ចលនាលេងគ្រឿងសម្ភារះសំលេងចាស់នៅក្រុងហាណូយ។
TO TUAN -  
(VOVWORLD) /  
|
Image: Internet |
VOVWORLD-ពេលព្រឹកថ្ងៃសៅឫថ្ងៃអាទិត្យបណ្តាជក់ចិត្តសំលេងរួមមាន
អ្នកភ្លេងតន្រ្តីករំជ្ឈដ្ឋានភ្នាកងាររដ្ឋការអ្នកកាសែតជាដើមប្រមូលផ្តុំនៅហាង
កាហ្វេ “ Phong drum”លេខ២៥វិថី Tran Xuan Soanទីក្រុងហាណូយ។
Phongម្ចាស់ហាងជាជនស្រឡាញ់តូរ្យតន្រ្តីករ១រូបដែលធ្លា់សឹក្សានៅ
ឆែកូស្លូវាគី។ទ្រពសម្បិតតែមួយគត់របស់បងពេលវិលត្រឡប់មកប្រទស
វិញគឺមាស៊ីនរវៃថាស់និងLP ថាស់រាបើសឹបគ្រឿង។ផ្ទះរបស់បងជាកន្លែង
ប្រមូលផ្តុំរបស់មិត្តភ័ក្តដែលស្រឡាញ់តូរ្យតន្រ្តី។ហើយ ជាង២០ឆ្នាំ
ក្រោយPhongក្លាយទៅជាអ្នកប្រមូលគ្រឿងសម្ភារះសំលេងល្បីឈ្មោះ
នៅទីក្រុងហាណូយ។ប្រការគួរឲ្យចាប់អា្មណ៍នៅទីនេះគឺជាបរិយាកាស
តាំងបង្ហាញបណ្តាគ្រឿងសម្ភារះសំលេងបុរាណដ៍ចំឡែកនិងសម្បូបែប។នេះជាគ្រឿងបំពោងសំលេងWarrenJunior-វង់សំលេងបុរាណ Tear-Sony-
Panasonicនិង Akaiរបស់ជប៉ុនជាដើម។ពិសេសគឺបរិយាកាសតូរ្យតន្រ្តី
នៅហាងនេះគឺអ៊ូអរជាប្រចាំដោយសារបណ្តាភ្លេងពិរោះតាមរយះ
គ្រឿងសម្ភារះចាស់ៗដែលមានអាយុកាលដល់រាប់រយឆ្នាំ។
|
ថាស់បុរាណ(Image: Internet) |
Pham Van Phuongអ្នកលេងលេងគ្រឿងបំពោងសំលេងល្បីឈ្មោះ១រូប
នៅក្រុងហាណូយបានអោយដឹងថា”ខ្ញុំចូលចិត្ត គ្រឿងបំពោងសំលេង
បុរាណ ។ព្រោះថាវាត្រូវបានធ្វើឡើងដោយវត្ថុធាតុដើមដ៍ថ្លៃកម្រមាន។
ពិសេសគឺភ្លេងដែលបានកំសាន្តតាមរយះបណ្តាគ្រឿងសម្ភារះនោះគឺល្អ
អស្ចារ្យណាស់ “។
ជាជនជក់ចិត្តតូរ្យតន្រ្តី១រូប៉ុន្តែ Pham Van Phuongចូលចិត្តជួសជុលស្តារ
គ្រឿងសម្ភារះបំពោងសំលេង។បងអោយដឹងថា’ការ ជួសជុលស្តារបាន គ្រឿងសម្ភារះចាស់នាំមកចំណាប់អារម្មណ៍ពេញចិត្តឲ្យខ្ញុំ។ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងពេលឃើញថាគ្រឿងសម្ភារះទាំងនេះធ្វើ
សកម្មភាពឡើងវិញ“។
ជនលេងគ្រឿងសំលេងបុរាណម្នាក់ៗមានអាការះដោយឡែកខុសពីគ្នា។ប៉ុន្តែនិយាយរួមគេចេះគោរពបណ្តាតំលៃជាក់ស្តែងនៃគ្រឿងសម្ភារះ
បុរាណទាំងឡាយ៕
TO TUAN
-VOVWORLD