(VOVWORLD) - ក្រៅពីលក្ខណៈវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្លួន Binh Duong ក៏មានមុខរបរសិប្បកម្មប្រពៃណីដូចជា មុខរបរសេរ៉ាមិច ខ្មុកម្រ័ក្សណ៍ ការឆ្លាក់ឈើ ការតម្បាញផ្តៅដែលមានម៉ាកល្បីៗដូចជា សេរ៉ាមិច Lai Thieu, សេរ៉ាមិច Tan Phuoc Khanh, សេរ៉ាមិច Xua; មុខរបរធ្វើជ្រូកដុតនៅ Thuan An, ឡដុត Dai Hung, ម្រ័ក្សណ៍ Tuong Binh Hiep, ចម្លាក់ឈើនៅសង្កាត់ Chanh Nghia, សង្កាត់ Phu Tho, សហករណ៍ ឫស្សី ផ្តៅ Ba Nhat ជាដើម។ ប៉ុន្មានឆ្នាំកន្លងទៅ មូលដ្ឋានផលិតនៅ Binh Duong មានភាពបត់បែនក្នុងការផ្លាស់ប្តូរការរចនា អនុវត្តបច្ចេកវិទ្យា ផ្លាស់ប្តូរតាមប្រព័ន្ធឌីជីថល និងការភ្ជាប់សកម្មភាពភូមិសិប្បកម្មជាមួយនឹងសកម្មភាពទេសចរណ៍ក្នុងគោលបំណងរក្សាអភិវឌ្ឍភូមិសិប្បកម្មប្រពៃណី និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងមូលដ្ឋាន។
ដើម្បីអភិរក្សនិងអភិវឌ្ឍន៍សិប្បកម្មប្រពៃណី ភូមិសិប្បកម្មនៅ Binh Duong បានផ្តោតការវិនិយោគលើការផលិតពាក់កណ្តាលស្វ័យប្រវត្តិឬស្វ័យប្រវត្តិពេញលេញតាមបច្ចេកវិជ្ជា ៤.០ ហើយទន្ទឹមនឹងនោះ ផ្លាស់ប្តូរទៅផ្សារភ្ជាប់សកម្មភាពភូមិសិប្បកម្មជាមួយសកម្មភាពទេសចរណ៍ក្នុងមូលដ្ឋាន។
ផលិតផលកុលាលភាជន៍ត្រូវបានភ្ញៀវទេសចរណ៍និយមចូលចិត្តយ៉ាងខ្លាំង។ រូបថត៖ congluan.vn |
ផ្លាស់ប្តូរដើម្បីសម្របខ្លួន
ជាគំរូក្នុងដំណើរការវិនិយោគលើការច្នៃប្រឌិតបច្ចេកវិទ្យានៅភូមិសិប្បកម្ម Binh Duong គឺក្រុមហ៊ុនសេរ៉ាមិច៖ Minh Long ១, Cuong Phat និងក្រុងហ៊ុន Phuoc Vu Long។ លោក Ly Ngoc Bach អគ្គនាយកក្រុមហ៊ុនសេរ៉ាមិច Cuong Phat ប្រធានសមាគមសេរ៉ាមិច Binh Duong បានឲ្យដឹងថា គ្រឹះស្ថានផលិតសេរ៉ាមិច Binh Duong បានផ្តោតសំខាន់លើទីផ្សារក្នុងប្រទេស ដោយផ្លាស់ប្តូរការរចនាគំរូ , គ្រឿងតុបតែងពណ៌ដែលសមស្រប៖
“សេរ៉ាមិច Binh Duong បានផលិតពុម្ភ និងពណ៌តុបតែងសម្រាប់ផលិតផលក្នុងស្រុក។ ឥឡូវនេះ បង្កើនការផលិតសម្រាប់ទីផ្សារក្នុងស្រុក។ ខ្ញុំសង្ឃឹមថា ឆ្នាំនេះ ការលក់ក្នុងស្រុកនឹងរឹងមាំ។ យ៉ាងណាមិញ ប្រសិនបើ ភោជនីយដ្ឋាន បារ ឬហាង បានប្រើប្រាស់ផលិតផផលច្រើន មានន័យថា ផផលិតផលនឹងត្រូវបានប្រើប្រាស់លើទីផ្សារយ៉ាងខ្លាំងដែរ”។
ដោយសារការធ្វើពិពិធកម្មវិធីសាស្រ្តណែនាំផលិតផលពីវិធីផ្សព្វផ្សាយផ្ទាល់ទៅតាមវិធីផ្សព្វផ្សាយតាមអ៊ីនធឺណិត នៅលើបណ្តាញសង្គម និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ផលិតផលរបស់ក្រុមហ៊ុនឬស្ស៊ី ផ្តៅ Thanh Loc នៅសង្កាត់ Tan Phuoc Khanh ទីរួមខេត្ត Tan Uyen ខេត្ត Binh Duong មានការប្រើប្រាស់ខ្ពស់។ លោក Nguyen Thanh Lap នាយករងក្រុមហ៊ុនបឬស្ស៊ីផ្តៅ Thanh Loc បានឲ្យដឹងថា បច្ចុប្បន្ន តម្លៃ ការរចនា គុណភាព... សុទ្ធសឹងតែត្រូវបានក្រុមហ៊ុនពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ តាមរយៈការលក់អនឡាញ៖
“ជាទូទៅ បរិមាណលក់នៅលើគេហទំព័រអេឡិចត្រូនិចមានស្ថេរភាពខ្លាំង។ បច្ចុប្បន្ននេះកំពុងនាំចេញទៅប្រទេសអូស្ត្រាលី ជប៉ុន និងប្រទេសអឺរ៉ុបមួយចំនួន។ ប្រទេសមួយចំនួនលើពិភពលោកកំពុងមានចលាចល ប៉ុន្តែគេនៅតែទិញផលិតផលរបស់យើង ព្រោះផលិតតផលស្និទ្ធស្នាលជាមួយបរិស្ថាន ដូច្នេះប្រជាជនអឺរ៉ុបចូលចិត្តវាខ្លាំងណាស់។ គេប្រើអស់មួយឆ្នាំហើយបោះចោលដើម្បីប្រើថ្មី តាមនោះ យើងនៅតែនាំចេញផលិតផលជាបន្តបន្ទាប់”។
ដូចជាសិប្បកម្មក្រមួន និងសេរ៉ាមិច ភូមិសិប្បកម្មប្រពៃណីផ្សេងទៀតនៅខេត្ត Binh Duong ដូចជា ខ្មុកម្រ័ក្សណ៍ ចម្លាក់ឈើ... បានរកឃើញវិធីប្រើប្រាស់យ៉ាងបត់បែន សម្រាប់ផលិតផលដើម្បីរស់រានមានជីវិតក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លា និងការផ្លាស់ប្តូរចំណងចំណូលចិត្តរបស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម ភូមិសិប្បកម្មក៏អនុវត្តជាបណ្តើរៗនូវបច្ចេកវិទ្យាឌីជីថលក្នុងផលិតកម្ម និងការគ្រប់គ្រងអាជីវកម្ម ដើម្បីបន្តការអភិវឌ្ឍ”។
ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដែលជក់ចិត្តនឹងមុខរបរ ហើយមានការផ្តេជ្ញាផ្លាស់ប្តូរដើម្បីរក្សាមុខរបរនោះ អាជ្ញាធរ Binh Duong ក៏អនុវត្តវិធីជាច្រើនដើម្បីអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណី។ សម្រាប់មុខរបរកំពុងប្រឈមមុខនឹងហានិភ័យបង្កការបំពុល ដូចជា សិប្បកម្មសេរ៉ាមិច ដុតជ្រូកដី... ដែលមានទីតាំងនៅតំបន់លំនៅដ្ឋាន មូលដ្ឋានគ្រោងនឹងសាងសង់តំបន់ដាច់ដោយឡែក ដើម្បីអភិវឌ្ឍន៍ផងនិងដោះស្រាយបញ្ហាបំពុលបរិស្ថានផង។ ជាមួយគ្នានោះ Binh Duong ក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មដើម្បីផ្គត់ផ្គង់ភូមិសិប្បកម្មក្នុងតំបន់”។
គំនូរខ្មុកម្រ័ក្សណ៍ក៏ទទួលបានការនិយមចូលចិត្តពីភ្ញៀវទេសចរណ៍ផងដែរ។ រូបថត៖ congluan.vn |
តភ្ជាប់សកម្មភាពភូមិសិប្បកម្មជាមួយសកម្មភាពទេសចរណ៍
ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយរបស់ Binh Duong សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីប្រកបដោយនិរន្តរភាព គឺត្រូវភ្ជាប់ការអភិវឌ្ឍភូមិសិប្បកម្មជាមួយទេសចរណ៍។ នេះត្រូវបានចាត់ទុកថាជាជំហានដ៏ត្រឹមត្រូវមួយ មិនត្រឹមតែពង្រីកទីផ្សារ បើកឱកាសជាច្រើនដើម្បីជំរុញការអភិវឌ្ឍផលិតកម្មផលិតផលសិប្បកម្មប្រពៃណីរបស់ភូមិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីនៅក្នុងភូមិសិប្បកម្មនីមួយៗទៀតផង។ ជាក់ស្តែង Binh Duong បានកសាងគម្រោង “អភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មផលិតខ្មុកម្រ័ក្សណ៍ Tuong Binh Hiep រួមជាមួយនឹងទេសចរណ៍នៅទីក្រុង Thu Dau Mot”, បង្កើតជាភូមិសិប្បកម្មទំហំជាង ៥៤.០០០ ម៉ែត្រការ៉េ សម្រាប់គ្រឹះស្ថានដែលមានតំបន់ផលិតកម្ម។ វិចិត្រករ Dinh Cong Thieu (អាយុ ៥២ ឆ្នាំ) បានឲ្យដឹងថា៖
“ខ្ញុំសង្ឃឹមថា នៅពេលអនាគត ខ្ញុំអាចបម្រើការងារនៅឯភូមិសិប្បកម្ម។ នៅពេលនោះ រដ្ឋ និងខេត្តនឹងតភ្ជាប់ភ្ញៀវទេសចរ។ នៅពេលដែលភ្ញៀវទេសចរមកច្រើន ហើយគេជ្រើសរើសផលិតផលរបស់យើងច្រើន សង្ឃឹមថា អាជីពជាងខ្មុកនឹងមានការអភិវឌ្ឍខ្លាំងក្លាជាងទៀតជាពុំខាន”។
យោងតាមគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Binh Duong ដល់ឆ្នាំ ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ គណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានកំណត់ថា ប្រសិនបើចង់ឲ្យឱ្យវិស័យទេសចរណ៍របស់ខេត្តមានការអភិវឌ្ឍទៅជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ផលិតផលទេសចរណ៍ប្រចាំខេត្តគឺត្រូវរៀបចំដំណើរទស្សនា និងដកពិសោធន៍តាមភូមិសិប្បកម្មប្រពៃណី។ តាមនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានចាត់តាំងមជ្ឈមណ្ឌលផ្សព្វផ្សាយ និងទេសចរណ៍ មានកម្មវិធីផ្សព្វផ្សាយសម្រាប់ភ្ញៀវទេសចរស្គាល់ដល់ភូមិសិប្បកម្ម។ ឆ្នាំមុន និងឆ្នាំនេះ មជ្ឈមណ្ឌលបានរៀបចំដំណើរទេសចរណ៍ជាច្រើន ដើម្បីភ្ជាប់ និងណែនាំភូមិសិប្បកម្ម។ មជ្ឈមណ្ឌលក៏បង្ហាញ និងណែនាំផលិតផលសិប្បកម្មភូមិ Binh Duong ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងសាធារណជន តាមរយៈពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។ លោក Nguyen Thanh Phong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានឲ្យដឹងថា៖
“មន្ទីរក៏បានស្នើទៅមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ប្រសិនប្រសិនបើមានលក្ខណៈគ្រប់គ្រាន់ ត្រូវទទួលស្គាល់ម៉ាក់ OCOP សម្រាប់ផលិតផលភូមិសិប្បកម្ម។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយនៅតាមការតាំងពិព័រណ៍ និងនៅលើគេហទំព័រទាក់ទងនឹងទេសចរណ៍។ ខ្ញុំសង្ឃឹមថា ផលិតផលសិប្បកម្មប្រពៃណីរបស់ខេត្ត Binh Duong នឹងត្រូវបានណែនាំយ៉ាងទូលំទូលាយដល់ប្រជាជន និងភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ”។
ដោយមានការផ្លាស់ប្តូរសកម្មក្នុងការសម្របខ្លួន និងដំណោះស្រាយគាំទ្រសមស្របដែលជាប់ពាក់ព័ន្ធជាមួយសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ក្នុងតំបន់ ភូមិសិប្បកម្មចំនួន ៣២ ដែលមានមុខរបរប្រពៃណីចំនួន ៩ នៅខេត្ត Binh Duong ប្រាកដជាត្រូវបានអភិរក្ស និងអភិវឌ្ឍន៍ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋាន៕