អំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីនាំមកនូវភាពកក់ក្តៅជូនដល់កងទ័ពនិងប្រជាជននៅកោះ Truong Sa

(VOVWORLD) -  ធ្វើដំណើរតាមផ្លូវមហាសមុទ្រ ចំនួន ២៤០ម៉ាយ ក្រុមការងារនៃបញ្ជាការដ្ឋាន កងទ័ពជើងទឹក តំបន់ទី ៤ និងអ្នកសារព័ត៌ មានជាង ១០០នាក់ មកពីទីភ្នាក់ ងារសារព័ត៌ មាននិងកាសែតនៅទូទាំង ប្រទេសវៀតណាមបាននាំយកអំណោយ បុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) ជូនដល់កងទ័ពនិង ប្រជាជននៅ ស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ អំណោយរបស់ប្រជា ជននៅទូទាំងប្រទេស ទោះ ជាសម្ភារៈឬស្មាររីក៏ដោយ ក៏ប៉ុន្តែ អំណោយទាំងនេះនាំមកភាពកក់ ក្តៅទៅកាន់អ្នកដែលកំពុងរក្សា ការពារដែនកោះសមុទ្រដ៏ពិសិដ្ឋនៃមាតុ ប្រទេស។

អំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីនាំមកនូវភាពកក់ក្តៅជូនដល់កងទ័ពនិងប្រជាជននៅកោះ Truong Sa  - ảnh 1ដើមឃ្វិតបានផ្ញើមកជូនយុទ្ធជននៅ Truong Sa 

ទោះបីជាមានការនឿយហត់ពីការពុលរលកសមុទ្រក៏ដោយ ប៉ុន្ដែនៅ ពេលបានជួបជាមួយកម្មាភិបាល និងកងទ័ពនៅកោះ Da Lat សមាជិកទាំងអស់នៃក្រុមការងារសុទ្ធតែបង្ហាញស្នាមញញឹមនៅលើបបូរ មាត់ជា និច្ច។ ពេលវេលាដែលមានវត្តមានលើកោះដ៏ពិសិដ្ឋនេះអ្នកទាំងអស់គ្នាហាក់ ដូចជាបានបំពេញក្តីសុបិន្តរបស់ខ្លូន ពោលគឺសម្រាប់អ្នកដែលបានមកដល់កោះ Truong Sa ប្រដូចទៅនឹងក្តីសុបិនបានក្លាយជាការពិតអញ្ជឹង។

គួរឲ្យរីករាយនិងរំភើបចិត្តណាស់ នៅពេលដែលកងទ័ពនិងប្រជាជន ជួបគ្នា ដូចធ្លាប់បានស្គាល់គ្នាតាំងពីយូរណាស់មកហើយ។ អ្នកទាំងអស់ បាន ជួប ជុំគ្នា ប្រាប់គ្នាអំពីស្រុកកំណើតរបស់ខ្លួន អំពីអនុស្សាវរីយ៍ នៅពេលធ្វើ ការជាមួយគ្នា។ ពាក្សពេជ្រសារសងនិងសំនៀងច្រៀងលាន់លឺឡើងនៅលើកោះ Truong Sa បានជួយឲ្យកងទ័ពនៅទីនេះបំបាត់ក្តីនឹករលឹកគ្រួសារនៅពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីមកដល់ម្តងៗ។ តារាចម្រៀង Kim Thuy បានចែករំលែកថា៖ “នាងខ្ញុំតែងតែមានបំណងបានមកកាន់កោះ Truong Sa ម្តង។ ហើយថ្ងៃ នេះនាងខ្ញុំរីករាយណាស់ដោយបានទទួលកិត្តិយសនេះ។ នាងខ្ញុំនឹងផ្ញើជូន បងៗកងទ័ពនៅកោះ Truong Sa  នូវ បទចំរៀងមានចំណងជើងថា “បេះដូងអូនស្នេហាបងៗកងទ័ព”។ សាក់កាដូ សេចក្តីស្នេហារបស់ បងៗកងទ័ព ការលំបាកនិងពេញទៅដោយគ្រោះថ្នាក់ មិនធ្វើឲ្យបងៗកងទ័ពមានការនឿយណាយចិត្តឡើយ ពន្លឺព្រះច័ន្ទបញ្ចេញសេចក្តីស្នេហារបស់បងៗកងទ័ព”។

អំណោយពីដីគោកដែលក្រុមការងារនាំទៅកោះ ញឹពោរពេញទៅដោយ រសជាតិនៃបុណ្យតេត។ ដូចជាស្លឹក dong អង្ករដំណើប សណ្តែកខៀវ សាច់ជ្រូក  នំ ដំឡូងបារាំងជាដើមជាអំណោយរបស់ ក្រុមគ្រួសារត្រកូល Vu នៅខេត្ត Ninh Thuan ផ្ញើជូនទៅកម្មាភិបាលនិង កងទ័ពផងដែរ។ រីឯសមា គមអ្នកលេងសត្វនិងដើមឈើលំអ នៅស្រុក Van Giang ខេត្ត Hung Yen បានផ្តល់ជូនផ្កានិងដើមឈើលំអរមួយចំនួន។  ក្លឹបយុវជនដើម្បីកោះសមុទ្រមាតុភូមិបាននាំទៅកាន់កោះនូវក្រូចថ្លុង រាប់ រយផ្លែនិង អាវកីឡាដែលមានហត្ថលេខារបស់គ្រូបង្វឹកជនជាតិកូរ៉េខាង ត្បូងលោក  Park Hangseo និងកីឡាករបាល់ទាត់ជម្រើសជាតិដែលទើបតែ បានឈ្នះជើងឯក AFF Cup នាពេលថ្មីៗនេះ។ លោក Bui Hoai Nam លេខាសម្ព័ន្ធយុវជនខេត្ត Khanh Hoa បានឲ្យដឹងថា៖ “អំណោយទាំងអស់នេះជាមនោសញ្ចេតនារបស់សមាជិកសម្ព័ន្ធយុវជន ជូនចំពោះកម្មាភិបាលនិងយុទ្ធជននៅកោះ Truong Sa។ ថ្វីត្បិតតែ អំណោយមិនធំដំក៏ដោយ ប៉ុន្តែ គឺពោរពេញទៅដោយបរិយាកាសបុណ្យ តេតពីដីគោកមកកាន់កោះឆ្ងាយដាច់ស្រយាល។ នោះក៏ជាការតបស្នង សងគុណរបស់ជំនាន់យុវជនជាមួយកម្មាភិបាលនិងយុទ្ធជន។ ពោលគឺចង់បង្ហាញថា នៅក្បែរបងៗកងទ័ពទាំងអស់គឺជាសមរភូមិក្រោយ ដើម្បីយុទ្ធជនទាំងអស់នឹងនរចិត្តការពាររឹងមាំដែនកោះសមុទ្រមាតុប្រទេស”។

ក្នុងចំណោមអំណោយដែលផ្ញើជូនទៅកាន់កោះ Truong Sa នៅមាន សំបុត្រសរសេរដោយប្អូនសិស្សានុសិស្សទៀតផង។ ប្អូន Thu Nguyet សិស្សនារីមួយរូបនៅសាលាបឋមសិក្សាស្រុក Viet Yen ខេត្ត Bac Giang បាន ជូនដល់បងៗកងទ័ពលើកោះនូវសេចក្តីជូនពរឆ្នាំថ្មីមួយដែលគូររូបកង ទ័ពជើងទឹកកំពុងយាមល្បាតព្រមទាំងអក្សរមួយឃ្លារថា “ក្មុយស្រឡាញ់ពូ កងទ័ពនៅកោះ Truong Sa”។ ត្រឹមតែប៉ុណ្ណោះក៏នាំមកភាពកក់ក្តៅជូនដល់ យុទ្ធជនគ្រប់រូបដែលកំពុងការពារ រក្សាដែនកោះសមុទ្រមាតុប្រ ទេស។ អនុសេនាឯក Pham Van Duc មេបញ្ជាការនៅកោះ Da Lat បានចែករំលែកថា៖ “យើងខ្ញុំមានក្តីសោមនាស្សរីករាយណាស់។ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះមនោសញ្ចេតនារបស់ប្រជាជនដីគោក សម្រាប់យើង ខ្ញុំគ្រប់រូប។ ការយកចិត្តទុកដាក់ទាំងនេះ បានជួយឲ្យយើងទាំងអស់គ្នានៅ ទីនេះ បានទទួលបុណ្យតេតយ៉ាងគ្រប់គ្រាន់។ ហើយនេះជាអំណោយ ស្មារតី ដើម្បីបងប្អូនយើងខ្ញុំនឹងនរចិត្តបំពេញកាតព្វកិច្ចលើកោះ ផងដែរ”

វរសេនីយ៍ឯក Le Dinh Hai មេបញ្ជាការរងនៃកងពលតូចលេខ១៤៦ ចំណុះ បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៤ បានឲ្យដឹងថា៖ ដោយទទួលបានការយកចិត្តទុកដាក់របស់ក្រសួង ស្ថាប័ននិងប្រជាជនទូទាំងប្រទេស ដូច្នេះ ជីវភាពរស់នៅរបស់យុទ្ធជននៅកោះ Da Lat មានការកែលំអជាច្រើន។ នៅកោះដ៏ឆ្ងាយដាច់ស្រយាលដែល នៅកណ្តាលសមុទ្រនេះ កម្មាភិ បាលនិងយុទ្ធជនបានលើកទឹកចិត្តគ្នា ខិតខំឆ្លងឆ្លងកាត់រាល់ឧបស័គ្គទាំងអស់ ដើម្បី បំពេញភារកិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។

“រីករាយអំណរនិទាឃៈរដូវថ្មីមែន ប៉ុន្តែយើងខ្ញុំមិនភ្លេចភារកិច្ចរបស់ខ្លួនឡើយ។ យើងខ្ញុំតែងតែចាត់ទុកការត្រៀមប្រយុទ្ធជាស្រេចនេះជាភារកិច្ចចម្បង”។ អំណោយដែលប្រជាជនទូទាំងប្រទេសផ្ញើមកកាន់កោះ បានរួមចំណែកក្នុង ការលើកទឹកចិត្តស្មារតីរបស់កម្មាភិបាល យុទ្ធជនលើកោះ Truong Sa ឲ្យ នឹងនរចិត្ត ការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រ និងខ្ពង់រាបបាត សមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ