លើកកម្ពស់សក្តានុពលរបស់យុវជនក្នុងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា

(VOVWORLD) - ក្នុងរយៈពេលកន្លងមក ចលនាចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ត្រូវបានប្រព្រឹត្តទៅដូចជារលកដ៏ខ្លាំងក្លានៅវៀតណាម។ យោងតាមអ្នកជំនាញ start-up បច្ចេកវិទ្យានៅវៀតណាម សុទ្ធតែជាយុវជនមានមហិច្ឆតា និងហ៊ានប្រឈមមុខនឹងបញ្ហា ហើយមានភាពច្នៃប្រឌិត។ ទន្ទឹមនឹងគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋាភិបាល ក៏ដូចជាការរួមដំណើររបស់សហគ្រាស មជ្ឈមណ្ឌលឧបត្ថម្ភការចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ រួមទាំងអ្នកណែនាំដែលមានបទពិសោធន៍ ដូច្នេះសព្វថ្ងៃនេះ គំរូចាប់ផ្តើមអាជីវកម្មជាច្រើននៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលទទួលបានជោគជ័យមួយចំនួនធំដែរ។

លើកកម្ពស់សក្តានុពលរបស់យុវជនក្នុងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា - ảnh 1កម្មវិធី MoMo (រូបថត៖ congluan.vn)

ដូចប្រទេសជាច្រើនលើពិភពលោកដែរ នៅវៀតណាម បច្ចេកវិទ្យាកំពុងជាវិស័យទាក់ទាញអ្នកចាប់ផ្តើមអាជីវកម្មជាច្រើន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើម និងគម្រោងចាប់ផ្តើមអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាបានបង្កើតចេញជារូបរាង ទទួលបានជោគជ័យ និងនាំយកម៉ាកយីហោសម្រាប់ភូមិចាប់ផ្តើមអាជីវកម្មវៀតណាម។ ដោយប្តូរអាជីវកម្មទំនាក់ទំនងផ្ទាល់ទៅប្រើបណ្តាញអ៊ីនធឺណិតវិញ; ការអនុវត្តវេទិកាបច្ចេកវិទ្យាព័ត៌មានទៅនឹងដំណើរការនៃការគ្រប់គ្រង និងប្រតិបត្តិការ ការបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យាទៅក្នុងផលិតកម្ម គឺជាវិធីដែលក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មជាច្រើននៅវៀតណាម បង្កើតឡើងនូវតម្លៃឈានមុខគេ។ យោងតាមការវាយតម្លៃរបស់អ្នកជំនាញ  វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលនៃចំនួនប្រជាជនមាស ដោយមានយុវជនមានបំណងចង់រៀន ចង់ស្វែងយល់ដោយឥតឈប់ឈរ និងបង្កើតគំនិតផ្តូចផ្តើមថ្មី ជាពិសេសក្នុងបរិបទនៃពិភព ឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននេះ ការចាប់ផ្តើមអាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថលគឺ ជាបញ្ហាដែលយុវជនជាច្រើនចាប់អារម្មណ៍ និងសិក្សាស្វែងយល់។ សាស្ត្រាចារ្យរង បណ្ឌិត  Nguyen Binh Minh នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល - សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយបានឲ្យដឹងថា៖

“យើងមានគុណសម្បត្តិជាច្រើនអំពីធនធានមនុស្ស ពេលយើងស្ថិតនៅក្នុងដំណាក់កាលប្រជាជនមាស ពេលដែលយើងមានយុវជនច្រើន។ យុវជនមានសមត្ថភាពរៀនបានយ៉ាងឆាប់រហ័ស ហើយក៏ជាកម្មវត្ថុនៃការអនុវត្ត និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ។ នេះជាឱកាសដែលសូម្បីតែអាជីវកម្មបរទេសដែលចូលមកវៀតណាមក៏អាចមើលឃើញចំណុចនេះផងដែរ។ នេះគឺជាកត្តាគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ កត្តាត្រូវការគឺគុណភាពនៃធនធានមនុស្សក្នុងវិស័យចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាឌីជីថល គឺយើងមិនទាន់បានឆ្លើយតបល្អដែរ។ ដូច្នេះហើយ ទើបថ្មីៗនេះ យើងបានបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសេដ្ឋកិច្ចឌីជីថល ដែលបណ្តុះពន្លកផលិត ផល ឬផលិតផលមុនសម្រាប់យុវជន និងនិស្សិត។ គំរូរបស់មជ្ឈមណ្ឌលគឺជាការរួមបញ្ចូលគ្នានៃឧស្សាហកម្មអន្តរផ្នែក ពោលគឺ៖ បច្ចេកវិទ្យាព័ត៌មាន និងសេដ្ឋកិច្ច ដើម្បីគាំទ្រដល់ការរៀបចំធនធានមនុស្សឌីជីថលសម្រាប់និន្នាការបច្ចុប្បន្ននៃការកសាងអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាឌីជីថល”។

យោងតាមចំណាត់ថ្នាក់សន្ទស្សន៍នវានុវត្តន៍សកល (GII) ក្នុងឆ្នាំ ២០២២ ដែលត្រូវបានប្រកាសដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) វៀតណាមត្រូវបានវាយតម្លៃថាមានសមត្ថភាពនវានុវត្តន៍ខ្ពស់ជាងគេលើពិភពលោក ក្នុងចំនួនប្រទេសកំពុងអភិវឌ្ឍន៍ ទីតាំង ៤៨/១៣២ ប្រទេស និងកាន់មុខតំណែងទី ៤ នៅអាស៊ីអាគ្នេយ៍។ ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥៤ លើពិភពលោក និងទី ១២ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២២ (យោងតាមគេហទំព័រ Startup Blink)។ ការរៀបចំណាត់ថ្នាក់ដូចពោលខាងលើបង្ហាញពីសក្តានុពលនិងភាពធន់របស់វៀតណាមក្នុងបរិបទដែលប្រទេសជាតិនៅតែជួបប្រទះការលំបាកនិងបញ្ហាប្រឈមជាច្រើន។

នៅប្រទេសវៀតណាមបានលេចចេញនូវ "សត្វតោ" (ជាតម្លៃសហគ្រាសសម្រេចបានពី ១ ពាន់លានដុល្លារ ឬច្រើនជាងនេះ) ដូចជា៖ MoMo, Sky Mavis, VNG ឬ VNLIFE។ នេះក៏ជាសញ្ញាវិជ្ជមានដែលថា វៀតណាមកំពុងបំពេញលក្ខខណ្ឌដើម្បីក្លាយជា "កសិដ្ឋាន" នាពេលអនាគតរបស់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម "សត្វតោ"។លោក Nguyen Van Dung ប្រធានភូមិកសាង និងអភិវឌ្ឍន៍សហគមន៍ (Community Village ឬហៅម្យ៉ាងទៀតថា Comvil) បានចាត់ទកថា៖ “គម្រោង Startup បច្ចប្បន្នបានបង្កើតកម្មវិធីបច្ចេកវិទ្យាជាច្រើន និងនិន្នាការបច្ចេកវិទ្យាថ្មីៗ មានលក្ខណៈប្រើប្រាស់ជាក់ស្តែង មិនមែនគ្រាន់តែជាគំនិត ឬការបង្ហាញ demo នោះទេ។ គម្រោងជាច្រើនទទួលបានប្រជាប្រិយភាពខ្លាំងពីអតិថិជន និងបានបង្ហាញពីលទ្ធភាពនៃគម្រោងនេះ។  Startup បានចាប់ផ្តើមតាមទាន់និន្នាការទូទៅនៃពិភពលោក ហើយក៏បានបង្កើតផលិតផលជាក់ស្តែងដែលបំពេញតម្រូវ ការទីផ្សារផងដែរ។ ខ្ញុំធ្លាប់បានជួយគម្រោងបង្កើតដៃបញ្ជាតាមការគិត ដោយប្រើវិធីបំបែ្ររលកខួរក្បាល។ បច្ចេកវិទ្យាបែបនេះនៅលើពិភពលោក មានតែអង្គភាពមួយចំនួនប៉ុណ្ណោះដែលអាចដំណើរការបាន។ ឬបច្ចេកវិទ្យាដែលអាចបង្កើតអ៊ីដ្រូសែនពណ៌បៃតង។ ទាំងនេះគឺជាបច្ចេកវិទ្យាដ៏លំបាកបំផុតដែលមានតែសាជីវកម្មតម្លៃរាប់ពាន់លានដុល្លារប៉ុណ្ណោះនៅលើពិភពលោកដែលអាចបង្កើតបាន”។

លើកកម្ពស់សក្តានុពលរបស់យុវជនក្នុងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា - ảnh 2VNLife គឺជា"សត្វតោ" បច្ចេកវិទ្យាមួយរបស់វៀតណាម (រូបថត៖ DealStreetAsia)

បច្ចុប្បន្ននេះ ចលនាចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាឌីជីថលនៅវៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ សូម្បីតែសិស្សានុសិស្ស និងនិស្សិតក៏អាចទាញយកអត្ថប្រយោជន៍ពីថាមពលនៃអ៊ីនធឺណិត និងមានភាពច្នៃប្រឌិតដើម្បីឱ្យមានគម្រោង និងផលិតផលផ្ទាល់ខ្លួន។ ប្រការនោះបង្ហាញថា សកម្មភាពគាំទ្រនិងគំរូ “ជើងទម្រ” ចាប់ផ្តើមអាជីវកម្មបានពង្រីកប្រសិទ្ធភាពក្នុងការអនុវត្តជាក់ស្តែង។ លោក Nguyen Van Dung បានឲ្យដឹងថែមទៀតថា៖ “យើងមានសកម្មភាពជាច្រើនដែលជះឥទ្ធិពលដល់ក្រុមនិស្សិត យុវជន ប្រជាជនដែលយល់ច្បាស់ពីបច្ចេកវិទ្យា កំពុងមានភ្លើងសហគ្រិនភាពក្នុងខ្លួន។ យើងសហការ ទៅកាន់សាកលវិទ្យាល័យនានា ដើម្បីបំផុសគំនិ និងណែនាំដល់ពួកគេ។ ទន្ទឹមនឹងនោះ នឹងមានកម្មវិធីបណ្តុះបណ្តាលស្តីពីការគិតសហគ្រិនភាពដើម្បីឱ្យពួកគេមានទិសដៅវែងឆ្ងាយជាង និងជាក់ស្តែងជាង។ លើសពីនេះ យើងក៏អាចមានកម្មវិធីបណ្តុះបណ្តាលដោយនាំយកអាជីវកម្មមកដើម្បីប្អូនៗអាចប្រាស្រ័យទាក់ទង អន្តរកម្មដោយផ្ទាល់ ផ្លាស់ប្តូរ ចែករំលែកជាមួយសហគ្រិន និងដឹងថា អាជីវកម្មកំពុងត្រូវការអ្វី។ ដូច្នេះពួកគេអាចមានគំនិតជាក់ស្តែងបន្ថែមទៀត អំពីការចាប់ផ្តើមអាជីវកម្មនៅក្នុងវិស័យ ឌីជីថល”។

នាបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញចំណេះដឹងជាមូលដ្ឋានគ្រឹះសម្រាប់យុវជនអំពីការចាប់ផ្តើមអាជីវកម្ម និងអភិវឌ្ឍន៍អាជីវកម្ម; គាំទ្រការចាប់ផ្តើមអាជីវកម្មដើម្បីចូលប្រើប្រភពដើមទុន; រួមដំណើរជាមួយការចាប់ផ្តើមអាជីវកម្មក្នុងការចែកចាយ និងការប្រើប្រាស់ផលិតផលមកពីការចាប់ផ្តើមអាជីវកម្ម។ កត្តាអំណោយផលទាំងនេះនឹងរួមចំណែកជួយដល់ការចាប់ផ្តើមអាជីវកម្មវ័យក្មេង កាន់តែមានទំនុកចិត្តលើវិថីនៃការចាប់ផ្តើមអាជីវកម្ម ជាពិសេសការចាប់ផ្តើមអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ