អង្គការផ្តើមគំនិតបេះដូងរបស់ទាហានអាមេរិក
LAN ANH -  
(Vovworld) /  
Vovworld-ជាលើកដំបូងដែលវិលត្រឡប់មកប្រទេសវៀតណាមវិញក្រោយរយះពេល៤៥ឆ្នាំអតីតលោកHowerd Harrisonគ្រូពេទ្យយោធា១នាក់ក្នុងកងពលធំឈឆ័ត្រយោង
របស់កងទ័អាមេរិកមានបំណងទៅទស្សនាទីកន្លែងដែលលោកធ្លាប់បោះទ័ព។នេះក៍ជា
កន្លែងដែលមិត្តរបស់លោកបានស្លាប់ផងដែរ។អមដំណើរជាមួយលោក្នុងដំណើរវិត្រ
ឡប់មកវៀតណាមលើកនេះនៅមានលោកស្រីBarbara ប្រពន្ឋរបស់លោក។លោកអោយ
ដឹងថា៖“ យើងខ្ញុំមានបំណងធ្វើពិធីខ្ញុំមានបំណងធ្វើពិធីបួងសួងដល់ព្រលឹងរបសើមិត្តខ្ញុំ។យើងខ្ញុំឈៀងចូលគ្រួសារ១ដើម្បីសួរផ្លូវទៅកាន់ព្រលានយន្តហោះ។ម្ចាស់ផ្ទះគាត់ជាជន
ល្អ១រូប។គាត់បានណែនាំយ៉ាងម៉ត់ចត់។តាមការឧទ្ទេសនាមយើងខ្ញុំដឹងថាគាត់ជាអតីត
យុទ្ឋជនកងពិសេស១នាក់របស់កងកំលាំងរំដោះភាគខាងត្បូងវៀតណាម។អង្គភាពរបស់
គាត់បានដំណើរការវាយប្រហារទៅលើព្រលានយន្តហោះដែលខ្ញុំបោះទ័ពមុននេះ ។ “
|
លោកEdward Bryan Tickប្រធានអង្គការSHI(រូបថតVOV) |
ជួបអតីតយុទ្ឋជនកងទ័ពប្រជាជនវៀតណាម១នាក់ដោយចៃដន្យលោកHowerdមានការ
ស្រឡះចិត្តក្នុងអារម្មណ៍។ការខ្វល់ខ្វាយការដិតដាមត្រូវបានរសាត់បាត់ទៅអស់ដោយការ
ចាប់ដៃដ៍ស្និទស្នាលលោកចែករំលែកថា៖”ប្រការដែលធ្វើឲ្យខ្ញុំរំជួលចិត្តខ្លាំងគឺគាតរៀប
រាប់រឿងនិទានដ៍សប្បាយរីករាយហៀយចាប់ដៃយើងខ្ញុំទៀតផង។គ្មានសញ្ញាគំនុំគំគួន
ណា១ឡើយ។ប្រការនេះបានធ្វើឲ្យយើងខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង។”
ដោយឃើញភាពស្រឡះក្នុងអារម្មណ៍របស់ប្តីខ្លួន លោកស្រីBarbaraក៍បាបនចែករលែក
ចំណាប់អារម្មណ៍នេះដែរ។លោកស្រីយល់ឃើញការខ្វល់ខ្វាយរបស់ប្តីពេលចូលរួម
សង្រ្គាមនៅវៀតណាម។លោកស្រីចាត់ទុកថា៖“ ជានារី១នាក់និងជាប្រពន្ឋ១នាក់ខ្ញុំ
បានចែករំលែកជាមួយប្តីនូវអម្រែក១អំពីសង្រ្គាមតាំងពីពេលវិលត្រឡប់មកប្រទេស វិញពីវៀតណាម។តាមរយះ ដំណើរទស្សនានេះខ្ញុំសង្កេតឃើញបានប្រការដែលប្តីខ្ញុំបាន
ធ្វើមុននេះ ។“
|
រូបថតVOV |
វិលត្រឡប់មកប្រទេសវៀតណាមលើកនេះបង Willamអតីតទាហានអាមេរិក១នាក់
បានធ្វើដំណើរទៅកាន់ទីក្រុងPlaycuខែត្រ Gia Laiនៅតំបន់ Tay Nguyen(តំបន់ខ្ពង់រាប
ភាគកណ្តាលវៀតណាម)ជាកន្លែងដែលលោកបោះទ័ពមុននេះ។លោកនិយាយថា៖
”ចូលរួមដំណើរទស្សនកិច្ចលើកនេះខ្ញុំនិងបណ្តាមិត្តរបស់ខ្ញុំក្នុងអង្គការSHIមានបំណង
ធ្វើអ្វីណា១សំរាប់វៀតណាម។ឧទាហរណ៍កសាងផ្ទះមេត្តាធម៌ជូនគោក្របីសំរាប់ប្រជាជន
ឬជួយឧបត្តម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទំជាដើម។នេះជាប្រការ១គួរ
ឲ្យសប្បាយចំពោះខ្ញុំ។នេះជាល់កដំបូងដែលយើងខ្ញុំវិលត្រឡប់មកវៀតណាមវិញ។យើងខ្ញុំចាត់ទុកមនុស្សទាំងឡាយលើសកលលោកនេះជាបងប្អូនបានជាខ្ញុំវិលត្រឡប់មក
វៀតណាមវិញ។ “
|
លោកHowerd Harrisonនិងប្រពន្ឋ(រូបថតVOV) |
ក្រោយពីវិលត្រឡប់មកវៀតណាមវិញអតីតទាហានអាមេរិកលោក Howerd ឬលោក Willamក៍ដូចជាអតីតទាហានអាមេរិករាប់រយនាក់ទៀតបានឃើញស្រឡះក្នុងដួងចិត្ត។ក្នុងការជួប្រាស្រ័យជាមួយអតីតទាហានអាមេរិកដែលវិលត្រឡប់ពីវៀតណាមនាឆ្នាំ
១៩៧០លោកEdward Bryan Tickប្រធានអង្គការSHIជាជនអាមេរិក១នាក់ដែលប្រឆាំង
សង្រ្គាមនៅវៀតណាមសង្កេតឃើញថា៖គេស្ទើតែទាំងអស់មិនលែងការដិតដាមទៀត
ឡើយ។លោកចាត់ទុកថា៖”ពេលនោះមានជនអាមេរិក តិចតួចយកចិត្តទុកដាក់ដល់
អតីតទាហាន។គេរំពឹងគិតថា៖ជំងឺនោះនឹងបានព្យាលដោយថ្នាំសង្កូវឬទីប្រឹក្សាចិត្រ
សាស្រ្ត។ឯខ្ញុំរំពឹងគិតថាថ្នាំសង្កូវឬទីអ្នកជំនាញការខាងចិត្រសាស្រ្តធ្វើះអោយសះស្បើយ
បានស្លាកស្នាមសង្រ្គាមក្នុងអារម្មណ៍របស់ពួកគេបានឡើយ។ខ្ញុំចាតើទុកថា៖វិធានការល្អបំផុតគឺរៀបចំដំណើរទស្សនាវៀតណាមសំរាប់ពួកគេ ។ “
|
រូបថតVOV |
ក្នុងរយះពេល១០ឆ្នាំកន្លងមកSHI ជានិច្ចកាលរៀបចំដំណើរទស្សនាវៀតណាមសំរាប់
ក្រុមអតីតទាហានអាមេរិកនិងសាច់ញាតិរបស់គេព្រមទាំងគួបផ្សំជាមួយការជំរុញ
សកម្មភាពមនុស្សធម៌នានា។បណ្តាអតីតទាហានអាមេរិកបានអង្គាសប្រាក់និងផ្លាស់ប្តូរ
ទំនាក់ទំនងវប្បធម៌៕
LAN ANH
-Vovworld