បុណ្យសែនព្រះខែនៅដងវិថីបុរាណនៃទីក្រុងហាណូយប្រទេសវៀតណាម
(VOVWORLD) - ពិធីបុណ្យពាក់កណ្តាលសរទរដូវ ដែលជាភាសាវៀតណាម ហៅថា Tet Trung thu ជាថ្ងៃបុណ្យមួយក្នុងចំណោមបុណ្យតេតប្រពៃណីវៀតណាម ដែលជាឱកាសសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ សាច់ញាត្តិនិងរក្សានូវប្រពៃណីវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលពិធីបុណ្យ Trung thuតាមដងវិថីបុរាណនៃទីក្រុងហាណូយត្រូវបានគេចាត់ទុកថាជាលក្ខណៈវប្បធម៌ដែលមិនអាចខ្វះបាននៅពេលដែលបុណ្យពាក់កណ្តាលសរទរដូវ- ពោលគឺបុណ្យ Trung Thu។ សម្រាប់ប្រជាជននៅតាមវិថីបុរាណ ពិធីបុណ្យ Trung thu ពិតជាមានអត្ថន័យ ជាពិសេសគឺសម្រាប់កុមារតែម្តង។
វិថី Hang Ma សម្បូរទៅដោយប្រដាប់លេងចម្រុះពណ៌សម្រាប់កុមារ (រូបថតៈ Lan Anh /VOV5) |
នាយប់ថ្ងៃទី១៤ខែកញ្ញា នៅកន្លែងច្រកទ្វារខាងមុខផ្សារ Dong Xuan ( ខ័ណ្ឌ Hoan Kiem នៃទីក្រុងហាណូយ) បានបើក “ពិធីបុណ្យ Trung thu តាមដងវិថីបុរាណ ឆ្នាំ ២០១៨” ដោយគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem ទទួលរៀបចំ។ ពិធីបុណ្យនេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី២៤ខែកញ្ញា។ ចូលរួមក្នុងពិធីបុណ្យនេះភ្ញៀវទេសចរនិងប្អូនៗកុមារសុទ្ធតែរីករាយនឹងសកម្មភាពវប្បធម៍ សិល្បៈដ៏ល្អឥតខ្ចោះ ជាច្រើន និងទស្សនាល្បែងកំសាន្តបែបប្រពៃណីដូចជា: ការរៀបចំម្ហូបអាហាររងចាំព្រះច័ន្ទពេញបូណ៌មីនិងការដង្ហែភ្លើងគោមផងដែរ។ នៅក្នុងក្របខណ្ឌនៃពិធីបុណ្យនេះ មានសកម្មភាពជាច្រើនដូចជា រាំម៉ុងសាយជាមួយនឹងការចូលរួមរបស់ខ័ណ្ឌចំនួន៨ទូទាំងទីក្រុង។ ពិធីបុណ្យធំនឹងបានប្រារព្ធនាថ្ងៃទី២៣ខែកញ្ញា (ពោលគឺថ្ងៃទី១៤ ខែ ទី៨តាមច័ន្ទគតិ) ដោយមានសកម្មភាពដូចជា ប្រឡងការលំអម្អូបអាហាររងចាំព្រះច័ន្ទពេញបូណ៌មី ការប្រឡងដង្ហែចង្កៀងគោម រួមទាំងសកម្មភាពវន្បធម៍ជាច្រើនយ៉ាងសប្បាយរីករាយ។ ជាពិសេសនាយប់នៃព្រះច័ន្ទពេញបូណ៍មីនៃឆ្នាំ២០១៨នេះតែម្តង គណៈចាត់តាំងនឹងរៀបចំបើកផ្លូវដើរដែលមានអំពូលអមដោយចង្កៀងគោមជាលើកដំបូងនៅជុំវិញបឹង Hoan Kiem រួមមានគោមចម្រុះពណ៌រាប់រយគ្រឿងនិងផ្កាយយក្សផងដែរ។ នេះគឺជាចំណុចរីករាយសម្រាប់អ្នកដើរថ្មើរជើងនិងអ្នកទស្សនាក្នុងឱកាសបុណ្យ Trung Thu។
ប្រដាប់ក្មេងលេងតាមបែបប្រពៃណីនៅតែបានប្អូនៗកុមារពេញនិយមចូលចិត្ត |
ក្រៅពីនោះ ផ្សារណាត់តាំងពិព័រណ៌បុណ្យ Trung Thu តាមដងវិថីបុរាណ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១ដល់ថ្ងៃទី១៥ខែទី៨តាមច័ន្ទគតិ នឹងមានស្តង់តាំងបង្ហាញទំនិញ និងលក់នូវផលិតផល Trung thu ប្រពៃណី រួមទាំងការណែនាំឲ្យអ្នកទស្សនារបៀបធ្វើប្រដាប់លេងប្រជាប្រិយ សិល្បៈរៀបចំផ្កាឲ្យស្អាតនិងធ្វើនុំជាដើម។ អ្នកស្រី Nguyen Thu Ha ដែលបាននាំកូនដើរលេងផ្សារលក់ប្រដាប់លេង Trung thu បានចែករំលែក ថា៖ “តាមដងវិថី Hang Ma គឺលក់ប្រដាប់លេងប្រពៃណីជាច្រើន។ យើងក៏ធ្លាប់មកទីនេះដើម្បីទិញកាដូឲ្យកូន។ ប៉ុន្មានថ្ងៃនេះ នៅផ្សាគឺសប្បាយណាស់។ នាងខ្ញុំចង់ឲ្យកូនមកទីនេះ ដើម្បីឲ្យកូនអាចយល់បន្ថែមពីបរិយាកាសបុណ្យសែនព្រះខែប្រពៃណី”។
ផ្សាណាត់និងពិធីបុណ្យគឺតែងតែបានរៀបចំឡើង តាមលំហវិថីបុរាណនៃទីក្រុងហាណូយ។ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិច្រើននាក់ ពេលមកទស្សនានៅទីនេះ សុទ្ធតែបានដាប់ជាប់នូវចំណាប់អារម្មណ៍ជាមួយក្រុមគ្រួសារនិងមិត្តភក្តិ នៃបរិយា កាសសប្បាយរីករាយរបស់បុណ្យ Tet Trung thu។ លោក Nguyen Anh Tai ភ្ញៀវទេសចរនៅខ័ណ្ឌ Hai Ba Trung បានសំណេះសំណាលថា៖ “វិថី Hang Ma តាំងពី មុនមក គឺល្បីឈ្មោះតាំងពីមុនថា ជាកន្លែងសម្រាប់រៀបចំបុណ្យ Trung thu ពេញទៅដោយបរិយាកាសសប្បាយរីករាយផងនិងប្រដាប់លេងប្រពៃណីសម្រាប់លក់ផង។ បច្ចុប្បន្ន វិថី Hang Ma ជាវិថីដើរថ្មើរជើង សម្រាប់ការកំសាន្ត”។
រូបថតៈ Lan Anh/VOV5 |
ក្នុងឱកាសប្រារព្ធពិធីបុណ្យ Trung Thu ប្អូនៗកុមារនឹងបានទស្សនាពិព័រណ៍តុបតែងលំអនិងចូលរួមក្នុងល្បែងប្រជាប្រិយជាច្រើន។ ក្នុងឱកាសនេះប្អូនកុមារនិងអ្នកទស្សនាក៏រីករាយនឹងកម្មវិធីតន្រ្តីកំប្លែង សៀកនិងរាំតាមដងផ្លូវដោយមានការចូលរួមពីសិល្បករល្បី ៗ និងអ្នកចម្រៀង។ ជាមួយនឹងសារ “ពិធីបុណ្យ Trung Thu នៃសេចក្តីអំណរសម្រាប់កុមារ" ពិធីបុណ្យ Trung thu ឆ្នាំ 2018 ពិតជានឹងក្លាយជា “ពិធីជប់លៀងចម្រុះពណ៌សម្រាប់ប្អូនៗកុមារ និងភ្ញៀវទេសចរគ្រប់រូប៕