វៀតណាមទទួលស្គាល់ការរួមវិភាគទានដោយស្ងៀមស្ងាត់របស់មិត្តអាមេរិក

(VOVWORLD) - ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ មិត្តអាមេរិកជាច្រើនបានផ្សាភ្ជាប់ជាមួយវៀតណាម។ មិងនេះមិនត្រឹមតែតស៊ូសម្រាប់សន្តិភាព និងយុត្តិធម៌ ប្រឆាំងសង្គ្រាមអាមេរិកនៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចំណាយពេលភាគច្រើនក្នុងការងារផ្សះផ្សារ ជំនះពុះពារផលវិបាកនៃសង្គ្រាម បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។   ការរួមវិភាគទានដោយស្ងៀមស្ងាត់ ប៉ុន្តែពោរពេញទៅដោយប្រសិទ្ធភាពនិងមានតម្លៃមនុស្សសាស្ត្ររបស់ពួកគេ  គឺតែងតែត្រូវបានវៀតណាមកោតសរសើរដឹងគុណជានិច្ច។

វៀតណាមទទួលស្គាល់ការរួមវិភាគទានដោយស្ងៀមស្ងាត់របស់មិត្តអាមេរិក - ảnh 1ពិធីប្រគល់មេដាយជូនមិត្តអាមេរិក  (រូបថត៖ VOV)

នាថ្ងៃទី ១៧ មិថុនា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Phan Anh Son អនុប្រធានអគ្គលេខានៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung បានអញ្ជើញប្រគល់ដោយក្តីគោរពបំផុតជូនមេដាយកិត្តិយស ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិជូនចំពោះមិត្តអាមេរិកទាំងបីនាក់ ដែលបានរួមចំណែកជាច្រើនក្នុងការរាំងស្កាត់សង្គ្រាម និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន វៀតណាម-អាមេរិក។ នេះគឺជាពានរង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សហភាពអង្គការមិត្តភាពវៀតណាម ក្នុងការទទួលស្គាល់ ការរួមវិភាគទានសំខាន់ៗរបស់បុគ្គល សម្រាប់សន្តិភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងប្រជាជននៃប្រទេសនានា។

នោះគឺលោក Ron Carver សកម្មជនដើម្បីសន្តិភាព ជាអ្នកប្រាជ្ញ ដែលបានចូលរួមក្នុងបាតុកម្មទាមទារឱ្យបញ្ចប់សង្គ្រាមអាមេរិកនៅវៀតណាម; លោក Ronald Haeberle អ្នកយកព័ត៌មានអំពីសង្គ្រាម និងលោក Daniel Ellsberg អ្នកជំនាញនយោបាយ និងយោធា ដែលបានចូលរួមចំណែកជួយប្រជាជនអាមេរិក និងប្រជាជនពិភពលោក ឱ្យយល់កាន់តែច្បាស់អំពីភាពសាហាវឃោរឃៅនៃសង្រ្គាមនៅវៀតណាម។ មិនត្រឹមតែប្រឆាំងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំមកនេះ មិត្តអាមេរិកបីនាក់ និងជនជាតិអាមេរិកជាច្រើនទៀតបានអនុវត្តគម្រោងមនុស្សធម៌ជាច្រើននៅវៀតណាម ដើម្បីជួយជំនះផលវិបាកសង្គ្រាម ឧបត្ថម្ភការស្ដារឡើងវិញនូវគ្រោះមហន្តរាយ និងសកម្មភាពជាច្រើនទៀត។ សកម្មភាពស្ងៀមស្ងាត់ទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-អាមេរិក។ ថ្លែងក្នុងពិធីទទួលមេដាយ លោក Ron Carver បានសំណេះសំណាលថា៖ “ខ្ញុំពិតជារំភើបចិត្តពេលទទួលបានមេដាយ។ រួមជាមួយនឹងមិត្តរបស់ខ្ញុំ សកម្មភាពប្រឆាំងនឹងសង្រ្គាមកាលពី ៥០ ឆ្នាំមុន ក៏ដូចជាសកម្មភាពផ្សះផ្សាស្លាកស្នាមសង្រ្គាមក្នុងរយៈពេល ៦ ឆ្នាំកន្លងមក ជាមួយនឹងដំណើរទស្សនកិច្ចចំនួន ៨ លើកមកកាន់ប្រទេស វៀតណាម ដើម្បីជួយដោះមីន ស្ដារដីផលិតកម្ម ជួយប្រជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំគឺមានសារសំខាន់ ដែលភ្ជាប់នឹងជីវិតខ្ញុំតាំងពីក្មេងរហូតដល់បច្ចុប្បន្ន។ នេះពិតជាពេលវេលាដ៏មានកិត្តិយសក្នុងជីវិតរបស់ខ្ញុំ”។

វៀតណាមទទួលស្គាល់ការរួមវិភាគទានដោយស្ងៀមស្ងាត់របស់មិត្តអាមេរិក - ảnh 2ប្រគល់មេដាយជូនលោក Ron Carver (រូបថត៖ VOV)

ក្នុងនាមជាអ្នកយកព័ត៌មានតាមសមរភូមិ ម្ចាស់រូបថតជាង ៦០ សន្លឹកស្តីពីការសម្លាប់រង្គាលបង្ហូរឈាមនៅ My Lai (Son My, Quang Ngai) នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ១៩៦៨លោក Ronald Haeberle មានវត្តមាននៅក្នុងពិធីនៅថ្ងៃទី ១៧ ខែមិថុនានៅទីក្រុងវ៉ាស៊ីនតោន ក៏មិនអាចលាក់បាំងការរំភើបរបស់ខ្លួនបានទេ។ រូបថតរបស់លោកដែលបានថតនៅពេលនោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកសំណុំរឿងនេះ ទៅរកពន្លឺយុត្តិធម៌ជូនសាធារណៈពិភពលោក ដោយបង្កើតបុព្វបទសម្រាប់ចលនាជាបន្តបន្ទាប់ប្រឆាំងនឹងសង្រ្គាមអាមេរិកនៅវៀត ណាម។ ចលនាប្រឆាំងសង្រ្គាមនៅវៀតណាមបានសាយភាយពាសពេញពិភពលោក ហើយនេះគឺជាកត្តាស្មារតីសំខាន់ណាស់ សម្រាប់វៀតណាមឱ្យកាន់តែមានភាពធន់ទាំងផ្នែកយោធា និងការទូត នោះគឺការចរចានៅទីក្រុងប៉ារីសប្រទេសបារាំង។ ជ័យជំនះនៅតុចរចាទីក្រុងប៉ារីសបាននាំទៅដល់ការលុបបំបាត់ការបែងចែកទឹកដីរបស់វៀតណាម ហើយបានបង្ខំឱ្យរដ្ឋាភិបាលអាមេរិកដកទ័ពចេញ ដោយនាំឱ្យវៀតណាមទទួលបានជ័យជំនះពេញលេញ និងការបង្រួបបង្រួមប្រទេសជាតិឡើងវិញ។ ជ័យជម្នះនេះគឺមានការរួមចំណែកដ៏ស្ងៀមស្ងាត់ ប្រកបដោយប្រសិទ្ធភាព និងមានតម្លៃមនុស្សសាស្ត្ររបស់មិត្តអាមេរិក ដូចជាលោក Ronald Haeberle ផងដែរ។

បន្ទាប់ពីសន្តិភាពត្រូវបានបង្កើតឡើងវិញ លោក Ronald Haeberle បានវិល ត្រឡប់ទៅភូមិ Son My ជាច្រើនដង ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ដូចជាការអប់រំការបង្ការគ្រោះគ្រាប់បែកមីន និងឧបត្ថម្ភធនដល់ជនរងគ្រោះ/ជនពិការ។ ក្នុងឱកាសឧបត្ថម្ភដល់ប្រជាជនខេត្ត Quang Ngai និង Quang Tri ដើម្បីជំនះផលវិបាកនៃព្យុះ និងទឹកជំនន់ ដែលបានកើតឡើងនៅចុងឆ្នាំ ២០២០ លោក Ronald Haeberle បានអំពាវនាវ និងបរិច្ចាគថវិកាជាង ២៨.០០០ ដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតំបន់ន់រងគ្រោះទាំងពីរនេះ។  លោក Ronald Haeberle បានអះអាងថា លោកនឹងបន្តជួយឧបត្ថម្ភប្រជាជន វៀតណាមនៅកន្លែងដែលត្រូវការជំនួយមនុស្សធម៌ ហើយតែងតែជឿជាក់ថា ទំនាក់ទំនងវៀតណាម-អាមេរិកនឹងកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ៖

វៀតណាមទទួលស្គាល់ការរួមវិភាគទានដោយស្ងៀមស្ងាត់របស់មិត្តអាមេរិក - ảnh 3ប្រគល់មេដាយជូនលោក Ronald Haeberle (រូបថត៖ VOV)

“ខ្ញុំគិតថា ទំនាក់ទំនងរវាងវៀតណាម និងអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខនឹងកាន់តែជិតស្និទ្ធ និងស្អិតរមួត ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយ នឹងកិច្ចព្រមព្រៀងសមស្រប។ ខ្ញុំប្រាកដថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធជាងមុន ហើយប្រការនេះគឺអស្ចារ្យណាស់”។

ក្នុងពេលជាមួយគ្នានោះ លោក Daniel Ellsberg សកម្មជននយោបាយអាមេរិក ដែលត្រូវបានគេហៅថាជា វីរជនអាមេរិក បន្ទាប់ពីបានលាតត្រដាងឯកសាររបស់មន្ទីរបញ្ចកោណ អំពីសង្រ្គាមនៅវៀតណាមនោះ លោកមិនអាចចូលរួមក្នុងពិធីរំលឹកបានទេ ដោយសារហេតុផលសុខភាព ហើយរូបភាពអំពីអំណោយតបស្នងសង់គុណរបស់វៀតណាម ត្រូវបានប្រគល់ជូនលោកមួយថ្ងៃមុនគាត់លាចាកលោក។

ឆ្នាំនេះ វៀតណាម និងអាមេរិកប្រារព្ធខួបលើកទី ៥០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បញ្ចប់សង្គ្រាមនៅវៀតណាម (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ (២០១៣-២០២៣)។ ពិធីលើកតម្កើងមិត្តរបស់វៀតណាម គឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ