(VOVWORLD) -ខែធ្នូឆ្នាំ២០១៧បានក្លាយទៅជាសញ្ញាសម្គាល់មិនអាចបំភ្លេចបានឡើយសម្រាប់ មនុស្សគ្រប់រូបដែលធ្លាប់ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រ “ហាណូយ ១២ថ្ងៃយប់” ជ័យជម្នះ Dien Bien Phu លើផ្លូវអាកាសរបស់កងទ័ពនិងប្រជាជនទីក្រុងហាណូយ Hai Phong, Thai Nguyen និងតំបន់ជំវិញ។ សូមអញ្ជើញលោកអ្នកនាងត្រឡប់មក ជាមួយពេលវេលាមុននេះ ខណៈដែលយន្តហោះ B52 របស់អាមេរិកបាញ់បោះយ៉ាង សាហាវបំផុត តាមរយៈអត្ថបទសរសររបស់អ្នកយកព័ត៌មាន Le Phuong ក្រោមចំណង ជើងថា “ខែធ្នូនិងអនុស្សាវរីយ៍មិនអាចបំភ្លេបបានឡើយអំពីហាណូយ-Dien Bien Phu លើអាកាស”។
រយៈពេល១២ថ្ងៃយប់ជាបន្តបន្ទាប់ ពោលគឺចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី៣០ធ្នូឆ្នាំ១៩៧២ អាមេរិកបានអនុវត្តយុទ្ធនាការយោធា មានឈ្មោះថា Linebacker II ដោយប្រើប្រាស់ កម្លាំងទ័ពអាកាសយុទ្ធសាស្ត្រជាមួយយន្តហោះ B52 អមទៅដោយយន្តហោះរាប់រយ គ្រឿងទៀត ទម្លាក់គ្រាប់បែកលើរដ្ឋធានីហាណូយ ទីក្រុង Hai Phong ទីក្រុង Thai Nguyen និងគោលដៅជាច្រើនទៀតលើទូទាំងភាគខាងជើងប្រទេសវៀតណាម។
ក្រោយសំឡេងរោទ៍ប្រកាសអាសន្ន ទាំងចាស់ ទាំងក្មេងបានស្វែងរករណ្តៅលាក់ ខ្លួន។ រីឯយុវជន បុគ្គលិកនិងកម្លាំងសេនាជនបានរួមសហការជាមួយអង្គភាពកង ទ័ពនានា ក្តាប់ជាប់កាំភ្លើងបាញ់តបទៅនឹងយនហោះរបស់ខ្មាំងសត្រូវ។ រំលឹកអំពី សំឡេងរោទ៍នាគ្រានោះ លោក Nguyen Van Hau អតីតប្រធានសេនាជននៅភូមិ Phuong Liet កាលនោះ បច្ចុប្បន្នគឺ វិថី Phuong Liet ខ័ណ្ឌ Thanh Xuan ហាណូយ បានសំណេះសំណាលថា៖
“កាលនោះ អ្នកណាធ្វើផលិតកម្មគឺនៅតែធ្វើ អ្នកណាធ្វើអ្វីគឺបន្តការងាររបស់ខ្លួន។ ប៉ុន្តែនៅមានសំឡេងរោទ៍ប្រកាសអាសន្នគឺអ្នកណានៅទីណាគឺទៅទីតាំងតាមមុខងារ រៀងៗខ្លួន។ ពោលគឺ កាំភ្លើងជាប់នឹងខ្លួន”។
ភូមិ Phuong Liet កាលនោះស្ថិតនៅជិតព្រលានយន្តហោះ Bach Mai និងមន្ទីរ ពេទ្យ Bach Mai ដែលជាទីតាំងមួយក្នុងចំណោមទីតាំងចំនួន២កន្លែងដែលរងផលប៉ះ ពាល់ដោយការបំផ្លាញ់យ៉ាងធ្ងន់ធ្ងរបំផុត។ ថ្វីបើដូច្នេះក្តី តែការបំផ្លាញដ៏សាហាវនោះមិនធ្វើឲ្យ ស្មារតីរបស់អ្នកភូមិនឿយណាយចិត្តឡើយ។ លោក Nguyen Van Hau បានឲ្យដឹងថា៖
“ខណៈដែលយន្តហោះទម្លាក់គ្រាប់បែកនៅព្រលានយន្តហោះ Bach Mai គឺកាល នោះ ភូមិ Phuong Liet ក៏រងផល់ប៉ះពាល់ដែរ។ ប៉ុន្តែកាលនោះ អ្នកភូមិបានប្រាប់គ្នាថា មិនចាកចេញពីភូមិទេ គឺការពារភូមិដាច់ខាត”។
ជាជនមួយនាក់ក្នុងចំណោមជនដែលចូលរួមសមរភូមិ “Dien Bien Phu លើ អាកាស” នាឆ្នាំ១៩៧២នោះ លោក Tran Ngoc Lam អតីតប្រធានកងជីវពលប្រឆាំង យន្តហោះ Me Tri ហាណូយ បានរំលឹកថា៖
“ខ្ញុំនៅចាំថាកាលនោះបានបាញ់ធ្លាក់យន្តហោះ F4 មួយគ្រឿង ហើយដល់ខែធ្នូ ឆ្នាំ១៩៧២ គឺយន្តហោះរបស់អាមេរិកបានទម្លាក់គ្រាប់បែកចំនួន៤លើក។ ពោលគឺក្នុង រង្វង់១០០ម៉ែត្រការ៉េគឺយើងខ្ញុំត្រូវរងការទម្លាក់គ្រាប់បែក៦គ្រាប់។ ហើយក្នុងចំណោមមនុស្ស១១នាក់ត្រូវស្លាប់បាត់បង់ជីវិត៦នាក់”។
រយៈពេល៤៥ឆ្នាំកន្លងផុតទៅ ប៉ុន្តែអនុស្សាវរីយ៍អំពីប៉ុន្មានថ្ងៃតស៊ូប្រយុទ្ធនឹងយន្ត ហោះរបស់កងទ័ពអាមេរិកនាប៉ុន្មានថ្ងៃចុងខែធ្នូឆ្នាំ១៩៧២នៅដិតជាប់ក្នុងអារម្មណ៍ របស់លោកស្រី Tran Thi Thanh Tho (អាយុ៨៨ឆ្នាំ) កាលនោះលោកស្រីជាប្រធាន សមាគមន៍នារីទីក្រុង Hai Phong ។
“យន្តហោះអាមេរិកទម្លាក់គ្រាប់បែកឡើងព្រាក។ ទ្វាកញ្ចក់ត្រូវបិទក្រដាស់កុំឲ្យ បាក់។ រោងចក្រស៊ីម៉ង់ទោះបីជាមានការជម្លៀសខ្លះហើយ ប៉ុន្តែនៅធានាផលិតកម្ម។ កាលនោះ មានសំឡេងរោទ៍គឺចុះរណ្តៅលាក់ខ្លួន ដល់ឃើញស្ងៀមស្ងាត់ទើបឡើងវិញ”។
ក្រោយរយៈពេល១២ថ្ងៃយប់នាខែធ្នូឆ្នាំ១៩៧២ ការវាយលុបមានទ្រង់ទ្រាយធំ តាមរយៈយន្តហោះ B52 របស់អាមេរិកតម្រង់លើទីក្រុងហាណូយ ទីក្រុង Hai Phong ទីក្រុង Thai Nguyen និងតំបន់ភាគខាងជើងមួយចំនួនត្រូវបរាជ័យទាំងស្រុង។ ត្រឹមតែ ក្នុងរយៈពេល១២ថ្ងៃយប់នោះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ យន្តហោះទំនើប B52 ត្រូវបរាជ័យ ហើយទ័ពអាកាសអាមេរិកត្រូវរង់ការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ក្នុងចំណោមយន្តហោះចំនួន៨១គ្រឿងត្រូវបាញ់ដាក់នោះគឺយន្តហោះ B52 ចំនួន៣៤ គ្រឿងផងដែរ។
ជាមួយស្មារតីតស៊ូយ៉ាងអង់អាចក្លាហាន កងទ័ពប្រជាជនវៀតណាមបានធ្វើ ឡើងនូវជ័យជម្នះប្រវត្តិសាស្ត្រ “ហាណូយ - Dien Bien Phu លើអាកាស” ដោយ សម្តែងនូវឧត្តមគតិនិងឬទ្ធានុភាពរបស់វៀតណាម៕