រួមគ្នាថែទាំជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ

VOVWORLD_នាសម័យសង្គ្រាម​ រដ្ឋាភិបាលវៀតណាមបានបញ្ជាណែនាំកង
ទ័ព​និង​ប្រព័ន្ធសុខាភិបាលឲ្យមានវិធានការព្យាបាលជំងឺឲ្យក្រុមអ្នកទទួលរង​ឥទ្ធិ
ពលពីជាតិ​គីមី​ក្នុងនោះមានជាតិគីមីពុលពណ៌លឿងទុំdioxinផង។ ក្រោយពីប្រទេស
ជាតិមាន​សន្តិភាពឡើងវិញនាខែមេសាឆ្នាំ១៩៧៥មក រដ្ឋបានផ្សព្វផ្សាយគ្រប់របៀប
របបសំរាប់ជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំdioxinព្រមទាំងចលនាប្រភពកំ
លាំងលើវិស័យផលិតកម្ម សុខាភិបាល អប់រំនិងស្ដារនិតិសម្បទាសំដៅជួយក្រុមជន
រងគ្រោះឈានទៅមុខក្នុងជីវភាពរស់នៅទៀតផង។

រួមគ្នាថែទាំជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ - ảnh 1
រួមគ្នាថែទាំជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ

គិតរហូតមកដល់សព្វថ្ងៃនេះ ប្រទេសវៀតណាមបានដោះស្រាយគោលនយោបាយ
សំរាប់មនុស្សចូលរួមការតស៊ូនិងកូនចៅរបស់គេដែលរងឥទ្ធិពលពីជាតិគីមីពុលពណ៌ លឿងទុំdioxinចំនួន៣០ហ្មឺននាក់។ ក្នុងនោះ៣០%បានទិញប័ណ្ណធានារាប់រងសុខាភិ
បាល និងកុមាររងឥទ្ធិពលពីជាតិគីមីពុលពណ៌លឿងទុំdioxinចំនួនពី២០ដល់២៥%
ត្រូវបានចូលរួមកម្មវិធីថែទាំស្ដារនីតិសម្បទា។

        តាមសាស្ត្រាចាររង បណ្ឌិត Hoang Manh An នាយកមន្ទីរពេទ្យយោធា១០៣​ឲ្យ​ដឹង
ថាមន្ទីរពេទ្យនេះជាអង្គភាពឈានមុខគេមួយក្នុងការជួយឧបត្ថម្ភក្រុមជនរងគ្រោះ
ជាតិគីមីពុលពណ៌លឿងទុំdioxin។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មន្ទីរពេទ្យ
បានអនុវត្តវិធីសាស្រ្តបន្សាបជាតិពុលប្រកបដោយប្រសិទ្ធិភាពសំរាប់ជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំdioxinតាមស្តងដាអន្តរជាតិ នោះគឺវិធីសាស្រ្តHubrad។ ប៉ុន្តែការព្យា
បាលជំងឺតាមវិធីសាស្រ្តនេះខាតបងប្រាក់ច្រើនណាស់ប្រមាណ១៥លានដុងលើអ្នកជំងឺ
មួយអ្នក។ ចំពោះបញ្ហានេះ បណ្ឌិត Hoang Manh Anនិងក្រុមសហការីបានធ្វើការ​សិក្សា
ស្រាវជ្រាវរិះរកឪសថបុរាណនានាដើម្បីព្យាបាលជំងឺឲ្យជនរងគ្រោះ។ សាស្ត្រាចាររង បណ្ឌិត
 Hoang Manh Anបានថ្លែងថា

          “ ជាមួយវិធីសាស្រ្តនេះ យើងខ្ញុំព្យាបាលឲ្យអ្នកជំងឺម្នាក់មួយវគ្គអស់រយៈ​ពេល​៤
សប្ដាហ៍ហើយលទ្ធផលទទួលបានក៏ស្មើនឹងវិធីសាស្រ្តHubradដែរ។ នេះជាឱកាសដ៏ធំសំរាប់
ក្រុមអ្នកជំងឺដោយសារតំលៃព្យាបាលថោក ដោយស្មើនឹង១ភាគ២ឬ១ភាគ៣ប្រៀបនឹង
ការប្រើវិធីHubrad។ យើងខ្ញុំជឿជាក់ថាគ្រាន់តែធ្វើត្រឹមត្រូវតាមវិធីសាស្រ្តរបស់យើងខ្ញុំ
ប៉ុណ្ណោះគឺដោះស្រាយបាននូវបញ្ហាជំងឺនិងបង្កើនសុខភាពសំរាប់ជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំdioxin”។


រួមគ្នាថែទាំជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ - ảnh 2
រួមគ្នាថែទាំជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ

ទន្ទឹមនឹងការថែទាំសុខភាពសុខាភិបាលឲ្យក្រុមជនរងគ្រោះជាតិគីមីពុលពណ៌
លឿងទុំdioxinគឺការចិញ្ចឹមនិងអប់រំកុមាររងគ្រោះជាតិគីមីពុលពណ៌លឿងទុំdioxinក៏
ត្រូវបានសហគមន៍យកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ លោក Nguyen Van Cuong ជា
​កម្មាភិបាលគ្រប់គ្រងមជ្ឈមណ្ឌលចិញ្ចឹមនិងអប់រំកុមាររងគ្រោះជាតិគីមីពុលពណ៌លឿង
ទុំdioxinខេត្ត Lam Dong ភាគកណ្ដាលវៀតណាមបានឲ្យដឹងថា​

          “ អស់រយៈពេល៣ឆ្នាំធ្វើសកម្មភាព មជ្ឈមណ្ឌលបានទទួលកុមារាកុមារីចំនួន​
ជាង​​​៤០នាក់មកចិញ្ចឹមនិងអប់រំ។ មានកុមារមួយចំនួនបានរៀនចប់និងវិលត្រឡប់
​ទៅ​រស់នៅជាមួយគ្រួសារវិញ ខ្លះទៀតបានទៅជាមួយក្រុមគ្រួសាររស់នៅកន្លែងផ្សេង 
រីឯចំនួននៅសល់គឺត្រូវបានមជ្ឈមណ្ដលបង្កើតការងារធ្វើនៅនឹងកន្លែង។ មានប្អូន
១៣នាក់ដែលខ្សោយខាងបញ្ញាគឺត្រូវបានមជ្ឈមណ្ឌលបង្រៀនឲ្យចេះអានចេះសរសេរ
អក្សរដើម្បីសម្របខ្លួនជាមួយសហគមន៍នៅថ្ងៃក្រោយ”។

        ការជួយគាំពារជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំdioxinនៅមានការបង្រៀន
វិជ្ជាជីវៈ បង្កើតការងារធ្វើ រក្សាស្ថិរភាពជីវភាពរស់នៅសំរាប់ពួកគេ។ លោក Le Quoc Bao
ប្រធានសមាគមជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំdioxinខេត្ត​ Tien Giang បាន​ឲ្យ​
ដឹង​ថា

          “ យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជនរងគ្រោះគ្រប់រូប។កម្មវិធីដែលយើង
ទទួលបន្ទុកគឺផ្ដល់អាហារូបករណ៍ បង្កើតការងារធ្វើនិងផ្ដល់ហិរញ្ញវិត្ថុដើម្បីគេជំនះពុះពារ
លើការលំបាកហើយឈានទៅមុខតាមរយៈការចិញ្ចឹមគោ ក្របី ពពែ​ឬលក់ដូរខ្នាត​តូច​។ 
ម្យ៉ាងទៀតយើងខ្ញុំបញ្ជូនកុមារទៅរៀនវិជ្ជាជីវៈដោយមានការជួយឧបត្ថម្ភពី​សមាគម​អណីកជនវៀតណាមនៅប្រទេសបារាំងរួមជាមួយក្រសួងស្ថាប័នមួយ​ចំនួន​ទៀត”។

        ក្រោយពីពេលដែលសមាគមជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំdioxinវៀតនាម
ត្រូវបានបង្កើតឡើងនាឆ្នាំ២០០៤មក ឥឡូវអង្គការសមាគមជនរងគ្រោះជាតិគីមីពុល ពណ៌លឿងទុំdioxinត្រូវបានបង្កើតនៅតាមខេត្តក្រុងទាំង៦៣ក្នុងទូទាំងប្រទេស។ក្នុង
អំឡុងពេល៥ឆ្នាំពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦​សមាគមទាំងមូលរៃអង្គាសបានប្រាក់ចំនួន
​១១១៥​​ពាន់លាន​ដុងដើម្បីកសាងមជ្ឈមណ្ឌលថែទាំ ស្ដារនីតិសម្បទា​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ
 និងទិញស្បៀងអាហារថ្នាំសង្កូវជូនជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំdioxinចំនួនជិត
៨ហ្មឺននាក់ក្នុងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ