Vovworld -ក្នុងការអភិវឌ្ឌ្យន៏សេដ្ឋកិច្ចសង្គម តំលៃវប្បធម៏ពិធីបុណ្យជាច្រើន
នៅ បណ្តាភូមិ Tay Nguyenបាននឹងកំពុងត្រូវបាត់បង់ទៅជាបណ្តើៗ។ក៏ប៉ុន្តែ
ពេលមកដល់ភូមិ Mo H’ra ឃុំTo Tung ស្រុក Kbang យើងខ្ញុំមានចំណាប់អារម្មណ៏
ផ្លែកពីធម្មតា។ហាក់ដូចជាចរន្តហូរប្បធម៏នៅតែលាន់ឭឡើងក្នុងស្នូរគងស្នូរឃ្មោះរបស់ប្រជាជនជាជនជាតិ Ba Naនៅទីនេះ។អត្ថបទ”បណ្តែតអារម្ម ណ៏គងឃ្មោះ
ដល់ជំនាន់វ័យក្មេងនៅភូមិ Mo H’ra”របស់Cong Bac អ្នកយក ព័ត៍មាននៃវិទ្យុ
សម្លេងវៀតណាមប្រចាំនៅTay Nguyenឆ្លុះបញ្ឆាំងអំពីបញ្ហា នេះ។
|
បណ្តែតអារម្មណ៏ទៅក្នុងស្នូរគងឃ្មោះTay Nguyen( Image:Internet) |
យើងខ្ញុំទៅទស្សនាផ្ទះ Rongប្រពៃណីភូមិMo H’raឃុំ To Tung ស្រុក Kbangចំពេល
ដែលភូមិកំពុងរៀបចំពេលជីវភាពវប្បធម៏សហគម១។មនុស្ស គ្រប់រូប ក្នុងសម្លៀក
បំពាក់ប្រពៃណី អង្គុយកំពុងសំណេះសំណាលយ៉ាង ឈូឆរ។បរិយាកាស់កាន់តែ
ឈូឆរថែមទៀទដោយសំលេងប្រជាចម្រៀងរបស់ជនជាតិ Ba Na សម្លេងបណ្តា
បទភ្លេងរបស់ចាប៉ិ Goong ចាប៉ី Koniដែលបន្លឺ ឡើងយ៉ាងកងរំពង គ្របដណ្តប់មក
លើភូមិទាំងមូល ហាក់ដូចជានាំទឹកដីTay Nguyenព្រៃភ្នំពេញទៅដោយរឿងព្រេង
នេះវិលត្រឡប់មកនឹងការរស់នៅ ថ្ងៃនេះ។
ក្រោយពីបណ្តាសិប្បកររៀនបទចម្រៀងបទភ្លេងប្រពៃណីឡើងវិញគឺដល់ ម៉ោងរៀនប្រគំគងឃ្មោះរបស់ក្រុមគងឃ្មោះភូមិ។ក្រុមគងឃ្មោះភូមិMo H’ra មាន
សមាជិកពីកុមាអាយុ៦ឫ៧ឆ្នាំទៅដល់កំលោះក្រមុំអាយុពី១៦ដល់១៧ឆ្មាំ។កូន
កំលោះរៀនប្រគំគងឃ្មោះកូនក្រមុំរៀន Xoang។ប្អូន Dinh Lo អាយុ៧ឆ្នាំសមាជិក
ក្មេងបំផុតនៃក្រុមនិយាយដោយក្តីសប្បាយរីករាយថា៖ "ដោយត្រូវបានរៀនប្រគំ
គងឃ្មោះប្អូនចូលចិត្តណាស់។ប្អូននឹងខិតខំរៀន ដើម្បីប្រគំឲ្យពិរោះ"។
សិប្បករ Dinh Tranប្រធានក្រុមគងឃ្មោះភូមិ Mo H’ra កំពុងបង្ហាត់បង្រៀន ដោយសុទ្ធចិត្តដល់សិប្បករក្មេង។លោកឲ្យដឹងថា៖លោកផ្សារខ្ជាប់ជាមួយមុខរបរ
នេះបានជាង៥ឆ្នាំហើយ។ទោះបីអត់មានប្រាក់ខែក៏ដោយក៏ប៉ុន្តែលោកនឹងបណ្តា សិប្បករក្នុងភូមិនៅតែឃើញសប្បាយណាស់ពីព្រោះវាជួយជំនាន់ក្រោយៗថែរក្សា
បាននូវអត្តសញ្ញាណវប្បធម៏របស់ជនជាតិBa Na ។លោកមានចំណាប់ អារម្មណ៏ថា៖
" បណ្តាសិប្បករក្មេងរៀនពូកែណាស់។គេប្រគំដោយស្ទាត់ជំនាញប៉ុន្មាន បទគង
ឃ្មោះដូចជាបទកាប់ក្របី ឫបទអំណរទទួលស្រូវថ្មី។ល។យើងខ្ញុំមាន សេចក្តី
សោមនស្សយ៉ាងក្រៃឡែងដោយឃើញថា៖ជំនាន់កូនចៅមានមនសិការថែរក្សា
វប្បធម៏គងឃ្មោះ។យើងខ្ញុំសង្ឃឹមថា៖ជំនាន់កូនចៅក្រោយៗនឹងពង្រីក យ៉ាងល្អ
ជាងទៀតដើម្បីវប្បធម៏ប្រពៃណីរបស់ជនជាតិBa Na មិនត្រូវបាត់បង់ ទៅ"៕
ទោះបីមិនយល់បានអស់អត្ថន័យរបស់បទគងឃ្មោះក៏ដោយក៏ប៉ុន្តែយើង ខ្ញុំក៏យល់ច្បាស់នូវប្រការ១ថា៖នេះជាបំណងប្រាថ្នាដ៏ទទូច ជាកំលាំងរស់ខ្លាំងក្លា របស់វប្បធម៏ប្រពៃណីជនរួមជាតិBa Na ។ទង្វើរបស់បណ្តាសិប្បករបាននឹងកំពុង រួមវិភាគទានមិនតិចទេដល់សកម្មភាពអភិរក្សនឹងពង្រីកតំលៃវប្បធម៏គងឃ្មោះនៅតាមសហគមនៅខែត្រGia lai ពេលដែលអង្គការអ៊ុយនេស្កូវទទួលស្គាល់បរិយាកាសវប្បធម៏គងឃ្មោះTay Nguyenជាបេតិកភណ្ឌវប្បធម៏អរូបីនឹងផ្សាយ តៗគ្នាតាមមាត់របស់មនុស្សលោក៕