ចុងភៅវៀតណាមជក់ចិត្តនឹងការផ្សព្វផ្សាយម្ហូបអាហារស្រុកកំណើតនៅទីក្រុងប៉េកាំង
(VOVWORLD) -ជាចុងភៅវ័យក្មេង មួយរូប ដែលមិនចេះភាសាចិន ប៉ុន្តែនាបច្ចុប្បន្នេះ លោក Le Ngoc Quyen បានក្លាយទៅជាមេចុងភៅនៅភោជនីយដ្ឋានស៊ូស៊ូ ដ៏ល្បីល្បាញនៅទីក្រុងប៉េកាំង។ លោកបានធ្វើសរសៃហ្វើ ដោយខ្លួនឯង ហើយថែមទាំងមានគោលបំណងចង់ផ្សព្វផ្សាយតម្លៃវប្បធម៌នៃម្ហូបអាហារវៀតណាមទៀតផង។
លោក Le Ngoc Quyen |
ក្រោយរយៈពេលមួយរយៈសិក្សារៀនសូត្រ និងធ្វើជាចុងភៅនៅទីក្រុងហូជីមិញមក លោក Le Ngoc Quyen កើតឆ្នាំ ១៩៨៧ នៅទីក្រុង Da Lat បានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំកាលពីចុងខែមិនា ឆ្នាំ ២០១១ ដើម្បីបន្តការងាររបស់ខ្លួន។ ក៏ប៉ុន្តែ កន្លែងធ្វើការថ្មីរបស់លោកមិនមែនជាភោជនីយដ្ឋានប្រណីតនៅក្នុងមជ្ឈបណ្ឌលពាណិជ្ជកម្ម ដូចនៅវៀតណាណនោះឡើយ។ លើសពីនេះទៅទៀត អាកាសធាតុនៅទីនេះស្ងួត និងត្រជាក់ ហើយមានព្រិលធ្លាក់ទៀតផង។ រំលឹកអំពីគ្រាដំបូងនៅទីក្រុងប៉េកាំង លោក Le Ngoc Quyen បានសំណេះសំណាលថា៖
“ នាគ្រាទើបមកដល់ទីក្រុងប៉េកាំង ខ្ញុំពិតជាមានអារម្មណ៍ ស្រទ្បាំងកាំងណាស់។ លើសពីនេះទៅទៀត ពេលដែលទៅដល់ភោជនីយដ្ឋាន ខ្ញុំកាន់តែអស់សង្ឃឹមទៅទៀត ព្រោះថាភោជនីយដ្ឋាននេះស្ថិតនៅក្នុងផ្លូវតូចមួយ ដែលមិនសូវមានមនុស្សឡើយ។ ខ្ញុំគិតថាខ្ញុំនឹងធ្វើការនៅទីនេះត្រឹម តែ ៣-៦ ខែតែប៉ុណ្ណោះ។
ដោយមានឬទ្ធានុភាព និងក្ដីប្ដេជ្ញាចិត្តរបស់ខ្លួន លោក Quyen បានបន្តធ្វើការ និងអាភិវឌ្ឍន៍អាជីពរបស់ខ្លួន ខណៈដែលលោកបានធ្វើជាមេចុងភៅនៅភោជនីយដ្ឋានស៊ូស៊ូនៅទីក្រុងប៉េកាំង។
ភោជនីយដ្ឋានស៊ូស៊ូស្ថិតនៅក្នុងផ្លូវតូចមួយនៅចំកណ្តាលទីក្រុងប៉េកាំង។ ភោជនីយដ្ឋាននេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគេហទំព័រចំណីអាហារជាច្រើន ជាពិសេសគឺទូរទស្សន៍ CNN និង Trip Advisor ដោយបានជ្រើសតាំងជា “ ភោជនីយដ្ឋានបម្រើម្ហូបវៀតណាមដ៏ឆ្ងាញ់ពិសារបំផុត” ។ វាយតម្លៃអំពីលោក Quyen នោះ លោកស្រី Amy ម្ចាស់ហាងស៊ូស៊ូបានចែករំលែកថា៖
“លោក Quyen គឺជាចុងភៅដ៏ចំណានម្នាក់។ លោក Quyen មិនត្រឹមតែជក់ចិត្តនឹងម្ហូបអាហារចិនប៉ុណ្ណោះទេ ថែមទាំងមានជំនាញវិជ្ជាជីវះខ្ពស់ និងសុភាពរាបសារទៀតផង។ លើពីនេះទៅទៀត លោក Quyen ក៏បានសិក្សាស្រាវជ្រាវរូបមន្តធ្វើសរសៃហ្វើស្រស់ៗទៀងផង”។
លើសពីនេះទៅទៀត លោក Quyen ក៏បានធ្វើនំប៉័ង ប៉ាតេ និងប្រហិតវៀតណាមទៀតផង។ ម៉្យាងវិញទៀត ស្ថានទូតវៀតណាមប្រចាំនៅចិនក៏បានអញ្ជើញលោកមកធ្វើម្ហូបអាហារ ខណៈដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចការងារនៅចិន។
នាបច្ចុប្បនេះ លោក Quyen កំពុងត្រៀមរៀបចំផែនការសម្រាប់អនាគតជាច្រើន ដូចជា នារយៈពេល ៥ ឆ្នាំខាងមុខ លោកនឹងបន្តអភិវឌ្ឍន៍មុខម្ហូបនានានៅភោជនីយដ្ឋាន ដើម្បីទាក់ទាញប្រជាប្រិយភាពពីសំណាក់ប្រជាជនទីក្រុងប៉េកាំង និងអន្តរជាតិ។ លើសពីនេះទៅទៀត នាអនាគត លោកមានបំណងទៅកាន់កាណាដា អូស្រ្តាលី ឬសហរដ្ឋអាមេរិក ដើម្បីធ្វើការឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាម។ ចំណែកឯនៅទីក្រុងប៉េកាំងវិញ លោកមានបំណងចង់កសាងខ្សែសង្វាក់ហាងហ្វើវៀតណាមផងដែរ។ លោកបានសំណេះសំណាលថា៖
“ខ្ញុំមានគោលបំណងចង់កសាងពាណិជ្ជសញ្ញាហ្វើស៊ូស៊ូ និងហ្វើស្រស់ៗជាមួយភោជនីយដ្ឋាន។ នេះគឺចាក្ដីសុបិនរបស់ខ្ញុំ ពោលគឺនាំហ្វើរបស់វៀតណាមទៅកាន់ប្រជាជនទីក្រុងប៉េកាំងគ្រប់រូបផងដែរ”។
ដោយយល់ដឹងអំពីក្ដីសុបិនរបស់លោក Quyen បានជាលោកស្រី Amy - ម្ចាស់ ភោជនីយដ្ឋានបានបើកបើកហាងលក់ហ្វើ ក្នុងគោលបំណងថា នាពេលខាងមុខ វិថីនីមួយនៅទីក្រុងប៉េកាំងនឹងមានហាងលក់ហ្វើវៀតណាម ដែល មានពាណិជ្ជសញ្ញារបស់ខ្លួន ដែលលោកស្រី និងមេចុងភៅ Quyen បានខិតខំប្រឹងប្រែងកសាងឡើង ដើម្បីជួយភ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅទីក្រុងប៉េកាំងផងដែរ៕