ច្រៀងដើម្បីបន្ធូស្រាលការឈឺចាប់
NGUEN HIEN - BUI HANG -  
(VOV) /  
VOV-ក្នុងអំឡុង១៦ឆ្នាំកន្លងមក បណ្ដាសមាជិកក្នុងក្លឹប “សំនៀងយុទ្ធជនពិការ
រដ្ឋធានី” មិនខ្លាច់ការលំបាកលំបិននឿយហត់ដើម្បី នាំសំនៀងរបស់ខ្លួនទៅដល់ដំបន់ឆ្ងាយដាច់ស្រយាល សមរភូមិមុខ មុននេះដើម្បីបំរើប្រជាជនយុទ្ធមិត្ត។ ក្នុងចំណោម
សមាជិកក្លឹប មានសមាជិកជាច្រើនបានទុកផ្នែកមួយនៃសារីរាងកាយរបស់ខ្លួននៅក្នុង
សមរភូមិ ហើយសមាជិកជាច្រើនត្រូវរស់នៅរួមរស់ជាមួយកំរិតគ្រាប់បែកគ្រាប់រំសៀវ នៅក្នុងសារពាង្គកាយ។ ត្រឡប់មកជីវភាពរស់នៅប្រចាំថ្ងៃដោយការលំបាកលំបិនគ្រប់
បែកយ៉ាង បណ្ដាយុទ្ធជនពិការនោះនៅនាំសំនៀងច្រៀងរបស់ខ្លួនដើម្បីជាការលើក
ទឹកចិត្តគ្នា។
|
ក្លឹប “សំនៀងយុទ្ធជនពិការរដ្ឋធានី” |
សម្លេងដែលបណ្ដាមិត្តកំពុងបានស្ដាប់បានថត់ពីពេលហាត់ច្រៀងរបស់សមាជិក
ក្លឹប “សំនៀងយុទ្ធជនពិការរដ្ឋធានី”។ ក្នុងថ្ងៃអង្គារនិងថ្ងៃសៅប្រចាំសប្ដាហ៍ បណ្ដា
សមាជិក ក្លឹបបានអញ្ជើញមកមជ្ឈមណ្ឌលវប្បធម៍ហាណូយ អាស័យដ្ឋានលេខ៨៨វិថី
Hang Buom ដើម្បីរួមគ្នាប្រចាំជិវភាពសិល្បៈ។ ត្រូវបានបង្កើតតាំងពីខែតុលាឆ្នាំ១៩៩៧
មកដល់ឥឡូវនេះក្លឹបបានមានសមាជិកចំនួន៣០នាក់ក្នុងនោះមានយុទ្ធជនពិការចំ
នួន៨នាក់ ចំនួនអ្នកនៅសេសសល់គឺយុទ្ធជនជំងឺ អតីតយុទ្ធជន អតីតយុវជនស្ម័គ្រ
ចិត្ត។ រំលឹកអំពីប៉ុន្មានថ្ងៃបង្កើតមក លោក Nguyen Viet Noi សមាជិកក្លឹបបានឲ្យដឹងថា ដើម្បីក្លឹបធ្វើសកម្មភាពបានដូចជាសព្វថ្ងៃនេះលោកនិងសមាជិកប៉ុន្មាននាក់ទៀត
បង្កើត ក្លឹបជួបលំបាកណាស់ក្នុងការប្រមូលផ្ដុំបងប្អូនដើម្បីការសូមលិខិតអនុញ្ញាត។ ឃើញបណ្ដាសិល្បករសិល្បការិនីអង្គុយលើរទេះរុញកំពុងច្រៀងបណ្ដាបទចម្រៀង
បដិវត្ត កាន់តែបានឃើញសុដ្ឋិនិយមមោទនភាពនិងរំលឹកអំពីដំណាក់កាលដ៏អង់ អាចក្លាហានរបស់ប្រជាជាតិ។
“អនុស្សាវរីយ៍ចងចាំជានិច្ចគឺលើកដែលយើងខ្ញុំបានច្រៀងជូនបណ្ដាយុទ្ធមិត្ត
យុទ្ធជនពិការនៅ Duy Tien ខេត្ត Ha Nam។ សុទ្ធតែជាយុទ្ធមិត្តយុទ្ធជនពិការអង្គុយ
លើរទេះរុញ យើងខ្ញុំបានចុះពីលើវេទិកាសំដែងមកអោបបងៗម្នាក់ៗ បណ្ដាយុទ្ធមិត្ត
ដែលបានរួមសុខរួមទុក្ខ។ ពេលនោះអ្នកណាក៏រំភើបចិត្តដែរ។”
តាំងពីពេលបានបង្កើតមក ក្លឹបជានិច្ចកាលបានហ្វឺកហាត់និងរៀបចំការសម្ដែងបំរើមហាជននៅគ្រប់ពេលគ្រប់កន្លែង។ សំនៀងរបស់គេត្រូវបានផ្សាយលើរលក ធាតុ អាកាសនៃវិទ្យុសម្លេងវៀតណាមនិងទូរទស្សន៍។ ក្លឹបក៏បានចុះទៅបណ្ដាអង្គភាពកង
ទ័ព ច្រៀងជួបប្រាស្រ័យជាមួយយុទ្ធជនវ័យក្មេងសម្ដែងនៅបណ្ដាមជ្ឈមណ្ឌូលថែទាំ យុទ្ធជនពិការយុទ្ធជនជំងឺជាដើម។ លោកស្រី Ha Thi Hoa សមាជិការមួយនាក់នៃក្លឹប
បាន ចែករំលែកថា៖
“ខ្ញុំបានទស្សនាកម្មវិធីសម្ដែងរបស់ក្លឹបនេះលើទូរទស្សន៍បណ្ដាយុទ្ធជនបានអង្គុយលើរទេះរុញសម្ដែង។ ខ្ញុំបានយំដោយរំភើបចិត្ត ខ្ញុំគិតថា ពេលចូលនិវត្តខ្ញុំនឹង
រកមកចូលរួម។ បណ្ដាបងក្នុងក្លឹបបានទទួលភ្លាមនិងកូនៗក៏គាំទ្រដែរ។”
ក្រៅពីការរៀបចំសកម្មភាពសិល្បៈនាំសំនៀងទៅបំរើយុទ្ធមិត្ត បណ្ដាសមាជិក
ក្លឹប “សំនៀងយុទ្ធជនពិការរដ្ឋធានី” បានរៀបចំត្រឡប់មកសមរភូមិចាស់ ស្វែងរក
អដ្ឋិធាតុយុទ្ធមិត្ត។ ដល់ឥឡូវនេះបានមានអដ្ឋិធាតុយុទ្ធមតិតចំនួន៣០នាក់ត្រូវបានបងប្អូនក្នុងក្លឹបរកឃើញ នាំត្រឡប់មកគ្រួសារវិញ។ បណ្ដាសមាជិកក្លឹបក៏បានសន្សំសំចៃប្រាក់ក្នុងប៉ុន្មានលើកទៅសម្ដែងសិល្បៈដើម្បីសាងសង់ផ្ទះមេត្តាធម៍ជូនគ្រួសារគោលនយោបាយនៅ Soc Son ទៅសម្ដែងសិល្បៈរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរួមជាតិភាគកណ្ដាលដែលត្រូវទឹកជំនន់ជាដើម។ លោក Nguyen Ngoc
Loan ប្រធានក្លឹបបានឲ្យដឹងថា៖
“នាពេលខាងមុខក្លឹបសំនៀងយុទ្ធជនពិការនឹងជ្រើសរើសបណ្ដាយុទ្ធមិត្តកងទ័ពដែលបានសំរេចភារកិច្ចនិងយុវជនស្ម័គ្រចិត្តចូលក្លឹបដើម្បីរក្សាប្រពៃណី។ ពីនោះបើកទូលាយពង្រីកបានស្មារតីធ្វើកិច្ចការអប់រំចំពោះជំនាន់ក្រោយនេះ។”
អតីតយុទ្ធជន យុទ្ធជនពិការម្នាក់ៗក្នុងពេលត្រឡប់មកជីវភាពប្រចាំថ្ងៃសុទ្ធតែមានស្ថានភាពខុសពីគ្នា។ទោះបីជាជីវភាពរស់នៅជួបការលំបាកជាច្រើនក្តី ពិសេគឺក្នុងពេលមានជំងឺ របួសបានកើតមានស្លាកស្នាមក្តី ប៉ុន្តែបណ្ដាសមាជិកក្លឹប
សំនៀងយុទ្ធជនពិការរដ្ឋធានីនៅនាំបានសំនៀងមកដំបន់ឆ្ងាយដាច់ស្រយាល
កន្លែងសមរភូមិមុននេះដើម្បីបំរើយុទ្ធមិត្ត។ ក្នុងពេលនោះអ្នកណាក៏អាចឃើញ
ច្បាស់នូវមនោសញ្ចេតនាយុទ្ធមិត្តសមមិត្តដ៏ពិសិទ្ធិនៅដំណាក់កាលសន្តិភាព៕
NGUEN HIEN - BUI HANG
-VOV