|
ហាណូយត្រៀមជាស្រេចបណ្ដាមុខទំនិញបំរើឲ្យបុណ្យចូលឆ្នាំប្រពៃណី (hanoimoi.com.vn) |
Vovworld-ជាមួយទិសស្លោកឆ្លើយតបយ៉ាងពេញលេញតម្រូវការទំនិញនិងស្ថិរភាពទីផ្សារក្នុងឪកាសបុណ្យតេត គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានបញ្ជាអង្គភាពអាជីវកម្មចំនួន១៣ចូលរួមការរក្សាស្ថិរភាពតំលៃនៅដំបន់ ផ្ទុក
បំរងបរិមាណទំនិញដែលបានសន្យា ស្មើរនឹងចំនួនទុនប្រមាណ៣១៨ពាន់លាន
ដុង។ បណ្ដាអង្គភាពអាជីវកម្មចូលរួមការរក្សាស្ថិរភាពតំលៃរួមមានអគ្គក្រុមហ៊ុន
ពាណិជ្ជកម្មហាណូយ (Hapro) ក្រុមហ៊ុនចំកាត់រដ្ឋសមាជិកតែមួយវិនិយោគនិង
អភិវឌ្ឍន៍កសិកម្មហាណូយ ក្រុមហ៊ុនចំកាត់ Minh Hien ជាដើម។ ក្រៅពីការលក់
ទំនិញនៅកន្លែងពិតប្រាកដនោះ បណ្ដាអង្គភាពអាជីវកម្មក៏បង្កើនការលក់ទំនិញ
ចល័តស្ថិរភាពតំលៃរួមផ្សំនឹងទំនិញបំរើឲ្យបុណ្យតេតនៅបណ្ដាមណ្ឌលឧស្សាហ
កម្មមណ្ឌលកែច្នៃនិងស្រុកនៅជាយក្រុងទៀតផង។ លោក Dao Quang Vinh អគ្គ
នាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាម្ហូបអាហារ Vinh Anh អង្គភាពអាជីវកម្មមួយ
ក្នុងចំណោមអង្គភាពអាជីវកម្មចូលរួមការរក្សាស្ថិរភាពតំលៃបានឲ្យដឹងថា៖
“ក្រុមហ៊ុនត្រូវបានទីក្រុងប្រគល់ភារកិច្ចរក្សាស្ថិរភាពមុខទំនិញសាច់ជ្រូក
និងត្រូវបានទីក្រុងឲ្យខ្ចីចំនួនប្រាក់២៥ពាន់លានដុង។ បន្ទាប់ពីទទួលបានទុន
ស្ថិរភាពតំលៃនោះ ក្រុមហ៊ុនក៏បានលាតត្រដាងចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ជាមួយកសិដ្ឋានធំៗរបស់ទីក្រុងហាណូយក៏ដូចជាដំបន់ជុំវិញធានាទំនិញនិង
កសិដ្ឋានធានាប្រភពទំនិញសុវត្ថិភាពអនាម័យម្ហូបអាហារ។”
គណៈកម្មាធិការប្រជាជនទីក្រុងហាណូយក៏បញ្ជាបណ្ដាអង្គភាពអាជីវកម្មពាណិជ្ជកម្មប្រព័ន្ធផ្សារទំនើបមជ្ឈមណ្ឌលលក់រាយនៅដំបន់ត្រៀមទុកបំរងបរិមាណទំនិញបំរើឲ្យបុណ្យតេតកើនឡើងពី១០ដល់២០%បើប្រៀបនឹងឆ្នាំទៅមិញ (ក្នុងនោះ៩០%ជាទំនិញផលិតក្នុងប្រទេស)។ លោក Phan Boi Ngoc នាយកប្រព័ន្ធ
ផ្សារទំនើប Lan Chi បានចាត់ទុកថា ដផយភាពម្ចាស់ការនេះ ទីក្រុងហាណូយនឹង
ឆ្លើយតបបានតំរូវការលក់ទិញប្រើប្រាស់របស់ប្រជាជន។
“យើងខ្ញុំបានប្រមូលផ្ដុំផ្ទុកបំរុងបរិមាណទំនិញប្រេងប្រមាណជាង២ពាន់
តោនរួមជាមួយមុខទំនិញនុំស្ករនានាធានាបំរើឲ្យដំបន់ខាងលិចនិងដំបន់ជំវិញជាយទីក្រុងហាណូយ។ដល់ឥឡូវនេះក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេច បរិមាណផ្ទុកបំរុងបានកើនឡើង៥០%បើប្រៀបនឹងខែធម្មតា។ ទំនិញធានាគុណភាពដោយ មានប្រភពដើមច្បាស់លាស់ជាមួយតំលៃអាទិភាព។”
តាមការព្យាករណ៍របស់ស្ថាប័នមានសមត្ថកិច្ច មុន ក្នុងនិងក្រោយបុណ្យតេតប្រពៃណី(ក្នុងរយៈពេល១ខែ) តំរូវការប្រើប្រាស់របស់ប្រជាជននឹងកើនឡើងពី១៥ ដល់១៨%ប្រមូលផ្ដុំទៅលើក្រុមមុខទំនិញចាំបាច់មួយចំនួនដូចជាស្បៀងអាហារ
នុំ ស្ករ ភេសជ្ជៈ។ កំរិតទំនិញលក់រាយសរុបក្នុងខែបុណ្យតេតប្រពៃណីប្រមាណ៣៨
លានលានដុង។ លោកស្រី Nguyen Thi Nhu Mai នាយិការរងមន្ទីឧស្សាហពាណិជ្ជកម្ម
ហាណូយបានឲ្យដឹងថា ក្រៅពីបរិមាណអាចផ្គត់ផ្គងដោយខ្លួនឯងនោះ ទីក្រុង
ហាណូយនឹងធ្វើអាជីវកម្មប្រភពទំនិញជលផល អង្ករពីខេត្ត Hai Phong, Quang Ninh,
Hung Yen, Thai Binh សាច់ជ្រូកបន្លែពីខេត្ត Hai Duong, Bac Ninh, Vinh Phuc។
“ការផ្ដួចផ្ដើមគំនិតរបស់ទីក្រុងគឺស្ថិរភាពតំលៃទីផ្សារ តុល្យភាពតំរូវការទំនិញ ធានាជំរុញផលិតកម្មពាណិជ្ជកម្មទំនិញ ជំរុញការប្រើប្រាស់និងធានាសុខុមាលភាព
សង្គម។”
ដល់ឥឡូវនេះ បរិមាណផ្ទុកបំរុងទំនិញរបស់អង្គភាពអាជីវកម្មនានាតាមកិច្ចសន្យាស្ថិរភាពតំលៃទីផ្សារបានគ្រប់គ្រាន់ជាបង្គួរ អង្ករបានផ្ទុកបំរុងប្រមាណ៥៥០០
តោន សាច់បាន៤៥០តោន បន្លែបាន២ពាន់តោន ស្រាប៉ីយែគ្រប់ប្រភេទបាន២០០
លានលីត្រជាដើម។ ជាមួយការត្រៀមរៀបចំរបស់អង្គភាពអាជីវកម្ម ក្រុមហ៊ុនផលិត
ស្បៀងអាហារនៅដំបន់ កិច្ចសហការរបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ប្រជាជនទីក្រុង
ហាណូយនឹងទទួលបុណ្យតេតប្រពៃណី២០១៤ដ៏សប្បាយរីករាយពេញលេញ៕