មុខម្ហូបអាហារពិសេសរបស់វៀតណាមនៅ Nouvelle-Caledonie

មុខម្ហូបអាហារពិសេសរបស់វៀតណាមនៅ Nouvelle-Caledonie - ảnh 1
ភោជនីយដ្ឋាន “Snack Centralma” នៅទីក្រុង Noumea តំបន់ Nouvelle-Caledonie បារាំង។ (VOV)

(VOVworld) – លោកអ្នកនាងដែលស្រឡាញ់ម្ហូបអាហារហើយមានគោលបំណងទទួល
ទានរស់ជាតិថ្មីថ្មោង?នាសប្តាហន៍នេះ យើងខ្ញុំនឹងឧទ្ទេសនាមដល់អស់លោកអ្នកនាង
អំពី Nouvelle-Caledonie តំបន់ដែនដីរបស់បារាំងនៅភាគខាងត្បូងសមុទ្រប៉ាស៊ីហ្វិក
ដើម្បីរកឃើញភោជនីយដ្ឋាន “Snack Centralma” ដែលល្បីឈ្មោះជាមួយមុខម្ហួបអាហារ
វៀតណាមដ៏វិសេសវិសាល។

        អស់រយៈពេលមួយព្រឹកទៅហើយគ្រាន់តែដើម្បីស្វែងរកទិញឥវ៉ាន់ធ្វើកាដូសំរាប់
ប្រពន្ធនៅទីក្រុង Noumea តំបន់ Nouvelle-Caledonie សោះ។ សូមកុំសើចខ្ញុំទេព្រោះ
ថាប្រសើនបើលោកអ្នកនាងស្ថិតក្នុងស្ថានភាពដូចខ្ញុំនោះគឺអ្នកណាក៏ធ្វើដូច្នេះដែរ។
 ហើយការរកទិញអីវ៉ាន់នេះធ្វើឲ្យខ្ញុំហេវណាស់! អ្វីនោះអូរ ខ្ញុំកំពុងឈរនៅខាងមុខ
ភោជនីយដ្ឋានមួយដែលជាទីពេញនិយមចូលចិត្តបំផុតនៅមជ្ឈមណ្ឌាលក្រុង Noumea។
 សុំមិនរំលឹកអំពីរបបអាហារពោលខាងលើទេ ខ្ញុំចូលក្នុង ភោជនីយដ្ឋានមួយនេះសិន
ហើយ។

        ព្រះអើយពិតជាគ្មានសំណាងមែន “Snack Centralma” បានអស់ កន្លែងហើយ។
ខ្ញុំតែឈរនៅទីនេះលេបទឹកមាត់កុំឲ្យពោះវាត្រវក្រោកៗលោក។​ មិនអាចបោះបង់
ឱកាសដូច្នេះទេខ្ញុំសម្រេចទៅសួរអតិថិជនអំពីការចាប់អារម្ភណ៍របស់គេចំពោះ
ភោជនីយដ្ឋាននេះ។

- «ខ្ញុំចូលចិត្តនំបញ្ចុកសាច់គោនិងការីបង្កង។ បញ្ជីមុខ ប្ហូបប្រចាំថ្ងៃអស្ចារ្យណាស់!
ម្ហូបអាហារនៅទីនេះមានរស់ជាតិឆ្ងាញ់និងវិសេសវិ សាលណាស់!»

- «មុខម្ហូបនិយមចូលចិត្តបំផុតរបស់ខ្ញុំគឺសាឡាត់ ជាពិសេសគឺសាឡាត់បង្កង
 ណែមនិងប្រហិតត្រី។»

- «ខ្ញុំធ្លាប់ពិសារនៅភោជនីយដ្ឋាននេះពីយូរយាណាស់មកហើយ។ ពេលខ្លះ ខ្ញុំជ្រើស
រើសមុខម្ហូបវៀតណាមពេលខ្លះម្ហូបបារាំង។ ម្ហូបអាហារនៅទីនេះឈ្ងុយឆ្ងាញ់និងមាន
តំលៃសមស្របណាស់។»

មុខម្ហូបអាហារពិសេសរបស់វៀតណាមនៅ Nouvelle-Caledonie - ảnh 2
នំបញ្ចុកសាច់គោ (VOV)


        នំបញ្ចុកសាច់គោ នំបញ្ចុកឡុកឡាក់ ណែមឬប្រហិតត្រី គឺជាឈ្មោះមុខ ម្ហូបមិន
ធ្លាប់នឹងប្រជាពលរដ្ឋនៅ New Caledonia ទេ ប៉ុន្តែ ភាពខុសប្លែកនេះបាន បង្កើត
ឡើងការទាក់ទាញចំពោះអតិថិជននៅទីនេះ។ លោកស្រី Thuy ម្ចាស់ភោជនីយដ្ឋាន
“Snack Centralma” បានចែករំលែកថា៖

        «មុខម្ហូបវៀតណាមទាំងអស់សុទ្ធតែទទួលបានការពេញនិយមចូលចិត្តយ៉ាង
ខ្លាំងរបស់អតិថិជន។ គេចង់ពិសារសាកល្បងរាស់មុខម្ហូបនៅភោជនីយដ្ឋានយើង
 ខ្ញុំ។ គេចូលចិត្តទទួលទានត្រកួនឆាជាមួយខ្ទឹមសកាពិកំពិសរហូតដល់បបរគ្រឿង
ក្នុងឈាមជ្រូកទៀតផង។ យើងខ្ញុំក៏មានអតិថិជនជាកូនចៅរបស់ អាណិកជន
វៀតណាមផងដែរ។ ពួគគេមកពិសារនៅទីនេះដើម្បីនឹករលឹកមុខម្ហូបដែល ឪពុក
ម្តាយគេធ្លាប់បានធ្វើ។»

មុខម្ហូបអាហារពិសេសរបស់វៀតណាមនៅ Nouvelle-Caledonie - ảnh 3
ម្ចាស់ភោជនីយដ្ឋាននិងបុគ្គលិកនៅទីនេះ (VOV)


        ខ្ញុំកំពុងឈរនៅផ្ទះបាយនៃភោជនីយដ្ឋាន។ នេះគឺជាឱកាសពិសេសដែល
 ម្ចាស់ហាងបានប្រគល់ជូនខ្ញុំ។ ដាក់នំបញ្ចុកក្នុងចាន សាច់គោហាន់ស្តើងៗនិង
 បហ្គារដាក់ថែមត្រសក់ ការ៉ុត សាឡាត់ ជីរនាងវង ហើយចុងក្រោយដាក់ទឹកត្រី
រោយសណ្តែកដីលីងនិងខ្ទឹមក្រហមឆា។ រួចហើយ យើងមាននំបញ្ចុក សាច់គោមួយ
ចានដ៏ឈ្ងុយឆ្ងាញ់ដែលធ្វើឲ្យអ្នកណាមិនអាចបដិសេធបានឡើយ។ លោកស្រី  Thuy
 បានឲ្យដឹងថា៖

        «មានភ្ញៀវជាជនបារាំងមួយរូបដែលបានពិសារមុខម្ហូបនំបញ្ចុកសាច់គោ
តែមួយមុខគត់ក្នុងអស់រយៈពេល ៣ ខែ ទោះបីជា ខ្ញុំបានឧទ្ទេសនាមមុខម្ហូប
ផ្សេងៗទៀតក៏ដោយ។ មុខម្ហូបនំបញ្ចុកសាច់គោនៃភោជនីយដ្ឋានយើងខ្ញុំស្ថិតក្នុង
សៀវភៅទេសចរណ៍របស់បារាំងនិងជប៉ុន។»

        ក្រៅពីនំបញ្ចុកសាច់គោ ភោជនីយដ្ឋាននៅបំរើមុខម្ហូបនំបញ្ចុកសាច់គោពិ
 សេស។ ភាពវិសេសវិសាលនៅទីនេះគឺនំបញ្ចុកសាច់គោមួយចានត្រូវបានដាក់
បន្ថែមណែម។ “Snack Centralma” ប្រើប្រាស់ណែមចំនួន ៣០០ ក្នុងមួយថ្ងៃ។
លោកស្រី Thuy បានឲ្យដឹងថែមទៀតថា៖

        «ប្រសិនបើ ណែមនៅវៀតណាមប្រើប្រាស់សាច់ជ្រូក នោះគឺនៅបារាំង យើងខ្ញុំ
ជំនួសឲ្យសាច់មាន់ ព្រមទាំង មិនប្រើប្រាស់មីសួច្រើនទេដើម្បីកាត់បន្ថយ ចំណាយ
ហើយនៅរក្សាបានរស់ជាតិឆ្ងាញ់របស់ណែមទៀតផង។ប្រជាពលរដ្ឋនៅ ទីនេះមាន
របៀបទទួលទានណែមខុសប្លែកណាស់ ដូចជា គេពិសារណែមជាមួយ នំប៉័ងឬជ្រ
លក់ណែមជាមួយកាហ្វេ។»

        នៅ “Snack Centralma” ថ្ងៃសៅរ៍គឺជាថ្ងៃពិសេសចំពោះអថិតិជនក្នុងតំបន់
 ដោយសារ គេមានឱកាសពិសារមុខម្ហូបនំបញ្ចុកកាពិ​កំពឹស។ លោកស្រី Thuy
បានចែករំលែកថា៖  «យើងខ្ញុំមានការផ្តើមគំនិតនេះព្រោះថាជារៀលរាល់ថ្ងៃសៅរ៍
អតិថិជនដែល មកជារឿយៗតែងតែនាំគ្រួសាររបស់គេមកពិសារម្ហូបអាហារ
វៀតណាម។ មានគ្រួសារអតិថិជនដែលរស់នៅតំបន់ដាច់ស្រយាលណាស់ ប៉ុន្តែ
នៅជិះរថយន្តមកពិសារនៅភោជនីយដ្ឋាន។​ ប្រការនេះធ្វើឲ្យយើងខ្ញុំសុភមង្គលណាស់!»

មុខម្ហូបអាហារពិសេសរបស់វៀតណាមនៅ Nouvelle-Caledonie - ảnh 4
មានបង្អែមលាងមាត់ អតិថិជនអាចជ្រើសរើស «កាហ្វេ Gourmand» រួមមាន នំផ្អែម ការ៉ែម និងផ្លែឈើតាមរដូវ ឬ ទឹកក្រឡុកផ្លែឈើមួយកែវ។ (VOV)


        មានបង្អែមលាងមាត់ អតិថិជនអាចជ្រើសរើស «កាហ្វេ Gourmand» រួមមាន
នំផ្អែម ការ៉ែម និងផ្លែឈើតាមរដូវ ឬ ទឹកក្រឡុកផ្លែឈើមួយកែវ។ លោកស្រី Thuy​
បានឲ្យដឹងថែមទៀតថា៖ 

        «យើងខ្ញុំធ្វើទឹកក្រឡុកពីផ្លែឈើសុទ្ធទាំងអស់។ អតិថិជនបារាំងចូលចិត្តទឹក
ក្រឡុកពីអាវ៉ូកាដូនិងទៀបបារាំងណាស់ ដោយសារ វាមានរស់ជាតិឆ្ងាញ់ដែល គ្មាន
នៅកន្លែងផ្សេងឡើយ។»

        ម៉េអស់លោកអ្នកនាងស្គាល់? អាសយដ្ឋាន ភោជនីយដ្ឋាននេះសូមអញ្ជើញ
 មក លេខ ១៨ វិថី Georges Clemenceau ទីក្រុង Noumea បារាំង។ ដើម្បីគុំឲ្យរង់
ចាំកន្លែងដូចខ្ញុំ លោកអ្នកនាងគប្បីមកជាមុន។

        សូមទោសលោកអ្នកនាង ខ្ញុំមានសារមួយពីប្តី/ប្រពន្ធ៖ «គប្បីប្រុងប្រយ័ត្ន​
ជាមួយរបបអាហាររបស់បង/ប្អូន! ទោះបីជានៅឆ្ងាយក្តី ប៉ុន្តែ ប្អូន នៅកំពុង
តាមដានបងជានិច្ច៕»

 

ប្រតិកម្មទៅវិញ

ផ្សេងៗ