និស្សិតកម្ពុជា-ឡាវទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្ងាយពីស្រុកកំណើត
VOV5 -  
(VOVWORLD) -ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិខ្មែរនិង Bunpimay របស់ឡាវមិនត្រឹមតែប្រព្រឹត្តទៅយ៉ាងសប្បាយរីក រាយនៅប្រទេសប្រាង្គប្រាសាទនិងប្រទេសរាប់លានដំរីប៉ុណ្ណោះទេ ថែមទាំងតាម សាលានានាទូទាំងប្រទេសវៀតណាម និស្សិតកម្ពុជានិងឡាវក៏កំពុងអំណរចូល ឆ្នាំថ្មីរបស់ខ្លួនផងដែរ។ មហាវិទ្យាល័យនិងវិទ្យាសា្ថននានាជាទីកន្លែងដែលមាន និស្សិតកម្ពុជានិងឡាវសិក្សាច្រើននោះ ក៏បានបង្កលក្ខណៈងាយស្រួល ដើម្បី និស្សិតកម្ពុជានិងឡាវទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយអត្ថន័យពេញ លេញ។ និស្សិតម្នាក់ៗគេមានអារម្មណ៍ផ្សេងៗគ្នា ប៉ុន្តែប្រការគួរឲ្យចាប់អារម្មណ៍នោះគឺពួកគេបានទទួលបុណ្យចូលឆ្នាំថ្មីខ្មែរនិង Bunpimay ក្នុងបរិយាកាសកក់ក្តៅបំផុត ទោះ បីជាកំពុងឃ្លាតឆ្ងាយពីក្រុមគ្រួសារក៏ដោយ។
ម៉ោង១០និង៣០នាទីនាថ្ងៃចុងសប្តាហ៍ ក្នុងបរិវែណនៃវិទ្យាសា្ថនការទូត មនុស្សជិត២០០នាក់ រួមមាននិស្សិតកម្ពុជា ឡាវនិងគ្រូបង្រៀននិងនិស្សិតវៀត ណាម កំពុងឆ្ពោះទៅវេទិកាដែលប្រក់តង់ធំទូលាយ៥ ម៉ែត្រជាមួយនឹងតួរ អក្សរ “ជូនពរចូលឆ្នាំថ្មី” ជាភាសាខ្មែរ ភាសារឡាវនិងភាសាវៀតណាមផង ដើម្បី តាមដានពិធីសម្តែងសិល្បៈបើកពិធីបុណ្យចូលឆ្នាំថ្មី។
គ្រូសែនកំពុងសែនក្នុងពិធី |
បន្ទាប់ពីឈុតសម្តែងសិល្បៈគឺដល់ពិធីបុណ្យ។ អ្នកចូលរួមនឹងអង្គុយជុំវិញ ស្ពកសែនដែលបានដាក់នៅខាងស្តាំឆាកសម្តែង។ នៅកណ្តាលតុគឺមានបាយសីធ្វើពីស្លឹកចេកមានកម្ពស់៩០សង់ទីម៉ែត្រ អមលំអរដោយផ្កានៅកំពូល គឺ ទៀនសរមួយដើម។ នៅក្បែរបាសីគឺមានស្ពកមួយដាក់ស៊ុតពងទារស្ងោ ផ្លែឈើ មាន់ ស្ងោនិងស្ករគ្រាប់។ គ្រូសែនស្លៀកពាក់អាវពណ៌ខៀវដែលលោកត្រៀមរៀបចំការ សូត្រធម៌៖
គឺម យ៉ារ៉េត និស្សិតកម្ពុជាចែករំលែកថា ៖ រយៈពេល៣ឆ្នាំបំពេញការសិក្សា នៅវៀតណាមគឺលោកតែងតែទទួលចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅវៀតណាម។ ពេលចូលឆ្នាំថ្មីមកដលើម្តងៗ លោកសុទ្ធតែមានអារម្មណ៍ខុសពីគ្នា៖
“ខ្ញុំសប្បាយណាស់និងសូមថ្លែងអំណរគុណចំពោះវិទ្យាសា្ថនដែលបានរៀបចំពីធីទទួលបុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅជូនដល់និស្សិតកម្ពុជានិងឡាវ។ ខ្ញុំមានអារម្មណ៍ដូចជាកំពុងទទួលបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតរបស់ខ្លួនអញ្ជឹងដែរ។ ខ្ញុំសង្ឃឹមថា ពេលដែលបញ្ចប់ការសិក្សានៅវៀតណាម ខ្ញុំនឹងរួមចំណែកក្នុងការ កសាងនិងអភិវឌ្ឍន៍ប្រទេសខ្លួន ក៏ដូចជារួមវិភាគទានរឹតបន្តឹងទំនាក់ទំនងកម្ពុជា វៀតណាមឲ្យកាន់តែល្អប្រសើរជានិច្ច”។
ទិដ្ឋភាពក្នុងពិធី |
រីឯ Uthay Nguonphachan មានអាយុ២០ឆ្នាំ ជានិស្សិតឡាវកំពុងសិក្សាឆ្នាំទី ១នៅវិទ្យាស្ថានការទូត។ នេះជាលើកដំបូង Uthay ចូលរួមបុណ្យចូលឆ្នាំ Bunpimay នៅវៀតណាម ក្តីសប្បាយនិងការនឹករលឹកស្រុកកំណើតលាយឡំ ជាមួយគ្នា។ Uthay Nguonphachan សំណេះសំណាលថា៖
“ឆ្នាំនេះដោយពេញកាលវិភាគសិក្សា ពេលវេលាតិចពេកបានជាខ្ញុំមិនអាច ទៅស្រុកទទួលបុណ្យចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារទេ។ ប៉ុន្តែ បានទទួលបុណ្យ ចូលឆ្នាំថ្មីជាមួយលោកគ្រូ អ្នកគ្រូនិងមិត្តរួមសាលា ខ្ញុំសប្បាយចិត្តណាស់។ ទោះ បីជាបរិយាកាសទទួល Bunpimay មិនដូចទាំងស្រុងនៅឡាវទេ ប៉ុន្តែក៏ជួយឲ្យខ្ញុំ បំបាត់ការនឹករលឹកស្រុកកំណើត”។
បន្ទាប់ពីបញ្ចប់ពិធីបុណ្យ គ្រូសែននឹងកាន់ខ្សែអំបោះចងកដៃភ្ញៀវកិត្តយស ដោយសេចក្តីជូនពរនូវសេចក្តីសុខចម្រើនមកដល់មនុស្សគ្រប់រូប។
Uthasak និស្សិតមហាវិទ្យាល័យឧស្សាហកម្មដែលបានចូលរួមក្នុងពិធីនេះ។ លោកសប្បាយធ្វើពិធីចងខ្សែអំបោះដៃជូនមិត្តស្រីរបស់ខ្លួន៖
“ទោះបីជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ប៉ុន្តែយើងខ្ញុំនៅតែចង់រក្សាក៏ ដូចជាផ្សព្វផ្សាយនូវវប្បធម៌របស់ប្រទេសខ្លួន។ តាមនោះ យើងខ្ញុំជានិស្សិតឡាវ កំពុងសិក្សានៅទីក្រុងហាណូយបានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មីតាមប្រពៃណី”។
តាមទស្សនទានរបស់ជនជាតិកម្ពុជាក៏ដូចជាជនជាតិឡាវ ទឹកជាប្រភពនាំ មកកម្លាំងរស់និងសេចក្តីសុខ ជម្រះឲ្យអស់នូវឧបទ្រុពចង្រៃ។ ហេតុដូច្នេះការបាចទឹកដាក់គ្នាជាប្រការមិនអាចខ្វះបានក្នុងឆ្នាំថ្មី។ មនុស្សគ្រប់រូបគេចងខ្សែអំបោះលើ កដៃគ្នា ច្រៀងរាំសប្បាយនិងទទួលទាននូវម្ហូបអាហារប្រពៃណី។ ពិតណាស់ថា សម្រាប់អ្នកណាបានចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនិង Bunpimay នឹងចាប់ អារម្មណ៍យ៉ាងខ្លាំងក្នុងពិធីនេះ៕
VOV5