លោក Tran Tuan Viet - អ្នកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - កាលពីខែមករាកន្លងទៅ ស្នាដៃរបស់អ្នកថតរូប Tran Tuan Viet បានឈ្នះរង្វាន់កិត្តិយសនៅឯការប្រឡងថតរូបសខ្មៅសរដ៏មានកិត្យានុភាពបំផុតគឺ "ពានរង្វាន់អន្តរជាតិថតរូប Monochrome"។ លោកក៏ជាអ្នកថតរូបវៀតណាមតែម្នាក់គត់ដែលសហការជាមួយ National Geographic (NatGeo) ដែលជាទស្សនាវដ្ដីល្បីឈ្មោះរបស់សមាគមភូមិសាស្ត្រជាតិរបស់សហរដ្ឋអាមេរិក។ លោក Tran Tuan Viet គឺជាម្ចាស់រូបថតរាប់រយសន្លឹក ដែលលើកតម្កើងភាពស្រស់ស្អាតរបស់ប្រទេសវៀតណាម ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីនេះ។ សម្រាប់រូបលោក ការថតរូបមិនត្រឹមតែជាការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណង់ចំណូលចិត្តផងដែរ។

លោក Tran Tuan Viet  - អ្នកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក - ảnh 1ស្នាដៃ "ធ្វើធូប" បានឈ្នះរង្វាន់លើប្រភេទរូបថតទេសចរណ៍ ដែលជាកម្មវិធីប្រឡងរូបថតប្រចាំឆ្នាំ Smithsonian អាមេរិក

ក្នុងឆ្នាំ ២០១៧ អ្នកថតរូប Tran Tuan Viet ដែលកាលនោះលោកមានអាយុ ៣៤ ឆ្នាំបានក្លាយជាបាតុភូតមួយនៅក្នុងពិភពថតរូបពិភពលោក បន្ទាប់ពីរូបថតរបស់លោក "ធ្វើធូប" បានបង្ហាញខ្លួននៅក្នុងកម្មវិធី រូបភាពអំពីភពផែនដី" របស់ NatGeo។ មួយឆ្នាំក្រោយមក រូបថតដដែលមួយសន្លឹកនេះបានឈ្នះរង្វាន់ទីមួយក្នុងប្រភេទទេសចរណ៍ ក្នុងការប្រឡងរូបថតរបស់ទស្សនាវដ្តី Smithsonian របស់សហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ រូបថតប្រហែល ២០ សន្លឹករបស់លោក Tran Tuan Viet ត្រូវបានជ្រើសរើសចូលទៅក្នុងចំណោម "រូបថតល្អបំផុតប្រចាំថ្ងៃ" ដោយ Your Shot (សហគមន៍ថតរូប NatGeo ដែលមានសមាជិកជាង ១ លាននាក់ មកពី ១៦៥ ប្រទេស)។ ក្នុងចំណោមរូបថតទាំងនេះ រូបថតចំនួន ៧ សន្លឹករបស់លោកត្រូវបានជ្រើសរើសដើម្បីផ្តល់ពានរង្វាន់ "ពេលវេលាល្អបំផុតក្នុងថ្ងៃ"។

លោក Tran Tuan Viet  - អ្នកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក - ảnh 2ស្នាដៃវៀតណាម "ព្រឹកមួយនៃរដូវស្លឹកឈើជ្រុះ" បានឈ្នះរង្វាន់កិត្តិយសក្នុងកម្មវិធី "International Monochrome Photography Awards" ការប្រកួតថតរូបសខ្មៅ

“រហូតដល់ឆ្នាំ ២០០៧ ដែលខ្ញុំទើបមានឱកាសប្រើកាមេរ៉ាឌីជីថល Canon នោះទេ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគុណភាពរបស់ប្រភេទកាមេរ៉ានេះ។ រូបភាពទាំងអស់គឺស្អាតនិងពិសេសណាស់។ ហើយបន្ទាប់ពីនោះមក ខ្ញុំក៏សម្រេចចិត្តទិញកាមេរ៉ាដំបូងដោយខ្លួនឯង រៀនមូលដ្ឋានគ្រឹះសម្រាប់ថតបានរូបស្អាតមួយដោយខ្លួនឯង។ ឯកសារទាំងអស់ដែលខ្ញុំបានស្វែងរកតាមអ៊ីនធឺណិត និងបានរៀនតាមរយៈមិត្តភក្តិ និងសហគមន៍ថតរូបនាគ្រានោះ”។

កើតមកនិងធំដឹងក្តីក្នុងគ្រួសាររដ្ឋការ លោក Tran Tuan Viet បានបញ្ចប់ការសិក្សានៅឆ្នាំ ២០០៥ ជាមួយនឹងសញ្ញាបត្រស្ថាបត្យករ ដែលលោកប្រាថ្នាចង់បានតាំងពីកុមារភាព។ ប៉ុន្តែលោកបានប្រកបការងារ និងរស់នៅផ្នែកព័ត៌មានវិទ្យា ជាពិសេសផ្នែករចនាកម្មវិធីទន់។ នៅពេលនោះ  Tuan Viet បានចាត់ទុកការថតរូបជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ប៉ុន្តែសូម្បីតែលោកក៏មិននឹកស្មានថា "ការងារចំហៀង" របស់ខ្លួនក្នុងពេលទំនេរបានធ្វើឱ្យលោកទទួលបានជោគជ័យ និងប្រជាប្រិយភាពខ្លាំងយ៉ាងដូច្នេះ។

លោក Tran Tuan Viet  - អ្នកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក - ảnh 3ស្នាដៃ "ល្បែងប្រជាប្រិយ" ដែលថតនៅវាលខ្សាច់ Mui Ne បានឈ្នះរង្វាន់ធំក្នុងការប្រកួតថតរូប Agora's Fun ២០២០

“ខ្ញុំទើបតែប្រកបការងារផ្នែកស្ថាបត្យកម្មបាន ២ ឆ្នាំប៉ុណ្ណោះ ហើយឃើញថា វាមិនសាកសមនឹងខ្លួនទៀតទេ ហើយខ្ញុំចាប់ផ្តើមស្វែងយល់ពីបច្ចេកវិទ្យាព័ត៌មាន។ ពេលខ្ញុំបញ្ចប់ការងារស្ថាបត្យកម្ម ខ្ញុំក៏មានការប្រើប្រាស់កាមេរ៉ាឌីជីថលដំបូងផងដែរ។ ខ្ញុំធ្លាប់កាន់កាមេរ៉ាថតហ្វីលថតឲ្យមិត្តភ័ក្ដិជាមួយនឹងខ្សែហ្វិលថ្លៃៗ ប៉ុន្តែពេលនោះ ខ្ញុំមិនមានលក្ខខណ្ឌដើម្បីចូលទៅថតរូបបែបវិចិត្រសិល្បៈទេ”។

លោក Tran Tuan Viet  - អ្នកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក - ảnh 4អ្នកថតរូប Tran Tuan Viet

Tuan Viet ត្រូវចំណាយពេលជាង ៧ ឆ្នាំ (ពីឆ្នាំ ២០០៧ ដល់ ឆ្នាំ ២០១៥) ដើម្បីកំណត់រចនា បទផ្ទាល់ខ្លួន។ មុននោះ លោកបានសាកល្បងទម្រង់ថតរូបជាច្រើនប្រភេទដូចជា៖ រូបបញ្ឈរ ទេសភាព ឯកសារ...។ រហូតដល់ឆ្នាំ ២០១៥ លោកសម្រេចចិត្តជាមួយនឹងប្រភេទថតរូប Storytelling។ នៅពេលនោះ ផ្នែកថតរូបដែលបង្ហាញរឿងនៅតែថ្មីថ្មោងនៅវៀតណាម។ នេះក៏ជាឆ្នាំដែលលោកចាប់ផ្តើមស្គាល់ NatGeo នៅពេលដែលលោកបានចូលរួមក្នុងសហគមន៍អ្នកថតរូប Your Shot ហើយត្រូវបានគេស្គាល់ជុំវិញពិភពលោក។ ស្នាដៃរបស់លោកត្រូវបានបោះពុម្ភផ្សាយនៅក្នុងសៀវភៅជាច្រើនដូចជា ទស្សនាវដ្តី សៀវភៅរូបភាព សៀវភៅឆ្នាំ ជាដើម តាមរយៈភាសាផ្សេងៗគ្នាជាច្រើនរបស់ NatGeo។

"បន្ទាប់ពីសហគមន៍ Your Shot ត្រូវបិទនៅឆ្នាំ ២០១៩ ដើម្បីប្តូរទៅវេទិកា Instagram នោះ NatGeo បានស្នើឱ្យខ្ញុំសហការជាមួយពួកគេ។ ខ្ញុំជាជនជាតិវៀតណាមតែមួយគត់ក្នុងចំណោមអ្នកថតរូបចំនួន ៤០ នាក់ដែលបានជ្រើសរើស។ ខ្ញុំគិតថា វៀតណាមមាន "សម្ភារៈ" ជាច្រើនដើម្បីបង្កើតរូបភាពដ៏ល្អស្អាត។ ប្រទេសយ់ងស្អាតណាស់បើនិយាយពីទេសភាពក៏សម្បូរទៅដោយប្រពៃណីនិងវប្បធម៌ដែរ។ អ្វីដែលពិបាកបំផុតគឺធ្វើយ៉ាងម៉េច ដើម្បីអាច ជ្រើសរើសប្រធានបទឲ្យបានត្រឹមត្រូវហើយពិតជាទាក់ទាញមិត្តភក្តិអន្តរជាតិ”។

លោក Tran Tuan Viet  - អ្នកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក - ảnh 5ស្នាដៃ «សមតុល្យ» ថតកម្មករ កម្មការិនី ចាប់ស៊ុមទីតាំងលើខ្សែតង់ស្យុងខ្ពស់ ខែមេសា ឆ្នាំ២០១៧

មកទល់ពេលនេះ លោក Tran Tuan Viet បានឈ្នះពានរង្វាន់ទាំងជាតិ និងអន្តរជាតិជាង ២៥០។ រូបថតរបស់លោកជាង ២០០ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី NatGeo។ ក្នុងឆ្នាំ ២០១៩ លោកក៏បានរួមចំណែករូបថតរបស់ខ្លួនជាង ១.០០០ សន្លឹកទៅក្នុងគម្រោង "អច្ឆរិយៈវៀត ណាម" ដែលរៀបចំដោយ Google សហការជាមួយអគ្គនាយកដ្ឋានទេសចរណ៍ វៀតណាម ក្នុងគោល បំណង ជួយដល់ប្រទេសដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ជួយអ្នកទាំងអស់គ្នាស្វែងយល់អំពីពិភពលោក ដ៏ចម្រុះពណ៌។

ក្នុងឆ្នាំ ២០២២កន្លងមក លោក Tran Tuan Viet បានបន្តលើកតម្កើងរូបភាពនៃប្រទេសវៀតណាម តាមរយៈវគ្គ Dare To Ride រយៈពេល ៣០ នាទី ដែលចាក់ផ្សាយលើប៉ុស្តិ៍ Discovery ដ៏ល្បីល្បាញលើពិភពលោក។ លើកនេះ លោកដើរតួជាមគ្គុទ្ទេសក៍ទេសចរណ៍នាំមិត្តភ័ក្តិបរទេសបីនាក់ទៅរកមើលកន្លែងល្បីឈ្មោះ ម្ហូបប្រចាំរបស់ទីក្រុងហាណូយ។ ទាក់ទិននឹងផែនការនាពេលខាងមុខ លោក Tran Tuan Viet មានបំណងចង់បន្តគម្រោងថតរូបទេសភាពទាំងអស់នៃប្រទេសវៀត ណាមដែលត្រូវបានអាក់ខានពីមុនដោយសារជំងឺរាតត្បាត។ លោកបានចែករំលែក ថា "មានទេសភាពស្អាតៗជាច្រើននៅក្នុងប្រទេសដែលសាធារណជនមិនទាន់បាន ស្គាល់ដល់។ ខ្ញុំបានបង្កើតបេសកកម្មផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីទៅថតរូប និងណែនាំវាដល់មនុស្សគ្រប់គ្នា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ