បរិយាកាសភ្លេងក្នុងហាងកាហ្វេរាត្រី ក្រុង Da Lat
ANH HUYEN -  
(VOV WORLD) /  
Vovworld-នៅវេលាម៉ោង២១ជារៀងរាល់ថ្ងៃ ហាងកាហ្វេ” Diemxua”(ជាបទចម្រៀង
ល្បីឈ្មោះ១របស់តន្រ្តីករ Trinh Cong Son)ស្ថិតនៅលើទួលដើមស្រល់មិនឆ្ងាយពី
កណ្តលទីក្រុងDa Latប៉ុន្មានបែជាទទួលភ្ញៀវដោយសំលេង guitarដ័ររណ្តំជាភ្លេងដែល
ធ្លាប់ស្គាល់សំរាប់អ្នកណាដែលស្រឡាញ់តន្រ្តីករ Trinh Cong Son។
|
សិល្បការីនីKhanh Tam(រូបថត VOV) |
ទើបនឹងរន្ទឺឡើង សំនៀងរបស់នាងម្ចាស់ហាងKhanh Tamបានធ្វើឲ្យបរិយាកាសហាក
ដូចជាស្ងប់ស្ងាត់ទៅ។Khanh Tamត្រូវបានប្រៀបដូចជាKhanhLyដែលជាតារាចម្រៀង
ដោយការសំដែងបទចម្រៀងរបស់តន្រ្តីករ Trinh Cong Son។Khanh Tamរៀបរាប់ថា៖ “ ខ្ញុំនិងសិល្បការីនី KhanhLyរួមមានចរន្តឈាម របស់មនុស្សវៀតណាម ។កាលនៅ
តូចខ្ញុំបានស្រឡាញ់បណ្តាបទចម្រៀងរបស់តន្រ្តីករTrinh Cong Son។ ទោះបីមានអាយុ
៦០ឆ្នាំក្តីប៉ុន្តែខ្ញុំនៅតែជក់ចិត្តច្រៀងទៅវិញ។“
មកដល់ហាងមិនត្រិមតែមានជនចាស់ជរាប៉ុណ្ណោះទេថែមទាំងជនវ័យក្មេងទៀតផង។នោះជាបណ្តាជនដែលស្រឡាញ់ចម្រៀងTrinh Cong Son។បងVo Xuan Vien ជាភ្ញៀវ
ទេសចរ១រូបមកពីទីក្រុង Phan Rang ចែករំលែកថា៖ “ នេះជាលើកទី២ហើយដែល
ខ្ញុំមកដល់ទីនេះ។ក្រោយពីវិលត្រឡប់មកក្រុង Da Latវិញភ្លាមនោះខ្ញុំបានមកទស្សនា
ទីនេះដើម្បីស្តាប់កំសាន្ត បណ្តាវណ្ណកម្មតន្រ្តីTrinh Cong Son។ “
ចាកចេញពីហាង កាហ្វេ” Diem xua”យើងខ្ញុំទៅកាន់ហាងកាហ្វេ១ទៀតមានឈ្មោះ
“Cung dan xua”(ពោលគឺចាប៉ីអតីតកាល)ស្ថិតនៅវិថីទី៣កុម្ភះនៅកណ្តាលក្រុងDa Lat។
ប្លែកពី ហាងកាហ្វេ” Diem xua”នៅទីនេះភ្ញៀវទេសចរអាចបណ្តែតអារម្មណ៍ក្នុងទំនុក
ចម្រៀងរ៉ូមែនទិករបស់បណ្តាតន្រ្តីករល្បីឈ្មោះដូចជា Pham Duy- Ngo Thuy Mien-
Doan Chuan-Tu Linhឬបទចម្រៀងស្តីពីសោភ័ណភាពល្អស្អាតនៃដំបន់ ទឹកដីបុប្ផានេះ។
|
ហាងកាហ្វេរាត្រី ១កន្លែងនៅក្រុង Da Lat(រូបថត VOV) |
រាត្រីកាន់តែជ្រៅ មនុស្សមកដល់ហាងកាន់តែច្រើនកុះករ។តូរតន្ត្រីលន្លង់លន្លោចហាក់ដូចជាគ្មាននរណាចង់ចាកចេញពីទីនេះទេ។ពីព្រោះថាហាងកាហ្វេតូរតន្រ្តីនៅក្រុង
Da Lat បានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ដែលមកទស្សនាទីក្រុងនេះ៕
ANH HUYEN
-VOV WORLD