វិចិត្រករថ្លង់ Tran Nam Long ជាមួយនឹងសមត្ថភាពបង្កើតសម្លេងក្នុងសិល្បៈគំនូរ

(VOVWORLD) - ហាណូយមួយបង្កប់ដោយលក្ខណៈបុរាណ សាមញ្ញ ប៉ុន្តែជាទីមនោរម្យដែលមាន ជញ្ជាំងស្លែ ឬអគារស្ថាបត្យកម្មបារាំងបុរាណ ... ត្រូវបានសម្តែងឡើងវិញតាមរយៈគំនូរប្រេង និងគំនូរប៊ិចទឹកខ្មៅ ជាង ៥០ ផ្ទាំងនៅក្នុងការតាំងពិព័រណ៌ មានឈ្មោះថា “វិថីបុរាណ ចិញ្ចើមផ្លូវចាស់” បានប្រព្រឹត្តទៅនៅដើមខែមីនា។ នេះជាការតាំងពិពណ៌លើកដំបូងរបស់ Tran Nam Long យុវជនម្នាក់ដែលពិការពីកំណើត ប៉ុន្តែមានសមត្ថភាពបង្កើតគំនូរដែលអាចនិយាយ និងនាំមកនូវសម្លេងនៃជីវីត។

វិចិត្រករថ្លង់ Tran Nam Long  ជាមួយនឹងសមត្ថភាពបង្កើតសម្លេងក្នុងសិល្បៈគំនូរ - ảnh 1វិចិត្រករវ័យក្មេង Tran Nam Long (រូបថត៖ VOV)

ពេលរីករាយទស្សនាគំនូរអំពីទីក្រុងហាណូយរបស់ Tran Nam Long ក្នុងការតាំងពិពណ៌ “វិថីបុរាណ ចិញ្ចើមផ្លូវចាស់” ដែលមិនត្រឹមតែទាក់ទាញតាមរយៈការពិតដ៏រស់រវើកក្នុងរូបគំនូរមួយផ្ទាំងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកអារម្មណ៍រំជួលចិត្ត ព្រមទាំងកោតសរសើរចំពោះបុគ្គលដែលបានគូរឡើងស្នាដៃសិល្បៈទាំងនេះទៀត ផង។

Tran Nam Long កើតក្នុងឆ្នាំ ២០០៥ ដែលមិនមានសំណាងដូចក្មេងដទៃទៀត ដោយសារខ្លួនពិការច្រើនមុខ។ អ្នកស្រី Phung Thi Hieu ម្តាយរបស់ Nam Long រំលឹកឡើងវិញថា៖ “កាលខ្ញុំនៅក្មេងរៀននិយាយ ខ្ញុំមិនបានឃើញកូននិយាយធម្មតាទេ។ នៅពេលដែលក្រុមគ្រួសារបាននាំកូនទៅជួបគ្រូពេទ្យ គឺរកឃើញថា កូនកើតមកថ្លង់ពីកំណើត លើសពីនេះ Long ក៏មានពិការភាពជើងតូចស្តើងតាំងពីកុមារភាព ហើយគាត់ក៏មានរោគសញ្ញានៃកុមារដែលមានជំងឺអូទីស្សឹមទៀតផង”។

ក្រោយឆ្លងកាត់ការវះកាត់ចំនួន ៣ ដង អាការៈសុខភាពរបស់ Long បានប្រសើរឡើងជាបណ្តើរៗ។ ថ្វីត្បិតតែមានការស៊ូទ្រាំខ្លាំង ប៉ុន្តែពិការភាពពីកំណើតធ្វើឱ្យ Long មានភាពអៀនខ្មាស និងខ្វះទំនុកចិត្តនៅពេលទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ទេពកោសល្យក្នុងការគូររូបរបស់ Long ត្រូវបានរកឃើញនៅពេលនៅមានអាយុ ៣ ឆ្នាំ ហើយពេលគូរូបជាមធ្យោបាយដើម្បីគាត់បង្ហាញពីអារម្មណ៍របស់ខ្លួន។ អ្នកស្រី Hieu បានឲ្យដឹងថា៖ “ខ្ញុំតែងតែគិតថា ទោះបីជាខ្ញុំត្រូវជួលផ្ទះពេញមួយជីវិតក៏ដោយ ខ្ញុំនៅតែត្រូវព្យាយាមជួលផ្ទះនៅទីក្រុងហាណូយ ដើម្បីអោយកូនៗរបស់ខ្ញុំមានលក្ខខណ្ឌសិក្សាល្អបំផុត។ Long គូររាល់ថ្ងៃ សូម្បីតែពេលគាត់វះកាត់ជើង ដេកលើគ្រែពេទ្យ គាត់នៅតែគូរ។ ពោលគឺ ពេលទៅណា ដល់ទីណាក៏គូរដែរ”។

ទេពកោសល្យរបស់ Long ត្រូវបានបង្ហាញតាំងពីមុនៗ ប៉ុន្តែដោយសារស្ថានភាពគ្រួសារលំបាក គាត់មិនអាចសិក្សាតាមវិធីសាស្ត្របានទេ។ ទើបតែអាយុ ១១ ឆ្នាំប៉ុណ្ណោះ គាត់បានចូលរួម និងឈ្នះរង្វាន់ពិសេសក្នុងការប្រឡងគូរគំនូរសម្រាប់យុវវ័យ ដែលមានឈ្មោះថា "អារម្មណ៍ក្នុងអ្នក" ហើយទទួលអាហារូបករណ៍ពេញសិទ្ធិពី Art Tree Center និងត្រូវបានវិចិត្រករ Huu Chinh បង្រៀនគូរដោយឥតគិតថ្លៃ តាមនោះ Nam Long  ទើបបានខិតមកជិតជាមួយចំណេះដឹងផ្នែកគំនូរ និងបានស្គាល់ពិភពពណ៌។  Nam Long ត្រូវបានគេចាត់ទុកថា ជាក្មេងប្រុសម្នាក់ដែលមានសមត្ថភាព ការគិតប្រកបដោយសោភ័ណភាពពិសេស   ថ្វីត្បិតតែគាត់មិនអាចស្តាប់សម្លេងនៃជីវិតជុំវិញខ្លួន និងបញ្ចេញវាដោយពាក្យសំដីក៏ដោយ ក៏គាត់មានសមត្ថភាពប្រើពណ៌ និងការគូររូបរបស់ខ្លួនតាមរយៈស្នាដៃយ៉ាងរស់រវើក តាមអារម្មណ៍ផ្ទាល់ខ្លួនរបស់មនុស្សថ្លង់។ ស្ថាបត្យករ Tran Quang Binh បានឲ្យដឹងថា៖  “គាត់មានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុំសរសើរគាត់ខ្លាំងណាស់។ ខ្ញុំក៏គូរដោយប៊ិចច្រើនដែរ ដោយមានបទពិសោធន៍ជាច្រើនឆ្នាំ ពេលដែលខ្ញុំមើលរូបគំនូររបស់ Longខ្ញុំនៅតែស្រឡាំងកាំង។ គំនូររបស់ Long ស្រស់ស្អាតនិងរំជួលចិត្តខ្លាំងណាស់។ គាត់គឺជាអ្នកមានទេពកោសល្យម្នាក់ផងដែរ”។

វិចិត្រករថ្លង់ Tran Nam Long  ជាមួយនឹងសមត្ថភាពបង្កើតសម្លេងក្នុងសិល្បៈគំនូរ - ảnh 2ទស្សនិកជនរីករាយនឹងផ្ទាំងគំនូរហាណូយរបស់ Tran Nam Long ក្នុងការតាំងពិព័រណ៍ “វិថីបុរាណ ចិញ្ចើមផ្លូវចាស់”   (រូបថត៖ VOV)

ទោះបីជាការរៀនគូរមិនជំនាញ ប៉ុន្តែស្នាដៃគំនូររបស់ Nam Long មានភាពចាស់ទុំដោយពណ៌នាអំពីធម្មជាតិនៃវត្ថុ។ ជាពិសេសនៅពេលចូលរួមក្នុងក្រុមដែលមានជំនាញខាងគូរគំនូររូបភាព របស់ជាយទីក្រុងហាណូយ ក្នុងនោះមានវិចិត្រករ និងស្ថាបត្យករល្បីៗ សមត្ថភាពរបស់ Long ក្នុងការបញ្ចេញអារម្មណ៍ និងស្នាដៃស្ថាបត្យកម្មអាចបញ្ចេញយ៉ាងរស់រវើក។ ផ្ទាំងគំនូរស្ថាបត្យកម្មផ្ទះបុរាណរបស់ Long បានលេចចេញនៅក្នុងសៀវភៅ "ចំណាប់អារម្មណ៍ហាណូយ - គំនូរព្រាងពីអគារបារាំង" និងមានទីតាំងមួយក្នុងពិព័រណ៍ "Bui Xuan Phai - ដើម្បីក្តីស្រលាញ់ហាណូយ"។ ស្ថាបត្យករ Tran Thi Thanh Thuy អ្នកដឹកនាំក្រុមគូរគំនូរ USK ហាណូយបាននិយាយថា៖  “មិនសូវមានមនុស្សដែលមានសមត្ថភាព នៃភាពប្រាកដនិយមនៅវ័យអាយុដូច Long ឡើយ។ Long ក៏ជាមនុស្សម្នាក់ដែលមានលទ្ធភាពនិងអារម្មណ៍ល្អខ្លាំងណាស់។ គាត់ពណ៌នាអំពីពណ៌នៃពេលវេលា ឬពិពណ៌នាអំពីបរិយាកាសយ៉ាងល្អ។ ខ្ញុំក៏សូមកោតសរសើរចំពោះម្តាយរបស់ Long ផងដែរ ពីព្រោះទោះជារវល់ និងតស៊ូយ៉ាងណាក៏ដោយ នាងចំណាយពេលពីរបីម៉ោងជាមួយកូនប្រុសរបស់ខ្លួនរៀងរាល់សប្តាហ៍ ដើម្បីដឹកគាត់ទៅរៀន និងបកប្រែឲ្យកូននូវចំណេះដឹងដែលបងប្អូនក្នុងក្រុមចង់បង្រៀនឲ្យ Long”។

អស់រយៈពេល ១៨ ឆ្នាំមកនេះ គ្រប់ជំហាននៃការលូតលាស់របស់ Nam Long សុទ្ធតែមានការរួមដំណើរ ក្តីស្រលាញ់ និងការគាំទ្ររបស់អ្នកម្តាយ ។ លើសពីនេះ គាត់ក៏ទទួលបានការស្រឡាញ់ រាប់អាន និងការណែនាំយ៉ាងស្វាហាប់ពីលោកគ្រូ អ្នកគ្រូ បងប្អូនដែលជាសិល្បករ និងស្ថាបត្យករ។ ឥឡូវនេះ  Nam Long ជាម្ចាស់ផ្ទាំងគំនូររាប់រយផ្ទាំង ហើយភាគច្រើនជាកម្មសិទ្ធិរបស់អ្នកសម្រាំង និងមនុស្សដែលស្រឡាញ់ Long។ ជាពិសេស ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ ១៩ លើកទីមួយ Long បានផ្ញើផ្ទាំងគំនូរ "Villa ៣៩ To Hien Thanh" និងគំនូរ "ផ្លូវ Chau Long" ដើម្បីចូលរួមក្នុងកម្មវិធីដេញថ្លៃសិល្បៈរបស់សហគមន៍សិល្បៈ Vietnam Art Space ដើម្បីជួយឧបត្ថម្ភការប្រឆាំងនឹងជំងឺកូវីដ -១៩។ គំនូរមួយទៀតក៏ត្រូវបានដេញថ្លៃដោយ Long ផងដែរ ដើម្បីគាំទ្រប្រជាជនភាគកណ្តាល សាងសង់ផ្ទះដែលធន់នឹងទឹកជំនន់។ នៅឆ្នាំ ២០២១   Tran Nam Long ក៏មានកិត្តិយស ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពវៀតណាម - អ៊ីតាលី ឧទ្ទេសនាមជាតំណាងវៀតណាមដើម្បីបញ្ជូនស្នាដៃចំនួន ៥ ចូលរួមនៅក្នុង “ពិព័រណ៍អន្តរជាតិនៃស្នាដៃរបស់ជនពិការ គូរឡើងតាមរយៈ វគ្គបណ្តុះបណ្តាល  ឬការថែទាំរបស់អង្គការសាធារណៈ និងឯកជន'' បានធ្វើឡើងនៅទីក្រុង Venice (ប្រទេសអ៊ីតាលី)។

សម្រាប់យុវជនមានវ័យអាយុ ១៨ ឆ្នាំនេះ ជីវិតតាំងពីមានចំណង់ចំណូលចិត្តនឹងការគូរពិតជាមានន័យ។ គាត់នៅតែបន្តដំណើរដើម្បីបំពេញចំណង់ចំណូលចិត្តក្នុងការគូររូប និងទទួលបានបទពិសោធថ្មីៗក្នុងជីវិត។ “វិថីបុរាណ ចិញ្ចើមផ្លូវចាស់” គឺជាការតាំងពិពណ៌បុគ្គល់ដំបូងរបស់ Nam Long ក្នុងការប្រដេញតាមសិល្បៈគូររូប។ កំលោះម្នាក់នោះក៏បង្កប់ក្នុងចិត្តនូវក្តីសុបិន ចង់បើកការតាំងពិព័រណ៍នៅអាមេរិកដែរ។ យើងទាំងអស់គ្នាសូមជួយអោយសុបិន្តរបស់ Nam Long ក្លាយជាការពិតក្នុងពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ