រីកសាយភាយស្មារតីកម្លាំងយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍

(VOVWORLD) - កម្មវិធីបោះជំរុំយុវជននិងកាកបាទក្រហមជាតិលើកទី ៦ ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តបៃតង ដើម្បីសហគមន៍ប្រកប ដោយសុវត្ថិភាព និងក្តីមេត្តាធម៌” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៥ សីហា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។ ការបោះជំរុំនេះមានសកម្មភាពដ៏សម្បូរបែបនិងពោរពេញទៅដោយអត្ថន័យបានរីកសាយភាយស្មារតីស្ម័គ្រចិត្ត និងកម្លាំងយុវជន តែងតែជាកម្លាំងឈានមុខនិងមានការច្នៃប្រឌិត ដោយតភ្ជាប់ចលនាស្ម័គ្រចិត្តនៅក្នុងតំបន់និងទូទាំងពិភពលោក។


រីកសាយភាយស្មារតីកម្លាំងយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ - ảnh 1ជំរំនេះបានធ្វើឡើងនៅទីក្រុង Nha Trang ខេត្ត Khanh Hoa (រូបថត៖ VOV)

ប្រតិភូយុវជនចំនួន ៥០០ នាក់ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមគំរូ មកពីទូទាំងប្រទេស និងប្រតិភូអន្តរជាតិមកពី ១១ សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមជុំវិញពិភពលោក បានចូលរួមសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃការបោះជំរុំនៅទីក្រុងឆ្នេរសមុទ្រ  Nha Trang ដូចជា៖ ជំនាញសង្គ្រោះបឋម ការប្រកួតប្រជែង; លំហាត់សមដើម្បីការពារ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ; ការប្រឡងការប្រកួតរចនាវីដេអូឃ្លីបអំពីសកម្មភាពយុវជន និងស្ម័គ្រចិត្ត; ការប្រកួតប្រជែងការជជែកដេញ ដោលសម្រាប់គម្រោងស្ម័គ្រចិត្តនៅក្នុងសហគមន៍; ការសម្អាតឆ្នេរសមុទ្រ...។ ជាមួយនឹងក្តីសប្បាយរីករាយចំពោះសកម្មភាពបោះជំរុំ អ្នកស្រី Duong Thi Tuan Anh អ្នកស្ម័គ្រចិត្តមកពីខេត្ត Khanh Hoa បានចែករំលែកថា៖ “ពីមុន ការបោះជំរំបានត្រឹមតែសាកល្បងជំនាញជួយ សង្គ្រោះបឋម និងវោហាសាស្ត្រគម្រោងប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងជំរុំនេះ យើងអាចចូលរួមក្នុងជំនាញបន្ថែមទៀត ដូចជាជំនាញជួយសង្គ្រោះបឋម ការបង្ការនិងពន្លត់អគ្គីភ័យ ការបង្កើតគម្រោងសហគមន៍ និងស្នើទៅអង្គការនានាអំពីសកម្មភាពស្ម័គ្រចិត្តជាដើម”

មិនត្រឹមតែអាចចូលរួមក្នុងសកម្មភាពដើម្បីរៀនជំនាញប៉ុណ្ណោះទេ អ្នក បោះជំរុំមកពីខេត្ត ក្រុង ៦៣ ទូទាំងប្រទេសក៏ត្រូវបានបណ្តុះបណ្តាលជាមួយនឹងចំណេះដឹងដ៏មានប្រយោជន៍ជាច្រើន ដែលពួកគេអាចយកទៅប្រើប្រាស់ក្នុងជីវិត និងផ្សព្វផ្សាយដល់សហគមន៍។ លោក Nguyen Chi Nghe សមាគមកាកបាទក្រហមខេត្ត Hau Giang បានឲ្យដឹងថា៖ “សមយុទ្ធបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយជួយសមាជិកអនុវត្តត្រឹមត្រូវនូវជំនាញដែលគណៈកម្មាធិការរៀបចំបានដាក់ចេញ។ បន្ទាប់ពីកម្មវិធីបោះជំរុំបានបញ្ចប់ សមាជិកស្ម័គ្រចិត្តចំនួន ៨០ នាក់មកពីខេត្តដីសណ្ដទន្លេគឺវឡុងរបស់យើង នឹងវិលត្រឡប់មកបង្កើតក្រុមឃោសនាដើម្បីឱ្យប្រជាជនយល់ជ្រាបនិងអនុវត្តតាម”

ប្រតិភូយុវជន ៥០០ នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមតំណាងឱ្យយុវជននៅទូទាំងប្រទេសជាមួយនឹងរឿងរ៉ាវរាប់ពាន់ ដែលមិនត្រឹមតែបញ្ជាក់ពីការរួមចំណែករបស់ពួកគេចំពោះសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សព្វផ្សាយពីទឹកចិត្តរបស់យុវជននៅក្នុងសកម្មភាពស្ម័គ្រចិត្តរបស់ពួកគេផងដែរ។ ទាំងនេះគឺជាគំរូ ផ្ទះបាយនៃក្តីស្រឡាញ់នៅសមាគមកាកបាទក្រហមខេត្ត Lang Son, ក្លឹបគាំទ្រសុវត្ថិភាពចរាចរណ៍ខេត្ត Vinh Long, ធនាគារឈាមនៃសមាគមកាកបាទក្រហមខេត្ត Thai Nguyen និងចលនាសរីរាង្គខេត្ត Quang Ninh...។ រឿងរ៉ាវនិមួយៗបានបំផុសស្មារតី យុវវ័យក្នុងចំណោមសមាជិកម្នាក់ៗ ពីនោះ រីកសាយភាយរាល់សកម្មភាពពោរពេញដោយអត្ថន័យក្នុងជីវភាពប្រចាំថ្ងៃ។

រីកសាយភាយស្មារតីកម្លាំងយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ - ảnh 2សមាជិកចូលរួមកម្មវិធីបោះជំរុំត្រូវបានបណ្តុះបណ្តាលជំនាញធ្វើបទបង្ហាញ (រូបថត៖ VOV)

“រដូវកាលនីមួយៗនៃដំណើរក្រហមបរិច្ចាកឈាមបានកន្លងផុតទៅហើយវាមិនត្រឹមតែនាំមកនូវភាពក្លៀវក្លារបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមពណ៌សម្រាប់ដំណើរនៃក្តីស្រឡាញ់ ដំណើរមនុស្សធម៌របស់ប្អូនៗ និងក្លឹបស្ម័គ្រចិត្តទាំងមូលផងដែរ”។

“ក្រុមជួយសុវត្ថិភាពចរាចរណ៍របស់កាកបាទក្រហមខេត្ត Vinh Long មានប្រសិទ្ធភាព បំពេញតម្រូវការការងារសប្បុរសធម៌សង្គម។ នោះគឺជួយដល់ប្រជាជនដែលជួបឧបទ្ទវហេតុពេលចូលរួមធ្វើចរាចរណ៍យប់ជ្រៅ។ អ្នកទាំងនេះគឺជាយុវជន ប៉ុន្តែអ្នកមានស្មារតីស្ម័គ្រចិត្តដ៏អស្ចារ្យរួចទៅហើយ ទោះបី ជាអ្នកគ្រាន់តែជាកម្មករ និស្សិត ឬបុគ្គលិកក៏ដោយ អ្នកបានស្ម័គ្រចិត្តចំណាយការខិតខំប្រឹងប្រែង និងថវិការបស់អ្នកដើម្បីអនុវត្តសកម្មភាពដ៏មានអត្ថន័យបែបនេះ”។   

“ពេលខ្ញុំចូលក្លឹប ខ្ញុំបានជួបមនុស្សដែលមានជីវិតលំបាកវេទនាជាងខ្ញុំ ដូច្នេះហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតែមានសំណាងជាងមនុស្សដទៃ។ ប្រការនោះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់ការងារដែលខ្ញុំកំពុងធ្វើ ហើយនឹងបន្តខិតខំប្រឹងប្រែងជាមួយចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត”។

“ក្នុងអំឡុងពេលធ្វើសកម្មភាពរបស់ខ្ញុំ ខ្ញុំតែងតែព្យាយាមផ្សព្វផ្សាយអត្ថន័យនៃសកម្មភាពដ៏ស្រស់ស្អាតទាំងនេះ។ ខ្ញុំជឿជាក់ថា ក្លឹបអ្នកស្ម័គ្រចិត្ត ឆ្នាំងបបរមនុស្សធម៌ នឹងមានសមាជិកច្រើននាក់ទៀតនៅខេត្ត Quang Ninh ចូលរួមផងដេរ”។

ថ្វីត្បិតតែវាបានប្រព្រឹត្តទៅតែប៉ុន្មានថ្ងៃក៏ដោយ ប៉ុន្តែស្មារតីរបស់យុវជនក្នុងការលះបង់ចំពោះសហគមន៍ត្រូវបានរីកសាយភាយយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍នេះ។ លោកស្រី Maha Barjas Hamoud Al Barjas អនុប្រធានសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ធ្លាប់បានបញ្ជាក់ថា៖ “កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់យុវជនក្នុងការលើកកម្ពស់ចលនាមនុស្សធម៌សម្រាប់សហគមន៍។ យើងត្រូវមានការផ្លាស់ប្តូរ និងភ្ជាប់ទំនាក់ទំនងបន្ថែមទៀត ដើម្បីរក្សានិរន្តរភាពនិងភាពសមស្របសម្រាប់ជំនាន់បច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ”

កម្មវិធីបោះជំរុំយុវជន និងកាកបាទក្រហមជាតិលើកទី៦ ក្រោមប្រធានបទ "អ្នកស្ម័គ្រចិត្តបៃតង - ដើម្បីសហគមន៍ប្រកបដោយសុវត្ថិភាព និងក្តីមេត្តាធម៌" បានបញ្ចប់ហើយ ប៉ុន្តែស្មារតីស្ម័គ្រចិត្តនៅតែរីកសាយ ភាយនិងបន្តការតភ្ជាប់។ លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាមបានអះអាងថា៖ “ប្រតិភូទាំងអស់បានរួមគ្នា ផ្ទៀងស្តាប់ អង្គុយជាមួយគ្នា ហើយសញ្ជឹងគិតអំពីអ្វីដែលពួកគេបានរៀន ហើយថា តើវិធីសាស្រ្តនោះអាចពង្រីកយ៉ាងទូលំទូលាយបានឬអត់? ការដែលអាចភ្ជាប់ជាបណ្តាញ កិច្ចការតូចៗនឹងត្រូវធ្វើដោយមនុស្សគ្រប់គ្នា បង្កើតការផ្លាស់ប្តូរនៅក្នុងសង្គម។ យុវជនគឺជាភ្នាក់ងារនៃការផ្លាស់ប្តូរដែលនឹងរួមចំណែកដល់ការបង្កើតការផ្លាស់ប្តូរក្នុងការយល់ដឹង សកម្មភាព និងការបង្កើតជីវិតដែលល្អនិងមានចិត្តមេត្តាជាង”

ស្មារតីដើរឈានមុខ និងការស្ម័គ្រចិត្តសម្រាប់សហគមន៍គឺជាគុណសម្បត្តដែលមានស្រាប់ក្នុងចំណោមយុវជន។ រាល់ព្រឹត្តិការណ៍ សកម្មភាពស្ម័គ្រចិត្ត និងឧទាហរណ៍បំផុសគំនិតក្នុងកម្មវិធីបោះជំរុំយុវជន និងកាកបាទក្រហមជាតិលើកទី៦ ក្រោមប្រធានបទ "អ្នកស្ម័គ្រចិត្តបៃតង - ដើម្បីសហគមន៍ប្រកបដោយសុវត្ថិភាព មេត្តាធម៌" គឺជាសក្ខីកម្មដ៏រស់រវើកចំពោះតួនាទីច្នៃប្រឌិតរបស់យុវជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការចែករំលែកជាមួយសហគមន៍រាល់ការលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ