ដំណើរស្វែងរកនាមត្រកូលសំរាប់ជនរួមជាតិ Mnong


ដំណើរស្វែងរកនាមត្រកូលសំរាប់ជនរួមជាតិ Mnong - ảnh 1
ដំណើរស្វែងរកនាមត្រកូលសំរាប់ជនរួមជាតិ Mnong (VOV)

(VOVworld) – ដោយសារលក្ខណៈប្រវត្តិសាស្ត្រ លើឯកសារគតិយុត្តិរបស់ ជនរួមជាតិ
 Mnong នៅខេត្ត Dak Nong តំបន់ Tay Nguyen របស់វៀតណាម មានកត់ត្រាតែ
នាមប៉ុណ្ណោះ គ្មានត្រកូលទេ ហើយសរសេរនាមកណ្ដាលគឺ Y DIEU K H និង THI
មុនឈ្មោះដើម្បីបែងចែកបុរសនិងនារី។ ដោយហេតុនេះ ជនរួមជាតិ  Mnong  
ជាច្រើននាក់មិនដឹងច្បាស់អំពីប្រភពដើមត្រកូលរបស់ ខ្លួន។ ចំពោះមុខស្ថាន
ភាពនេះ ចាប់ពីឆ្នាំ ២០១០ ខេត្ត Dak Nong បានកសាង គំរោងការ «ការកំណត់
មូលដ្ឋានវិទ្យាសាស្ត្រដើម្បីធ្វើជាគ្រិះសំរាប់ការកត់ត្រា ត្រកូលជូនជនរួមជាតិ Mnong»។

        ទើបនឹងដំណើរការស្ទង់មតិរបស់ប្រជាពលរដ្ឋចំនួន ២០០ នាក់ ស្តីពីការកត់
ត្រាត្រកូលរបស់ជនរួមជាតិ Mnong តាមសំណើររបស់គណៈកម្មាធិការ ខេត្ត  Dak
 Nong លោកស្រី H’Oanh Buon Krong នៅភូមិ U3 ទីរួមស្រុក Ea Tling ស្រុក Cu
 Jut បានឲ្យដឹងថា៖      

        «ការកត់ត្រាត្រកូលនិងឈ្មោះងាយស្រួលដូច្នេះគឺមានអត្ថន័យដ៏ធំធេង
ចំពោះប្រជាពលរដ្ឋនៅទីនេះ។ ក្នុងពេលដឹងច្បាស់អំពីត្រកូលរបស់ខ្លួន នោះគឺ
កូនចៅនឹងជៀសវៀងបានការរៀបការនឹងញាតិសាលោតុសាលោហិតជាមួយខ្លួន។
 មាននាមត្រកូលគ្រប់គ្រាន់នឹងជួយដោះស្រាយឲ្យបានងាយស្រួលថែមទៀតប្រសិន
បើជួបបញ្ហា។ នៅភូមិទាំង ៣ នៅទីរួមស្រុកមានត្រកូល B’Krong Ya Ktul Knu
l Ayun Preng និង Kpor។ ត្រកូលមួយចំនួនបានយក តាមភូមិសាស្ត្រមួយចំនួន
ទៀតសរសេរតាមបាតុភូតជុំវិញ។ ប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយណាស់។»

រហូតមកដល់ពេលនេះ នៅទីរួមស្រុក Ea Tling មានករណីចំនួន ៣០០ កត់ត្រា
ត្រកូលរបស់ជនរួមជាតិ Mnong ភាគច្រើនគឺទារក់ចុះបញ្ជីសំបុត្រ កំណើតនិង
កុមារមួយចំនួនដែលមានត្រកូលរបស់ឪពុកឬម្តាយជាជនរួមជាតិ ដទៃ សូម
ផ្លាស់ប្តូរវិញត្រកូលជនរួមជាតិ​ Mnong។ លោក Le Quang Ngoc កម្មាភិបាល
អត្រានុកូលដ្ឋានទីរួមស្រុក Ea Tling ស្រុក Cu Jut បានឲ្យដឹងថា៖                       

        «ប្រជាពលរដ្ឋដែលមកដល់ទីនេះសុទ្ធតែត្រូវបានកម្មាភិបាលណែនាំយ៉ាង
សកម្ម។ ទីពីរគឺជំនាន់យុវវ័យបច្ចុប្បន្នទទួលបានការរៀនសូត្រទាំងអស់ ដោយ
ហេតុនេះ គេជួយឪពុកម្តាយសរសេរ​ពាក្យសុំធ្វើការ។ គេជូនដំណឹងថា៖ ប្រការ
នេះសមស្របជាមួយប្រជាពលរដ្ឋជាជនរួមជាតិ Mnong ក្នុងការសរសេ ឈ្មោះ
និងត្រកូលបានច្បាស់លាស់។ គេសរសេរតាមទំនៀមទំលាប់របស់ខ្លួន ឈ្មោះ
នៅពីមុខត្រកូលនៅពីក្រោយ ជាឧទាហរណ៍៖ Y Quang Bkrong H’An Knul ។»

        ការកត់ឈ្មោះត្រកូលសំរាប់ជនរួមជាតិ Mnong ត្រូវបានខេត្ត Dak Nong
អនុវត្តដ៏ទូលំទូលាយចាប់ពីឆ្នាំ ២០១០។ តាមតូរលេខស្ថិតិថា៖ រហូតមក ដល់
ពេលនេះ មានមនុស្សជាជនរួមជាតិ Mnong ចំនួន ១ ពាន់នាក់បានធ្វើការ
កត់ត្រាច្បាស់នាមត្រកូល។ ប៉ុន្តែ មុខសញ្ញាភាគច្រើនគឺចុះបញ្ជី សំបុត្រកំណើត
សំរាប់កុមារាកុមារី។ ចំពោះមនុស្សធំ ការផ្លាស់ប្តូរឈ្មោះទាក់ទិនដល់បែបបទ
គតិយុត្តិស្មុគស្មាញដោយហេតុនេះបរិមាណប្រជាពលរដ្ឋនៅតិចទោះបីជាមាន
គោលបំណងកត់ត្រាច្បាស់ត្រកូលរបស់ខ្លួនក្តី។ លោក Dieu Kre នៅភូមិ Bu
 Bia ឃុំ Quang Tin ស្រុក Dak Rlap បានចែករំលែកថា៖                           

«ត្រកូលនិមួយៗមានការហៅផ្សេងៗគ្នា។ យើងខ្ញុំមិនទាន់មានត្រកូល
ទេ ខ្ញុំមានគោលបំណងថា៖ បក្សរដ្ឋយកចិត្តទុកដាក់ថែមទៀត ទោះបីជា
មានកម្មវិ​ធីហើយក្តីប៉ុន្តែការផ្លាស់ប្តូរនាមត្រកូលនេះនៅស្មុញស្មាញដោយសារ
បែបបទនេះ ទាមទាឯកសារច្រើន។ ជាឧទាហរណ៍ ខ្ញុំឈ្មោះ Ya Kre មិនជា
Dieu Kre ទេ។»

ជនរួមជាតិ Mnong មានត្រកូលទាំងអស់ប្រមាណ​ ៤០។ ត្រកូលនិមួយៗ
តភ្ជាប់នឹងរឿងនិទានប្រវត្តិសាស្ត្រនិមួយឬត្រូវបានហៅតាមបាតុភូតធម្មជាតិ
ដូចជា៖ ឈ្មោះរបស់សត្វភ្នំនិងទន្លេ  ។ល។ លោកស្រី Ha Thi Hanh ប្រធានគណៈ
កម្មាធិការជនជាតិខេត្ត Dak Nong បានឲ្យដឹងថា៖

        «ពីតម្រូវការជាក់ស្តែងក្នុងជីវភាពរស់នៅ ទីមួយគឺយើងខ្ញុំមានគោលបំណង
 ប្រជាពលរដ្ឋយល់ច្បាស់អំពីប្រភពដើមរបស់ខ្លួន។ ទីពីរគឺដោះស្រាយបញ្ហា ក្នុង
ការនាំកូនៗទៅសាលារៀន។ ទីបីគឺគំរោងការណ៍នេះជួយគណៈកម្មាធិ ការជន
ជាតិគ្រប់គ្រងអត្រានុកូលដ្ឋានងាយស្រួលជាង។ បន្ទាប់ពីវាយតំលៃ លទ្ធផលក៏
ដូចជាកំហិត យើងខ្ញុំនឹងសហការជាមួយមន្ទីរយុត្តិធម៌បន្តអនុវត្តគំរោង ការ
ណ៍នេះឲ្យបានទូលំទូលាយថែមទៀតដើម្បីជួយជនរួមជាតិ Mnong ថែរក្សា
អត្តសញ្ញាវប្បធម៌ក៏ដូចជាត្រកូលរបស់ខ្លួនផងដែរ។»

        នាបច្ចុប្បន្ន គណៈកម្មាធិការខេត្ត Dak Nong​ កំពុងអនុវត្តការស្រាវជ្រាវ
និង យកមតិរបស់ប្រជាពលរដ្ឋនៅភូមិឃុំក្នុងទូទាំងខេត្តអំពីការកត់ត្រាត្រ
កូលជនរួមជាតិ Mnong ដើម្បីនាំចេញវិធានការជាក់ស្តែងថែមទៀតនាពេល
 ខាងមុខ។ ខេត្តកំណត់ការងារកត់ត្រាត្រកូលសំរាប់ជនរួមជាតិ Mnong
​ ក៏ជាវិធានការណ៍អភិរក្សពង្រឹងនិងពង្រីកប្រពៃណីវប្បធម៌របស់ជនរួមជាតិ
ជាជន ជាតិភាគតិច ព្រមទាំង គាំពារសិទ្ធិនិងផលប្រយោជន៍របស់ជនរួមជាតិ
Mnong តាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាម
ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ