ប្រជាជនខេត្ត Thai Binh អំណរបុណ្យតេតឯករាជ្យ

(VOV5)_ជារៀងរាល់ឆ្នាំ នាថ្ងៃបុណ្យជាតិ (ថ្ងៃទី២កញ្ញា) ប្រជាជនក្រុមទី២ ភូមិ
 Hiep Trung ឃុំ Dong Hoa ទីក្រុង Thai Binh ខេត្ត Thai Binh (ភាគ​ខាង​ជើង​វៀត​
ណាម) បានរួមគ្នាទទួលបុណ្យតេតឯករាជ្យ។ នាថ្ងៃនេះ ផ្លូវថ្នល់នៅគ្រប់ភូមិឃុំ​
សុទ្ធតែបានរៀបចំដ៏​ស្អាតបាត គ្រួសារណាក៏ព្យួរទង់ជាតិ ពាក្យស្លោក ​បដា ​អប
អរសា​ទរបុណ្យជាតិដែរ។

ប្រជាជនខេត្ត Thai Binh អំណរបុណ្យតេតឯករាជ្យ - ảnh 1
ប្រជាជនខេត្ត Thai Binh អំណរបុណ្យតេតឯករាជ្យ

នៅពេលទិវាបុណ្យជាតិ (ថ្ងៃទី២ កញ្ញា) មកដល់ម្តង់ៗ លោក Nguyen Xuan Canh
 អតីតកម្មាភិបាល វិទ្យាស្ថានបច្ចេកទេសយោធា ក្រសួងការពារប្រទេស ដែល​កំពុង
រស់នៅនៅរដ្ឋធានីហាណូយ បានរួមជាមួយកូន ចៅ ត្រឡប់មកស្រុក​កំណើត Thai
Binh វិញដើម្បីទទួលបុណ្យតេតឯករាជ្យ នៅក្រុមទី២ ភូមិ Hiep Trung ឃុំ Dong Hoa
ទីក្រុង Thai Binh ខេត្ត Thai Binh។ លោក Canh បាន​អោយដឹងថា៖ ​ពិធីបុណ្យនេះ
មានអត្ថន័យដ៏ធំណាស់ ក្នុងការអប់រំជំនាន់វ័យក្មេង។​ តាមរយៈ​ទិវាបុណ្យតេត
ឯករាជ្យនេះ ជំនាន់វ័យក្មេងយល់ដឹងបន្ថែមអំពីគុណបំណាចរបស់ជំនាន់ជីដូនជី
តា ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីជីវភាពរស់នៅ​សម្បូរធូធារ សុភមង្គលនាបច្ចុប្បន្ន។ លោក Canh បានអោយដឹងថា៖

          “បុណ្យតេតឯករាជ្យរបស់ស្រុកកំណើតខ្ញុំ រួមជាមួយបរិយាកាសសប្បាយ
​រីករាយទទួលបុណ្យ​ឯករាជ្យជាតិ នៅលើទូទាំងប្រទេស។ ប៉ុន្តែ បុណ្យ​ឯករាជ្យ​នៅ
ទីនេះខុសប្លែកជាមួយទីក្រុង នោះគឺ៖មនោសញ្ជេតនានៅទីនេះស្និទ្ធស្នាល​ជាមួយ
គ្នាណាស់។ សកម្មភាពទាំងឡាយទទួលបានការចូលរួមដ៏សកម្មពីបងប្អូនប្រជា
ជន។”​

          ដើម្បីត្រៀមរៀបចំអោយទិវាបុណ្យតេតឯករាជ្យ ពីប៉ុន្មានថ្ងៃចុងខែសីហា ​
ប្រជាជននៅក្រុមទី២ បានប្រមូលផ្តុំគ្នា ធ្វើអនាម័យបរិស្ថានសំអាតផ្លូវថ្នល់នៅ
ក្នុងភូមិឃុំទាំងឡាយ។ ចាប់តាំងពីរសៀលថ្ងៃទី១ កញ្ញា ក្រុមរាំម៉ុងសាយ​នាគ
 បានសំដែងស្វាគមន៍នៅគ្រប់ភូមិ។ រីឯថ្ងៃទី២ កញ្ញា នាពេលព្រឹក ប្រជាជនក្រុម
ទី២នេះ បានទៅ គោរពវិញ្ញាណក្ខ័ន្ឌនៅឈាបនដ្ឋានយុទ្ធជនពលីឃុំ រៀបចំពិធី
គោរពទង់ជាតិ ​មិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ហើយរួមគ្នាចូលរួម
សកម្មភាពកីឡា ដូចជា៖ ទាត់បាល វាយសី និងលេងអុក ហើយដល់ពេលយប់
គឺការសម្ដែងសិល្បះ។ ​លោកស្រី Bui Thi Lua ប្រធានក្រុមច្រៀង Cheo ក្រុមទី២
  ភូមិ Hiep Trung ឃុំ Dong Hoa ទីក្រុង Thai Binh បានអោយដឹងថា៖

          “ លោកអ៊ំហូមានពាក្យទុន្មានថា៖ ហាត់កីឡាដើម្បីមនុស្សយើងមានសុខ​
ភាពល្អ។ ដូច្នេះ ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពកីឡា កាយសម្ព័ន្ធ បាល់ទះ បាល់
ទាត់​​និងសិល្បះត្រូវបានជំរុញខ្លាំង។ បងប្អូននៅទីនេះសុទ្ធតែបានចូលរួម១៣ឆ្នាំ
ហើយ អ្នកណាក៏សកម្មចូលរួមដែរហើយ​សប្បាយរីករាយណាស់។ អ្នកណាក៏មាន
​គោល​បំណងថាចលនានេះត្រូវបានរក្សាជានិច្ច។ នាបច្ចុប្បន្ន ក្រុមយើងខ្ញុំក៏បាន
ផ្ទេរ​ប្រគល់បទពិសោធន៍អោយស្រទាប់វ័យក្មេងចំនួន១០នាក់ហើយ។”

          នាគ្រាដើមសំបូង សកម្មភាពអំណរបុណ្យតេតឯករាជ្យ ត្រូវបាន​មនុស្ស​មួយ
ចំនួនក្នុងក្រុមរៀបចំឡើង ដើម្បីបង្ហាញទឹកចិត្តស្នេហាជាតិរបស់ខ្លួនតែ​ប៉ុណ្ណោះ។ ក្រោយមក មនុស្សផ្សេងៗក្នុងតំបន់ ឃើញសកម្មភាពនេះសប្បាយរីករាយផង 
និងមានអត្ថន័យអប់រំកូនចៅ ជំនាន់វ័យក្មេងទៀតផង បានជាមានមនុស្ស​ចូលរួម
កាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាជនមួយនាក់ នៅក្នុងចំ​ណោមមនុស្ស
 ដែលបានបង្កើតឡើងសកម្មភាពនេះ លោក Vui Van Cuong ប្រធានគណៈកម្មាធិ
ការចាត់តាំង​បុណ្យតេតឯករាជ្យ នៅក្រុមទី២ ភូមិ Hiep Trung ឃុំ Dong Hoa ទីក្រុង
 Thai Binh ខេត្ត Thai Binh បានអោយដឹងថា៖

          “ បុណ្យជាតិ ថ្ងៃទី២ កញ្ញា ដើរតួនាទីដ៏សែនសំខាន់ ក្នុងដួងចិត្តរបស់ជន​វៀត
ណាមគ្រប់រូប។ នេះគឺជាបុណ្យតេតឯករាជ្យ របស់ប្រទេសជាតិ។ យើងខ្ញុំ​រៀបចំទិ
វាបុណ្យតេតនេះ គឺដើម្បីបងប្អូនប្រជាជនជួបជុំគ្នា រំលឹកឡើងវិញនូវ​ប្រពៃណី ពលី
កម្មរបស់ជំនាន់ជីដូនជីតាមុននេះ។ ទន្ទឹមនឹងនោះ ដើម្បីអប់រំ​កូនចៅ នឹកដល់គុណ
បំណាច់របស់ជំនាន់មុនៗ ហើយខំប្រឹងប្រែងកាន់តែ​ល្អជាងនាពេលខាងមុខនេះ។”

          ក្រោយរយពេលច្រើនឆ្នាំកន្លងទៅ សកម្មភាពអបអរសាទរទិវាបុណ្យជាតិ ​(ថ្ងៃទី២ កញ្ញា) របស់ក្រុមទី២ ភូមិ Hiep Trung ឃុំ Dong Hoa ទីក្រុង Thai Binh ខេត្ត
 Thai Binh បានបង្ហាញនូវស្មារតីជិតស្និទ្ធិ តភ្ជាប់ជាមួយមណ្ដាមុខសញ្ញា ​សមាជិក
ប្រជាជនក្នុងភូមិ។ នេះគឺជាសកម្មភាពវប្បធម៌ដ៏ល្អប្រសើរ មានអត្ថន័យអប់រំ ប្រពៃ
ណីក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ