ទិវាបុណ្យអានសៀវភៅ។

​​​​​​​​​​​​​​​​​​​​
Vovworld-   ក្នុងបរិវេណដ៍ធំទូលាយនៃ មជ្ឈមណ្ឌលពាណិជ្ជកម្ម Indochina Plaza
លើផ្លួវXuan Thuy ទីក្រុងហាណូយ​ជនមនុស្សចេញចូលជាច្រើនកុះករ ។ក្នុងនោះ
ភាកច្រើនជានិស្សិត។Nguyen Hong Tham ជានិស្សិតនារីមហាវិទ្យាល័យពហុ
បច្ចេកទេសអោយដឹងថា៖និស្សិតចូលចិត្តចូលរួមទិវានេះណាស់។“ជានិស្សិត១នាក់
ខ្ញុំឃើញថា៖នេះជាឱកាសល្អសំរាប់ខ្ញុំមាន  ផ្លាស់ប្តូរនិងមានបន្ថែមសៀវភៅលើក
កំពស់ការយល់ដឹង។ថ្ងៃនេះខ្ញុំបានជ្រើសរើសទិញសៀវភៅស្តីពីរបៀបគ្រប់គ្រង១
ក្បាលជូនមិត្តខ្ញុំ  “។
មិត្តវ័យក្មេងក្រុមនិមួយៗពិភាគ្សាជាច្រើនអំពីបណ្តាសៀវភៅថ្មី។Dang Tuyet Mai
អោយដឹងថា៖“ ខ្ញុំចូលចិត្តអានសៀវភៅស្តីពីកិច្ចការក្នុងគ្រួសារឬរបៀបប្រព្រិត្តក្នុង
សង្គមនិងគ្រួសារ។តាមរយះនោះខ្ញុំអាចដកបានបទពិសោទន៍ សំរាប់ខ្លួនដើម្បីមាន
ជំនឿជាក់ទៅលើខ្លួននិងធ្វើការដ៍ល្អជាងទៀត  “។

​​​​​​​​​​​​                  

ទិវាបុណ្យអានសៀវភៅ។ - ảnh 1
មនុស្សជាច្រើនមកអានសៀវភៅ(រូបថត​Internet)

ក្នុងពេលនោះ Luong Thanh Huyen និស្សិតនៃសាលាសភាបណ្ឌិតសារពត៏មាននិង
ផ្សព្វផ្សាយអោយដឹងថា៖ “ នេះជាលើកដំបូងដែលខ្ញុំចូលរួមទិវាបុណ្យនេះ។ខ្ញុំរំពឹង
គិតថានេះជារបៀបផ្សព្វផ្សាយ១ដ៍ល្អនិងនេះក៍ជារបៀបលើកទឹកចិត្តជនគ្រប់រូបអាន
សៀវភៅជាច្រើនថែមទៀត       “។

  ទិវាបុណ្យអានសៀវភៅនៅទាក់ទាញនិស្សិតបរទេសជាច្រើនកុះករចួលរួម។ជនជា
ច្រើននាក់មានការងឿងឆ្ងល់ចំពោះតំលៃសៀភៅអនុគ្រោះ។Kim Te Hunជានិស្សិត
កូរ៉េខាងត្បូង១នាក់ដែលជ្រើសរើសទិញសៀភៅរឿងបុរាណវៀតណាមចែករំលែកថា
៖“ខ្ញុំពុំទាន់យល់ច្បាស់លាស់ខ្លឹមសារនៃសៀភៅរឿងបុរាណនេះ នៅឡើយ។ចំពោះខ្ញុំ
នេះជាសៀភៅរឿងបុរាណងាយអាន។តាមរយះសៀភៅនេះខ្ញុំបានយល់បន្ថែម
ប្រវត្តិសាស្រ្តនិងវប្បធម៏វៀតណាម    “។

​​​​​​​​​​​​​​​​​​​​                      

​​​​​​​​​​​​​​                  
ទិវាបុណ្យអានសៀវភៅ។ - ảnh 2
រូបថត​Internet


 ក្នុងរយះពេល៤ថ្ងៃរៀបចំទិវាបុណ្យអានសៀវភៅដោយមិនគិតប្រាក់បណ្តាបុគ្គលឹក
ក្រុមហ៊ុនសៀភៅThai Ha រីករាយដោយឃើញមិត្តអ្នកអានរក្សាស្រឡាញ់សៀភៅ។
បងស្រី​Tran Phuong Thao នាយិការងក្រុមហ៊ុនសៀភៅThai Haចែករំលែកថា៖“  ទិវា
បុណ្យនេះកានតែមាន​ច្រើននិងរបៀប​អានសៀវភៅនឹងមានការផ្លាស់ប្តូរ។តាម
ប្រពៃណីគេគ្រាន់តែអានសៀវភៅនៅបណ្ណល័យឯសព្វថ្ងៃអាចអាននៅហាងនានា       “។

ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យអានសៀភៅដោយមិនគិតថ្លៃនេះ ក្រុមហ៊ុនសៀភៅThai Haបានបំផុសកម្មវិធីរៃអង្គាសប្រាក់ដើម្បីកសាងទូសៀវភៅជនបទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ