ពិធីបុណ្យនំ Giay នៅភូមិ Truc Phe

(VOVWORLD) - រួមជាមួយនំអន្សម នំ Giay បានក្លាយទៅជាប្រភេទនំដែល តភ្ជាប់នឹងជីវភាពស្មារតីរបស់ជនវៀតណាមពីយូរយាណាស់មកហើយ។ នៅភូមិ Truc Phe ទីរួមស្រុក Hung Hoa ស្រុក Tam Nong ខេត្ត Phu Tho ភាគខាងជើង វៀតណាម នៅរក្សាពិធីបុណ្យប្រពៃណីដែលតភ្ជាប់នឹងនំ Giay។ អត្ថបទសរស សេរក្រោមចំណងជើងថា «ពិធីបុណ្យនំ Giay ភូមិ Truc Phe នានិទាឃរដូវ» របស់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាម  Vinh Phong សូមឧទ្ទេសនាមដល់ អស់លោកអ្នកនាងអំពីពិធីបុណ្យវិសេសវិសាលនេះ។ 
ពិធីបុណ្យនំ Giay នៅភូមិ Truc Phe - ảnh 1 ពិធីបុណ្យនំ Giay នៅភូមិ Truc Phe

ពិធីបុណ្យនំ Giay ត្រូវបានរៀបចំឡើងដើម្បីរំលឹកគុណូបការៈរបស់មេទ័ព នារី Ho Thien Huong នាសតវត្សទី ៣ មុនគ្រិសសករាជ និងជាអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់ប្រជាជននៅទីនេះ។

        ទោះបីជាបានចូលរួមពិធីបុណ្យនំ Giay ជាច្រើនលើកច្រើនសារក្តី ប៉ុន្តែ លោកស្រី Pham Thi Toan នៅតែមានអនុស្សាវរីយ៍ពិសេសដែលមិនអាចបំភ្លេច បានឡើយ។ តាមលោកស្រីបានឲ្យដឹងថា ដើម្បីធ្វើនំ Giay មានជំហានស្នូលចំនួន ៣ គឺ៖ ដាំបាយដំណើបបុកបាយដំណើបនិងសូននំ Giay។ អាស្រ័យដោយភាពប៉ិនប្រសប់របស់ខ្លួន លោកស្រី Pham Thi Toan ជានិច្ចកាលត្រូវបានប្រគល់ ដាំបាយដំណើប។ នំ Giay ក្នុងពិធីបុណ្យទាមទារឲ្យអង្ករពី ២ ដល់ ៤ គីឡូ។ លោកស្រី Pham Thi Toan បានចែករំលែកថា៖

        «អង្ករត្រូវជាអង្ករដំណើបក្លិនក្រអូប ហើយត្រាំអង្ករក្នុងអំឡុង ២ ម៉ោងបន្ទាប់ នោះដាំបាយដំណើប។ ដាំយ៉ាងមេចដើម្បីបាយដំណើបពងបង្គួយ។»

        ពេលបាយដំណើបពងបង្គួយ វាត្រូវបុកភ្លាមមួយរំពេច នោះគឺនំនឹងទន់ស្អិត

។ ភាពវិសេសវិសាលក្នុងការបុកនំ Giay នៅភូមិ Truc Phe គឺត្បាល់បុកប្រពៃណី ត្រូវបានត្បាញពីឬស្សី។ អង្រែត្រូវបានធ្វើពីឈើផ្ចឹកដែលមានប្រវែងចំនួន ១,៥ ម៉ែត្រ។ ក្បាលអង្រែទាំងពីរក៏ត្រូវបានបិទដោយឬស្សីដែរ។

        ការបុកនំ Giay ជាជំហាននឿយហត់ណាស់ដែលទាមទារឲ្យកំលាំងកំហែង ជាច្រើននិងបច្ចេកទេស ដោយហេតុនេះ អ្នកបុកនំតែងតែជាបុរសដែលមានសុខ ភាពល្អ។ នំ Giay មួយត្បាល់មានអ្នកបុកចំនួន ៤ នាក់។ លោក Do Trung Kien អ្នកភូមិ Truc Phe ម្នាក់ បានឲ្យដឹងថា៖

        «សារសំខាន់បំផុតគឺត្រូវបុកស្មើៗគ្នា។ ពេលបុក គប្បីលាបខ្លាញមាន់ដើម្បី នំមិនស្អិតជាប់នឹងត្បាល់ទេ។»

ពិធីបុណ្យនំ Giay នៅភូមិ Truc Phe - ảnh 2 នំ Giay ភូមិ Truc Phe

        អាចនិយាយបានថា បរិយាកាសអ៊ូអរសប្បាយរីករាយបំផុតក្នុងពិធីបុណ្យនំ Giay ភូមិ Truc Phe ជាពេលបុកនំ។ អ្នកបុកទាំងបួនក្នុងការស្រែកកញ្ចៀវរបស់ មនុស្សម្នា។ ក្រោយពីបុករយៈពេល ១៥ ដល់ ២០ នាទីមកគឺចាប់ផ្តើមការ សូននំ។ ជំហាននេះក៏ត្រូវបានធ្វើយ៉ាងលឿនដើម្បីម្សៅដំណើបមិនត្រជាក់អស់ទេ។ លោក Nguyen Huy Hoang អ្នកភូមិ Truc Phe មួយរូបបានឲ្យដឹងថា៖

        «បន្ទាប់ពីបុក ត្រូវសូននំភ្លាមមួយរំពេច ហើយបក់ខ្លាំងដើម្បីនំត្រជាក់និង រក្សាឲ្យបានរូបរៀង។ សូននំយ៉ាងមេចដើម្បីនំ Giay មានរាងជើង «ដំរី» មាត់នំរលោងរលើប នោះគឺនំ Giay នេះទទួលបទដ្ឋានហើយ។»

        នំ Giay ត្រូវបានដាក់លើស្លឹកចេកមូល ខាងលើត្រូវបានបិទដោយក្រដាស ក្រហម។ តាមប្រពៃណី បណ្ដាបុរសក្នុងភូមិនឹងដង្ហែរនំ Giay ទៅកាន់សាលាភូមិ Truc Phe ដើម្បីគណៈចាត់តាំងដាក់ពិន្ទុ។ ឆ្នាំនេះ ត្រកូលណាឬបុរសណាទទួលពានរង្វាន់ទី ១ នឹងទទួលភព្វសំណាលល្អ។ ហើយ នំ Giay ស្អាតបំផុតនឹងត្រូវបានជ្រើសរើសដើម្បីសែនមេទ័ពនារី Ho Thien Huong នៅវិហារព្រះម៉ែ។ នេះគឺជាការសម្តែងការដឹងគុណរបស់អ្នកភូមិ Truc Phe ចំពោះជីដូនជីតានានិទាឃរដូវឆ្នាំថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ