|
ច្រៀងតាមដងវិថី មិនត្រឹមតែជាតូរតន្ត្រីប៉ុណ្ណោះទេ ថែមទាំងជាការពេញនិយម (hocdan.com) |
Vovworld-នាម៉ោង៣ ពេលរសៀលថ្ងៃអាទិត្យប្រចាំសប្ដាហ៍បណ្ដាសមាជិកនៃក្រុមអ្នកច្រៀងតាមដងវិថីបានប្រមូលផ្ដុំនៅស្ដូប Ly Thai To។ អ្នកណាក៏
សប្បាយរីករាយក្នុងពេលបានជួបនឹងមិត្តភ័ក្តក្នុងក្រុមក្រោយមួយសប្ដាហ៍រៀន
សូត្រនិងធ្វើការ។ ក្រៅពីបណ្ដាសមាជិកនៅទីក្រុងហាណូយនោះ មានមិត្តជា
ច្រើនរស់នៅខេត្តក្រុងផ្សេងៗដូចជា Thai Nguyen, Hai Phong បានធ្វើដំណើរដោយ
ឡានក្រុងមករដ្ឋធានីដើម្បីចូលរួមព្រឹត្តិការណ៍រសៀលថ្ងៃអាទិត្យ ក្រោយនោះ
ឡើងឡានក្រុងត្រឡប់មកផ្ទះ។
ក្នុងចំណោមទស្សនិកជនដែលកំពុងយកចិត្តទុកដាក់កំសាន្តនោះ មានយុវជនមួយរូបសញ្ជាតិអង់គ្លេសដែលកំពុងលង់ខ្លួនតាមសង្វាក់នៃបទចម្រៀងដែលក្រុមច្រៀងតាមដងវិថីសម្ដែង។ បង Woody បានឲ្យដឹងថា៖
“ខ្ញុំធ្លាប់បានកំសាន្តបណ្ដាសិល្បករសម្ដែងតាមដងវិថីនៅប្រទេសជាច្រើននិង
បានឃើញថារបៀបសម្ដែងរបស់បណ្ដាមិត្តល្អណាស់។ គេមានគ្នាច្រើននាក់
វ័យក្មេងនិងក៏ពូកែ។ ខ្ញុំបានកំសាន្តតូរតន្ត្រីនៅបឹង Hoan Kiem ដែលធ្វើឲ្យខ្ញុំមាន
ការចាប់អារម្មណ៍ដោយឡែកណាស់។”
ក្រុមច្រៀងតាមដងវិថីត្រូវបានលោក Tran Tri Hieu admin របស់ទំព័រវ៉ែប
hocdan.com បង្កើតនិងធ្វើសកម្មភាពជាផ្លូវការចាប់ពីខែតុលាឆ្នាំ២០១១ ជាមួយបរិមាណសមាជិកដំបូងប្រមាណ១០នាក់។ ពីនោះមក កំលាំងរីករាលដាលរបស់ក្រុមច្រៀងតាមដងវិថីបានមកដល់បណ្ដាទីក្រុងតាមបណ្ដោយប្រទេសជាតិដូច
ជា Vinh, Da Nang, ទីក្រុងហូជីមិញជាដើម។ រចនាបទសម្ដែងតាមដងវិថីគឺនិយម
នៅបណ្ដាប្រទេសលោកខាងលិច ប៉ុន្តែត្រឹមតែជាក្រុមតូចៗរឺជួលកាលត្រឹមតែ
បុគ្គលម្នាក់តែប៉ុណ្ណោះ រីឯក្រុមច្រៀងតាមដងវិថីជាការប្រមូលផ្ដុំរបស់បណ្ដាអ្នក
ស្នេហាតូរតន្ត្រីលើ hocdan.com រួមគ្នាលេងតូរតន្ត្រីជាមួយស្មារតីសាមញ្ញតែ
ប៉ុណ្ណោះដូចជា slogan របស់ក្រុម។ លោក Tran Tri Hieu បានចែករំលែកថា៖
“អ្វីៗទាំងអស់គឺសាមញ្ញងាយស្រួល ត្រឹមតែមានហ្គីតា ជនគ្រប់រូបបានលេងបណ្ដាបទចម្រៀងវៀតណាម ជួលកាលគឺបទចម្រៀងបរទេស។ ចរិតលក្ខណៈវៀតណាមគឺនៅទីនេះ ជួលកាលត្រឹមតែជាមិត្តវៀតណាមវ័យក្មេងលេងតូរតន្ត្រីវៀតណាមនៅកន្លែងល្បីឈ្មោះនោះគឺបឹង Hoan Kiem។”
ការបង្កើតឡើងរូបភាពច្រៀងតាមដងវិថីក៏បានរួមចំណែកធ្វើឲ្យសម្បូរបែបជាងជីវភាពរស់នៅខាងស្មារតីរបស់មិត្តវ័យក្មេង ក៏ជារបៀបជួយឲ្យទស្សនិកជនយល់អំពីសិល្បករតាមដងវិថីគឺយ៉ាងម៉េច។ សមាជិក Nguyen Thanh Tuyen ជាសមាជិកមួយនាក់ក្នុងចំណោមសមាជិកដែលបានចូលរួមក្រុមច្រៀងតាមដងវិថីតាំងពីពេលបង្កើតមកបានចែករំលែកថា៖
“ក្នុងប៉ុន្មានថ្ងៃដំបូងយកហ្គីតាមកលេងនៅតាមដងវិថីក៏អៀនដែរ ប៉ុន្តែក្រោយនោះក៏ទៅជាធ្លាប់ទៅវិញ។ ចូលរួមក្រុមច្រៀងតាមដងវិថីមានផលប្រយោជន៍ជា
ច្រើន។ មុនបង្អស់គឺផលប្រយោជន៍ចំពោះខ្លួនឯង ពីព្រោះបានចូលរួមទីលានលេង
ត្រូវបានជួបនឹងមិត្តភ័ក្ត។ ខ្ញុំបានស្គាល់ជាមួយមិត្តជាច្រើន ជួបប្រាស្រ័យសប្បាយ
ណាស់។”
មកនឹងក្រុមច្រៀងតាមដងវិថីនារសៀលថ្ងៃចុងសប្ដាហ៍ គេយកបានតុល្យ
ភាពក្រោយរយៈពេល១សប្ដាហ៍ធ្វើការ ជាមួយរាល់កិច្ចការ។ តូរតន្ត្រីដូចជាខ្សែមួយតភ្ជាប់មនុស្សជាមួយគ្នា ដើម្បីបញ្ជូនឲ្យគ្នាស្មារតីសប្បាយរីករាយ
ដើម្បីត្រៀមឲ្យសប្ដាហ៍ធ្វើការថ្មីជាមួយប្រការថ្មីថ្មោងជាច្រើន ដែលកំពុងរងចាំ
យើងម្នាក់ៗ៕