វិសេសវិសាលក្រវិលរបស់ជនជាតិ Mong នៅខេត្ត Son La
LAN ANH -  
|
វិសេសវិសាលក្រវិលរបស់ជនជាតិ Mong នៅខេត្ត Son La (kienthuc.vn) |
Vovworld-ក្នុងទំនៀមទំលាប់របស់ជនជាតិ Mong ពិសេសគឺចំពោះនារីនោះ
ក្រវិលមិនត្រឹមតែជាគ្រឿងអលង្ការដើម្បីតុបតែងប៉ុណ្ណោះ ថែមទាំងផ្ទុករាល់តំលៃ
វប្បធម៍បង្ហាញនូវទំនៀមទំលាប់អត្តសញ្ញាណវិសេសវិសាលនៃជនជាតិខ្លួនទៀត
ផង។ បណ្ដាកាវរបស់នារី Mong បានធ្វើពីប្រាក់សមានរូបមូលនិមិត្តរូបឲ្យព្រះច័ន្ទ
និងព្រះអាទិត្យជាទេវតាមានអំណាចដែលគេជឿទុកចិត្ត។ លោកស្រី Mua Thi My
ឃុំ Xim Vang ស្រុក Bac Yen ខេត្ត Son La បានឲ្យដឹងថា៖
“តាំងពីតូចបានបានពាក់កាវហើយ។ វាស្អាតផងនិងជាទំនៀមទំលាប់របស់
ឪពុកម្ដាយបន្សល់ទុកមក។ ពិសេសគឺពេលទៅដើរលេងខ្ញុំបានជ្រើសរើសឲ្យខ្លួន
ឯងគូរកាវស្អាតបំផុត។”
កាវក៏មានប្រភេទខុសពីគ្នា ស្របតាមការនិយមចូលចិត្តដែលនារី Mong បាន
ជ្រើសរើស។ រូបរាងកាវមានប្រភេតចំនួន៥ រូបដូចជាសញ្ញាសួរ រូបវេញ រូបអត្ថច័ន្ទ
រូបមូលឆ្លាក់ក្បូរក្បាច់។ លោកស្រី Mua Thi Giong ឃុំ Xim Vang ស្រុក Bac Yen ខេត្ត
Son La បានឲ្យដឹងថា៖
“នារីជនជាតិ Mong យើងខ្ញុំត្រូវបានឪពុកម្ដាយឲ្យចាក់ប្រហោងនៅត្រចៀក
តាំងពីអាយុ៤ដល់៥ឆ្នាំនិងឲ្យពាក់កាវតាំងពីអាយុ១៤ដល់១៥ឆ្នាំ។ កាវបានពាក់
រហូតរាប់ទាំងក្នុងពេលទៅធ្វើស្រែចម្ការត្បាញក្រណាត់ឬទៅផ្សារ វាផ្សាភ្ជាប់នឹង
ជីវភាពប្រចាំថ្ងៃ។ យើងខ្ញុំមោទនភាពអំពីកាវរបស់ជនជាតិខ្លួនពីព្រោះពេលពាក់មក
មើលទៅគឺស្គាល់ភ្លាមជាជនជាតិ Mong មិនលាយនឹងជនជាតិផ្សេងៗឡើយ។”
ក្រៅពីការធ្វើឲ្យស្រស់ស្អាតនោះ កាវរបស់នារីជនជាតិ Mong បានបង្ហាញភាព
សម្បូររុងរឿងរបស់ម្ចាស់ផងដែរ។នារីដែលពាក់កាវធំជាអ្នកមានសុខភាពល្អឧស្សា
ព្យាយាមរកស៊ី គ្រួសារសម្បូរធូធា។ លោកស្រី Hang Thi Dong ភូមិ Cua Mang ឃុំ Xim
Vang ស្រុក Bac Yen ខេត្ត Son La បានចែករំលែកថា៖
“យើងខ្ញុំបានពាក់កាវក្នុងពេលទៅស្រែអង្គុយត្បាញក្រណាត់រាប់ទាំងពេលចូល
ព្រៃផង។ ប្រជាជនយើងខ្ញុំជឿជាក់ថា កាវនឹងនាំមកភ័ពសំណាងនិងជៀសវាងបាន
ខ្មាចបីសាច់។”
នាបច្ចុប្បន្នបណ្ដាផ្សារណាត់ដំបន់ព្រៃភ្នំគ្រឿងអល័ង្ការពិសេសគឺកាវរបស់នារី
Mong បានដាក់លក់ជាច្រើន។ ប៉ុន្តែនារីជនជាតិ Mong នៅតែរកមកសិប្បកដើម្បីរក
ឲ្យខ្លួនឯងកាវដែលពេញចិត្ត។ចំពោះគេនោះ កាវជាអត្តសញ្ញាណជាចរិតលក្ខណៈ
នៃជនជាតិខ្លួន៕
LAN ANH