|
ថ្នាក់រៀនមេត្តាធម៏(រូបថត៖ Internet) |
(VOVWorld)-ក្នុងរយះពេលជាច្រើនឆ្នាំមក បន្ទប់តូចទំហំប្រមាណ ១៥ ម៉ែត្រការេ ក្នុង
ផ្ទៃអគារ វប្បធម៏សង្កាត់Tan Mai ខ័ណ្ឌ Hoang Mai ហាណូយ ក្លាយទៅជាអាស័យដ្ឋាន ជិត
ស្និទ្ធ របស់បណ្តាកុមារមានស្ថានភាពរស់នៅពិសេស។ ទីនេះជាថ្នាក់រៀនមេត្តាធម៏របស់អ្នក
គ្រូ Nguyen Thi Coi នឹងបណ្តាប្អូនៗកុមារពិការ ក្នុងនោះមានប្អូនៗខ្លះត្រូវទទួលរងផល ប៉ះ ពាល់នៃជាតិគីមីពុលព័ណ៏លឿងទុំឌីអូស៊ីនផង។ នាម៉ោង៨ ព្រឹកថ្ងៃច័ន្ទ អង្គារ នឹងព្រហស្យតិ៍
ជារៀងរាល់សបា្តហ៏សិស្សា នុសិស្សទាំង ១៥ នាក់របស់ថ្នាក់មេត្តាធម៏ បែជាមានវត្តមានយ៉ាង
គ្រប់គ្រាន់នៅថ្នាក់រៀន ពិសេសនេះ ដើម្បីសឹក្សា។ តុកៅអីថ្មីចំនួន៨ប្រដាប់នេះគឺជាអំណោយ
ជូនរបស់គណះ កម្មាធិការប្រជាជនខ័ណ្ឌ Hoang Mai ។ ការរៀបចំថ្នាក់រៀនបែបនេះ ពិបាក ទៅហើយតែរក្សារបានថ្នាករៀនគឺពិបាកជាងនេះទៅទៀត។ អ្នកគ្រូ Nguyen Thi Coi បានមានចំណាប់អារមណ៏ថា៖ “ខ្ញុំទទួលបង្រៀនប្អូនៗគឺដោយសារសេចក្តីអាណិតស្រឡាញ់កូន
សិស្ស។ខ្ញុំគិតថា៖សង្គមយកចិត្តទុកដាក់ដល់ប្អូនៗតែគ្មានមនុស្សធ្វើដោយផ្ទាល់ទេ។ខ្ញុំចាត់ទុកប្អូនៗដូចជាកូនចៅ ខ្លួន។ខ្ញុំបង្រៀនប្អូនៗជួយឧបត្ថម្ភប្អូនៗដោយទឹកចិត្តខ្លៀវក្លា មិនគិតគូរអ្វីឡើយ”។
|
ថ្នាក់រៀននេត្តាធម៏សំរាប់កុមារពិការ(រូបថត៖ Internet) |
អ្នកគ្រូNguyen Thi Coi ជាអតិតនាយិការសាលាបថមសឹក្សារ Hoang Van Thu ខ័ណ្ឌ
Hoang Mai។ដោយបានដំណឹងថាៈខ័ណ្ឌបើកថ្នាក់មេត្តាធម៏សំរាប់បណ្តាប្អូនៗកុមារ មាន
ស្ថានភាពពិសេស អ្នកគ្រូបានទទួលបង្រៀន។ក្នុងចំនួនសិស្សទាំង១៥ នាក់មាន១២នាក់
ជាជនពិការបញ្ញា។អ្នកគ្រូ Nguyen Thi Coi ជួបប្រទះនឹងការលំបាកជាច្រើនក្នុងការ បង្ហាត់
បង្រៀន។ក៏ប៉ុន្តែដោយមានការចូលចិត្តមុខរបរ សេចក្តីស្រឡាញ់សិស្ស ពិសេសគឺ សេចក្តី
អាណិតស្រឡាញ់ចំពោះបណ្តាសិស្សពិសេសរបស់ខ្ឡួន អ្នកគ្រូ Nguyen Thi Coi នៅតែស្វិត
ស្វាញពន្យល់មេរៀនជាច្រើនលើកដើម្បីប្អូនៗយល់មេរៀន។ Pham Duy Long អាយុះ២២ឆ្នាំ
ជាជនពិការបញ្ញា១រូប ប្រាប់ឲ្យដឹងថា៖ “ប្អូនចូលចិត្តណាស់ សប្បាយណាស់។ប្អូនរស់នៅ
ជាមួយតាយាយខាងម្តាយ។ តាប្អូនសូមឲ្យប្អូនចូលរៀននៅទីនេះ។ប្អូនបានរៀនអក្ស រៀន
ធ្វើលេខនឹងរៀនភាសារវៀតទៀតផង”។
|
អ្នកគ្រូនឹងសិស្សនៃថ្នាក់រៀនមេត្តាធម៏១(រូបថត៖ Internet) |
នៅថ្នាក់មេត្តាធម៏ ក្រៅពីការរៀនអាន រៀនសរសេរនឹងធ្វើលេខបណ្តាសិស្សនៅតែ
ត្រូវបានអ្នកគ្រូ Coi បង្រៀនការហាត់ប្រាណ ដើម្បីហាត់ពត់សុខភាព ឫ ទៅ Picnic ។សកម្មភាពក្រៅថ្នាក់នេះជួយដល់ប្អូនៗសម្របខ្លួនទៅក្នុងធម្មជាតិនឹងសហគមសង្គម។ បីតាសិស្ស១រូបបានចែករំលែកថា៖ “អាស្រ័យដោយមានអ្នកគ្រូ កូនខ្ញុំមានការយល់ដឹង
ច្រើនជាង។ថ្ងៃណាមិនទៅ សាលារៀន កូនខ្ញុំព្រួយចិត្តណាស់។តាំងពីពេលចូលរួមថ្នាក់
រៀននេះកូនខ្ញុំចេះធ្វើលេខ គុណ លេខចែក ចាំតារាងមេលេខគុណ។ខ្ញុំមានបំណងថា៖កូនខ្ញុំបានទៅរៀន ចេះអក្ស នឹងអាចជួបប្រាស្រ័យជាមួយមនុស្សគ្រប់រូប”។
ការរីកចំរើនរបស់បណ្តាប្អូនៗប្រៀបដូចជាអំណោយដ៏មានអត្ថន័យ១តបស្នងសង់
គុណ ការថែទាំរបស់បីតាមាតា ការខិតខំអស់ពីកំលាំងកាយចិត្តនឹងវិជ្ជាជិវះជាមួយសិស្ស
របស់ អ្នកគ្រូ Nguyen Thi Coi នឹងការជួយឧបត្ថម្ភការយកចិត្តទុកដាក់របស់បណ្តាអជ្ញាធ័រ
នឹង អង្គការមហាជនខ័ណ្ឌ Hoang Mai។
រយះពេលរៀនអូសបន្លាយក្នុងរយះពេល២ម៉ោងតែប៉ុណ្ណោះតែវានាំមកនូវសេចក្តី សប្បាយរីករាយជាច្រើនដល់ប្អូនៗសិស្សពិសេសនេះ។ចូលរួមថ្នាក់មេត្តាធម៏ ប្អូនៗអាច ជ្រួតជ្រាបបានថា៖សង្គមនឹងអ្នកជិតខាងជានិច្ឆកាលយកចិត្តទុកដាក់នឹងអាណិត
ស្រឡាញ់គេដូចជាបណ្តាកុមារដ័ទៃ៕