រួមដៃចែករំលែកការលំបាកជាមួយកុមារនៅតំបន់ព្រៃភ្នំ

Vovworldផ្ទាំងគំនូរនានាដែលបានតាំងបង្ហាញនៅទីនេះមិនមែនជាវណ្ណកម្ម
របស់អ្នកថតរូបជំនាញទេ។ពួកគេប្រកបការងារនៅវិស័យខុសពីគ្នាប៉ុន្តែមាន
ការជក់ចិត្តផ្តិតរូបភាពនិងជួយឧបត្ថម្ភ​បណ្តាជនក្រីក្រនៅតំបន់ព្រៃភ្នំជាកន្លែង
ដែលនៅជួបការលំបាកលំបិនជាច្រើន។ ថ្លែង​មតិនៅពិធីបើកលោកស្រី
Nguyen Thi Yen Chau ដំណាងនៃកម្មវិធី”ភួយកក់ក្តៅ “-ជាអង្គភាពរៀបចំពិ
ព័ណ៌-បានចែករំលែកថា៖ជនរួមជាតិនៅតំបន់ពាយ័ព្យវៀតណាមជួបការ
លំបាកជាច្រើន។ជាពិសេសនារដូវរងារកុមារនៅខ្វះសំលៀកបំពាក់ស្លៀកពាក់
ប៉ុន្តែប្អូនៗនៅតែខិតខំទៅសាលារៀន។ស្តីពីគោលដៅនៃកម្មវិធីនេះលោកស្រី
 Nguyen Thi Yen Chauចែករំលែកថា៖“ខ្ញុំប្រកបកាងារក្នុងផ្នែកកាត់ដេរ។ខ្ញុំរំពឹង
ជានិច្ចថា៖ធ្វើយ៉ាងណាដើម្បីជួយឧបត្ថម្ភប្អូនៗ។ ហើយខ្ញុំគិតដល់ការផកលិត
ភួយជូនប្អូនៗ។​ជាជនស្រឡាញ់ការផ្តិតរូបភាព១នាក់ ខ្ញុំអំពាវនាវឲ្យអ្នកថតរូប
ផ្សេងទៀតចូលរួមកម្មវិធីនេះ។“

​​​​​​​​​​​​​​​​                     

រួមដៃចែករំលែកការលំបាកជាមួយកុមារនៅតំបន់ព្រៃភ្នំ - ảnh 1
រូបថតអិនធឺណែត


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះជាលើកទី២ហើយដែល ពិព័ណ៌”ភួយកក់ក្តៅត្រូវបាន រៀបចំឡើងនៅហាង
កាហ្វេ  “ Le Bon “។ក្នុងទំនុកនៃបទភ្លេងស្តីពីទីក្រុងហាណូយ​  ផ្ទាំងគំនូរស្តីពី
ទេសភាពស្អាតនៃរ​ដូវទាំង៤នៅរដ្ឋធានីហាណូយនាំមកនូវចំណាប់អារម្មណ៍ល្អ
អំពីទីក្រុង១សុខសាន្តត្រាណនិងស្និទស្នាល។ប្រសិនបើរូបថត”សុបិន   “របស់អ្នក
ថតរូបDanh Khoa ផ្តល់មកចំណាប់អារម្មណ៍ស្និទស្នាលនោះវណ្ណកម្ម” បឹង  Guom  “
របស់អ្នកថតរូប Phan Hienនាំមកនូវភាពល្អដ៍វិសេស។លោកស្រី Tran Thi Hien បុគ្គ
លឹក១នាក់នៅពិព័ណ៌អោយដឹងថា៖“  ពិព័ណ៌ប្រព្រិត្តទៅក្នុងរពេល៣ថ្ងៃនិងទាក់ទាញ
បានប្រសិទ្ឋភាពខ្ពស់ក្នុងការរួមវិភាគទានជាទឹកប្រាក់។ដោយចំនួនប្រាក់នេះ យើងខ្ញុំ
ទិញ បានភួយ២៥០០។នាពេលខាងមុខយើងខ្ញុំនឹងរៀបចំវគ្គទៅជូនភួយឲ្យកុមារនៅ
ខែត្រLao Cai និងខែត្រ Dien Bien-ជាខែត្រព្រៃភ្នំនៅតំបន់ពាយ័ព្យវៀតណាម។ “

​​​​​​​​​​​​​                    

រួមដៃចែករំលែកការលំបាកជាមួយកុមារនៅតំបន់ព្រៃភ្នំ - ảnh 2
រូបភាពក្រុងហាណូយ- បុប្ផា​រីកទាំង៤រដូវ
រូបថតអិនធឺណែត

គោលដៅនៃកម្មវិធីគឺផ្តល់ឲ្យបានភួយកក់ក្តៅចំនួន៥ពាន់សំរាប់កុមារក្រីក្រនៅ
តំបន់ពាយ័ព្យវៀតណាម។ប៉ុន្តែអត្ថន័យខ្ពស់បំផុតនៃពិព៍ណ៌នេះគឺការចែករំលែក
របស់បណ្តាស​ម្បុរសជនដើម្បីមានបន្ថែមភួយកក់ក្តៅសំរាប់កុមារនៅតំបន់ព្រៃភ្នុះ
នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ