត្រូវបានអនុវត្តន៍លើគ្រឹះ Datacenter នៃគណៈកម្មាធិការប្រជាជនខេត្ត Lang Son។ ប្រព័ន្ធនេះត្រូវបានវិនិយោគថ្មីៗនិងទំនើបបំផុត តាមរយៈការស្ទង់មតិ គឺអាចបម្រើអ្នកប្រើប្រាស់ប្រមាណ ៥០០០ នាក់ក្នុងពេលដំណាលគ្នា។ តាមរយៈចរាចរណ៍ប្រៀបធៀបបែបនេះ ក៏បានបំពេញគំរោងផ្លាស់ប្តូរឌីជីថលនេះយ៉ាងពេញលេញផងដែរ។ ដោយមានការដឹកនាំយ៉ាងដិតដល់របស់គណៈកម្មាធិ ការប្រជាជនខេត្ត Lang Son យើងប្តេជ្ញាដាក់កម្មវិធីនេះឱ្យដំណើរការនៅសប្តាហ៍ដំបូងនៃខែសីហា”។

ខេត្ត Lang Son អនុវត្តន៍សាកល្បងច្រកទ្វារព្រំដែនឌីជីថលបង្កើតឡើងចំណុចលោតផ្លោះ - ảnh 2ការផ្លាស់ប្តូរទៅជាច្រកព្រំដែនឌីជីថលក៏ជាបំណងប្រាថ្នារបស់អង្គភាពអាជីវកម្មជាច្រើនដែលធ្វើអាជីវកម្មនាំចូលនិងនាំចេញ (រូបថត៖ VOV)

នៅពេលដែលច្រកព្រំដែននៅតាមបណ្តាមូលដ្ឋានផ្សេងទៀត នាំគ្នាអនុវត្តមូលដ្ឋានគ្រឹះផ្លាស់ប្តូរឌីជីថលដូចនៅខេត្ត Lang Son នឹងបង្កើតឡើងផែនទីលម្អិតនៃស្ថានភាពនាំចូលនិងនាំចេញ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជ្ញាធរនិងភ្នាក់ងារអ្នកគ្រប់គ្រង អ្នកបង្កើតគោលនយោបាយក្នុងការគ្រប់គ្រងត្រួតពិនិត្យនិងសម្របសម្រួលស្ថានភាពនាំចូលនិងនាំចេញទូទាំងប្រទេស។ នេះក៏ជាបំណងប្រាថ្នារបស់អាជីវកម្មជាច្រើនដែលធ្វើជំនួញនាំចូលនិងនាំចេញ។ លោក Nguyen Van Dung នាយកក្រុមហ៊ុនចំកាត់នាំចេញនាំចូល Khai Lam បានចាត់ទុកថា៖

“ប្រសិនបើកម្មវិធីនេះអាចទទួលលទ្ធផលវិជ្ជមាន គឺល្អណាស់សម្រាប់សហគ្រាស ពីព្រោះដូចពីមុន សហគ្រាសនៅតែត្រូវធ្វើការដោយផ្ទាល់រាល់បែបបទ។ ប៉ុន្តែឥឡូវនេះ ប្រសិនបើកម្មវិធីច្រកទ្វារព្រំដែនឌីជីថលនេះត្រូវបានអនុវត្ត ត្រូវតែចុះឈ្មោះនិងប្រកាសលើប្រព័ន្ធប៉ុណ្ណោះ ចំណែកព័ត៌មានយានយន្ត ស្លាកលេខ ... ត្រូវបានរាយការណ៍រួចហើយ។ បើដូច្នេះ នឹងមានភាពងាយស្រួលណាស់ព្រោះវាមានកំណត់នូវរឿងជាច្រើន ជាពិសេសពេលវេលានិងវឌ្ឍនភាពសម្រាប់ សហគ្រាសក្នុងការនាំចេញរថយន្តទៅកាន់ប្រទេសចិន”។

ខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារទាំង ៦ ដែលមហាសន្និបាតបក្សភាគខេត្ត Lang Son លើកទី ១៧ បានដាក់ចេញ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែននិងជំរុញកំណើនសេដ្ឋកិច្ច។ តាមនោះ ខេត្ត Lang Son នឹងខិតខំក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយ និងជាសេដ្ឋកិច្ចព្រំដែនសំខាន់នៃតំបន់ឥសាន្ត ព្រមទាំងជាច្រកទ្វារពាណិជ្ជកម្មរវាងបណ្តាប្រទេសអាស៊ានជាមួយទីផ្សារចិននិងប្រទេសដទៃទៀត។ ការអនុវត្តសាកល្បងត្រួសត្រាយផ្លូវច្រកទ្វារព្រំដែនឌីជីថលនឹងបង្កើតនូវដំណើរការជាប់ៗគ្នា ដែលដំណើរការលើប្រព័ន្ធឌីជីថលស្វ័យប្រវត្ដិនិងប្រព័ន្ធភ្ជាប់គ្នាទៅវិញទៅមក និងជាមធ្យោបាយសម្រាប់ខេត្ត Lang Son អនុវត្តn^និងបង្រួមគោលដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ