សហគ្រាសចាប់ផ្តើមអាជីវកម្មទាញយកអត្ថប្រយោជន៍ពីប្រភពធនធានទាំងអស់ដើម្បីជំនះលើការលំបាក

(VOVWORLD) -  នៅក្នុងគ្រាមានការឆ្លងរាលដាលជំងឺរាតត្បាត កូវីដ-១៩ នេះ ប៉ុន្តែស្មារតីសហគ្រិនភាពរបស់សហគ្រាសវៀតណាមនៅ តែបានរក្សាជានិច្ច។ សហគ្រាសជាច្រើនដើម្បីការរស់រាននិងការអភិវឌ្ឍរបស់ខ្លួន បានខិតខំប្រឹងប្រែងទាញយកអត្ថប្រយោជន៍ ពីប្រភពធនធានទាំងអស់ ដោយផ្លាស់ប្តូរសកម្មភាពប្រកបដោយភាព បត់បែន។

សហគ្រាសចាប់ផ្តើមអាជីវកម្មទាញយកអត្ថប្រយោជន៍ពីប្រភពធនធានទាំងអស់ដើម្បីជំនះលើការលំបាក - ảnh 1លោកស្រី Le Dung (កណ្ដាល) និងលោក Le Xuan Tung (ខាងឆ្វេងបំផុត) នៅក្នុងពិធីចែករំលែកស្តីពីប្រធានបទ “សហគ្រាសប្រើប្រាស់រាល់ប្រភពធនធានទាំងអស់ដើម្បីជំនះការលំបាក” នៅលើវិទ្យុ VOV1  (រូបថត៖ dantri.com.vn)

ប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការសម្លៀកបំពាក់ម៉ូដបែបវ័យក្មេងនិងភាពថ្លៃថ្នូរសម្រាប់បុរសនៅវៀតណាមបានក្លាយជាការពេញនិយម ដោយបង្កើតបានម៉ាកយីហោជាបន្តបន្ទាប់។ ជាមួយ នឹងទ្រង់ទ្រាយហាងលក់ផ្លូវការ និងហាងផ្ទេរសិទិម៉ាកយីហោជាង ១០០ កន្លែងនៅទូទាំងប្រទេស, Biluxury បានក្លាយជាម៉ាក់យីហោម៉ូតសម្លៀកបំពាក់បុរស “Made in Vietnam” ដែលលេចធ្លោជាងគេនៅក្នុង “ខ្យល់កួច” នៃម៉ូដសម្លៀកបំពាក់។ ប្រការនេះត្រូវបានបង្ហាញ ដោយសារ ស្ទីលរចនាថ្មីថ្មោង យុទ្ធនាការទីផ្សារជាច្រើនត្រូវបានប្រព្រឹត្តទៅ ជាពិសេសការបង្ហាញម៉ូដដ៏ធំសន្ធឹកសន្ធាប់ដែលបានទាក់ទាញអ្នកចូលចិត្តម៉ូដនិង “តារា” នៅក្នុងប្លុកកម្សាន្ត។ យ៉ាងណាមិញ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់សហគ្រាសនេះ។ លោក Le Xuan Tung ស្ថាបនិកម៉ាកសម្លៀកបំពាក់បុរស Biluxury បានចែក រំលែកថា៖ “ខែកក្កដាឆ្នាំនេះ ក្រុមហ៊ុនរបស់ខ្ញុំគម្រាប់ ៧ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍។ គោលដៅនៅឆ្នាំ ២០២១របស់យើងគឺបើក showroom តាំងបង្ហាញចំនួន ៣០០ កន្លែងនៅទូទាំងប្រទេស។ រហូតមកដល់ពេលនេះ យើងត្រូវផ្អាកផែនការអភិវឌ្ឍន៍ ហើយបន្ទាប់មក យើងត្រូវកែតម្រូវផែនការផលិតកម្មទាំងមូលផងដែរ។ សម្លៀកបំពាក់សម្រាប់និទាឃៈរដូវ-រដូវក្តៅត្រូវបានផលិតរួចជាស្រេច ឥឡូវនេះ  យើងត្រូវរកដំណោះស្រាយទាំងអស់ដើម្បីជៀសវាងការស្តុកទុកទំនិញ។ ផែនការផលិតក្នុងរដូវស្លឹកឈើជ្រុះ-រដូវរងាត្រូវតែកាត់បន្ថយទិន្នផលចំនួន ១/២” ផងដែរ"។

ដោយសារតែជំងឺរាតត្បាតកូវីដ -១៩ សហគ្រាសជាច្រើនបានផ្លាស់ប្តូរវិធីសាស្រ្តធ្វើអាជីវកម្មរបស់ខ្លួន ព្រមទាំងកាត់បន្ថយការចំណាយដើម្បីមានប្រភពចំណូលនិងជំនះការលំបាក។ លោកស្រី Lam Thi Kieu Anh ស្ថាបនិកនិងជាអគ្គនាយិការប្រតិបត្តិក្រុមហ៊ុន Twitter Beans Coffee បានឲ្យដឹងថា ក្រុមហ៊ុនបានត្រៀមខ្លួនសម្រាប់ដំណើរការផ្លាស់ប្តូរឌីជីថលតាំងពីមុនពេលឆ្លងរាល ដាលជំងឺកូវីដ ១៩ ដូច្នេះមិនរងភាពអកម្មឡើយ។ តាមនោះ ក្រុមហ៊ុនបានកំណត់គោលដៅចំនួនបី ដែលត្រូវអនុវត្តន៍ក្នុងកំឡុងពេលមានជំងឺរាតត្បាត ដែលរួមមាន៖ ជំរុញស្មារតីបុគ្គលិកឲ្យមានសាមគ្គីភាពកំឡុងពេលអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពសង្គមនិងធ្វើការប្រកប ដោយប្រសិទ្ធភាព ខណៈកំពុងធ្វើការនៅផ្ទះនិងបើកដំណើរការផលិតផលថ្មីក្នុងរយៈពេលវិលត្រ ឡប់មករកស្ថានភាពធម្មតាថ្មីវិញ។ ចំណែកឯលោកស្រី  Nguyen Thi Anh Ngoc នាយកក្រុមហ៊ុនទេសចរណ៍និងដឹកជញ្ជូន Duc Vinh បានឲ្យដឹងថា៖ “ក្រៅពីចំណង់ចំណូលចិត្តដ៏ក្លៀវក្លារបស់យុវជន យើងក៏មានការតស៊ូនិងភាពក្លាហានដើម្បីជំនះរាល់ការលំបាកទាំងអស់។ លើសពីនេះទៅទៀត យើងក៏មានវិធានការដើម្បីរក្សាអតិថិជនសក្តានុពលរបស់ខ្លួនផងដែរ”។

សហគ្រាសចាប់ផ្តើមអាជីវកម្មទាញយកអត្ថប្រយោជន៍ពីប្រភពធនធានទាំងអស់ដើម្បីជំនះលើការលំបាក - ảnh 2អ្នកបង្ហាញម៉ុដសម្លៀកបំពាក់របស់ Biluxury (រូបថត៖ Biluxury)

ក្នុងកំឡុងពេលលំបាក ប៉ុន្តែការច្នៃប្រឌិតនិងភាពបត់បែនដែលនឹងជួយឱ្យសហគ្រាសមានភាពរឹងមាំ។ នេះក៏ជាពេលវេលាដែលកម្លាំងយុវជនត្រូវបានលើកកម្ពស់ផងដែរ។ ចែករំលែកអំពីការរៃអង្គាសប្រាក់ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺកូវីដ ១៩, លោក Le Xuan Tung បានឲ្យដឹងថា៖ “ចំណែកឯផ្នែកហិរញ្ញវត្ថុ យើងបានចរចាជាមួយម្ចាស់ផ្ទះដែលយើងកំពុងជួលសម្រាប់បើកហាង ឲ្យពន្យារការទូទាត់ថ្លៃជួល។ ទីពីរគឺឲ្យហាងឈប់លក់ប្តូរវែនគ្នាក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតដើម្បីកាត់បន្ថយថ្លៃដើម។ ទីបី គឺប្តូរពីការលក់ផ្ទាល់ទាំងអស់ ទៅលក់តាមអ៊ីនធឺរណែតវិញ ដើម្បីអាចលក់បានទំនិញសម្រាប់បង្កើតលំហូរប្រាក់។ តាមពិត នេះគឺជាពេលវេលាដ៏ល្អសម្រាប់យើងក្នុងការធ្វើបត់បែនដើម្បីអភិវឌ្ឍន៍ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ក៏ដូចជាវិធី ទាញលំហូរសាច់ប្រាក់ជួយឱ្យសហគ្រាសអាចរស់រានមានជីវិតនៅក្នុងដំណាក់កាលលំបាកនេះ។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែមានទំនុកចិត្តថា យើងនឹងយកឈ្នះលើជំងឺរាតត្បាតនេះ ព្រោះយើងបានកាត់បន្ថយថ្លៃដើមក៏ដូចជាចំណូលបានកើនឡើង ដែលគ្រប់គ្រាន់ចំណាយសម្រាប់សកម្មភាពរបស់ក្រុមហ៊ុន”។

យោងតាមលោកស្រី Le Dung អគ្គនាយិការក្រុមហ៊ុនភាគហ៊ុនបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស Dgroup បានអោយដឹងថា បច្ចុប្បន្ននេះ សហគ្រាសអាចប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានប្រកបដោយប្រសិទ្ធភាព។

“ជាមួយនឹងស្ថានភាពបច្ចុប្បន្ន ប្រសិនបើជំងឺរាតត្បាតកូវីដ -១៩ ត្រូវបានគ្រប់ គ្រងយ៉ាងល្អនោះ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ នេះ នឹងជួយដល់សហគ្រាសច្រើននៅក្នុងរយៈពេលនេះ ដើម្បីអង្គភាពអាជីវកម្មអាចអនុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងប្រតិបត្តិការរបស់ខ្លួន និងស្វែងរកអតិថិជន។ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក៏ជួយសហគ្រាសជាច្រើនក្នុងការទទួលបានដើមទុននិងការជ្រើសរើសបុគ្គលិក។ លើសពីនេះទៅទៀត ក្លឹបសហគ្រិនភាពបានបង្កើតថ្មីច្រើន នឹងជាបណ្តាញទំនាក់ទំនង ជាការតភ្ជាប់ពីសមាជិកក្លឹបផ្ទាល់ផងដែរ”។

សហគ្រាសចាប់ផ្តើមអាជីវកម្មទាញយកអត្ថប្រយោជន៍ពីប្រភពធនធានទាំងអស់ដើម្បីជំនះលើការលំបាក - ảnh 3លោកស្រី Le Dung (រូបថត៖ dantri.com.vn)

ជំងឺរាតត្បាតកូវីដ -១៩ បង្កើតឱ្យមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែមិនមែនមានន័យថា គ្មានអង្គភាពចាប់ផ្តើមអាជីវកម្មណាជំនះឧបសគ្គទាំងនោះទេ។ ការផ្លាស់ប្តូរដែលបង្កឡើងដោយកូវីដ -១៩ គឺជាចំណុចរបត់ ផ្តល់ឱកាសសម្រាប់អង្គភាពអាជីវកម្មខ្នាតតូច ប្រសិនបើពួកគេទទួលយកការផ្លាស់ប្តូរទម្លាប់របស់អតិថិជននិងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អតិថិជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ