អតីតទាហានអាមេរិកបើកថ្នាក់បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ
KIM THANH _ TO TUAN -  
(VOV) /  
(VOV)_វិលត្រឡប់មកវៀតណាមវិញក្រោយសង្គ្រាម អតិតទាហានអាមេរិក
Paul George Harding មានគោលបំណងសងការខូចខាតសំរាប់ប្រជាជនវៀត
ណាម។ ការបើកថ្នាក់បង្រៀនភាសាអង់គ្លេស ដោយឥតគិតថ្លៃនៅទីក្រុងហាណូយ
ដូចជាការសុំខមាលទោស របស់លោក Paul George Harding ចំពោះជនវៀតណាម។
|
លោក Paul George Harding |
ជាប្រចាំគឺក្នុងរយៈពេល៨ពេលក្នុង១សប្ដាហ៍ បណ្ដាថ្នាក់បង្រៀនភាសាអង់
គ្លេសរបស់លោកគ្រូPaul George Harding នៅសង្កាត់ Trung Hoa ខ័ណ្ឌ Cau Giay
រដ្ឋធានីហាណូយ ពោពេញទៅដោយសម្លេងសប្បាយរីករាយរបស់គ្រូបង្រៀន និង
អ្នករៀន។ ថ្នាក់បង្រៀននេះបានទាក់ទាញមនុស្សជាច្រើនចូលរួម ចាប់ពីកុមារអាយុ
៥ ឬ៦ឆ្នាំ ដល់មនុស្សចាស់ៗពី៦០ដល់៧០ឆ្នាំ។ លោក Ta Quang Tiep អាយុ៧២
ឆ្នាំ នៅវិថី Dai La ខ័ណ្ឌ Hai Ba Trung ចែករំលែកថា៖
“ លោកគ្រូជាមនុស្សរូសរាយរាក់ទាក់ ជួបប្រាស្រ័យជាមួយមនុស្សគ្រូបរូបដូច
ជាសមាជិកក្នុងគ្រួសារ បង្ហាត់បង្រៀនប្រកបដោយងាយយល់។ មានថ្ងៃខ្លះ លោក
គ្រូបង្រៀនពី២ដល់៣ពេល ហត់នឿយណាស់ ប៉ុន្តែលោកគ្រូនៅតែសប្បាយរីករាយ។”
|
ថ្នាក់បង្រៀនភាសាអង់គ្លេសរបស់លោកPaul George Harding
|
ក្នុងម៉ោងរៀន លោកគ្រូPaul George Harding យកចិត្តទុកដាក់ជាច្រើនចំពោះ
ការបញ្ចេញសម្លេង។ លោកតែងតែកាន់មីក្រូអោយសិក្ខាកាមម្នាក់ៗ លឺគេអាន
ហើយកែអោយគេ។ លោកគ្រូលើកទឹកចិត្តសិក្ខាកាមជានិច្ចក្នុងបណ្ដាសកម្មភាព
សន្ទនា អានខ្លាំង និងការចូលរួមសកម្មភាពតាមក្រុមៗ។ បរិយាកាសក្នុងថ្នាក់
បង្រៀននេះប្រកបដោយរ៉ាក់ទាក់ គ្មានរបងរវាងលោកគ្រូនិងសិក្ខាកាមទេ។ ប្អូន
Ha Thi Hao និស្សិតឆ្នាំទី២ វិទ្យាស្ថានធនាគារ និងNguyen Mai Le និស្សិតនៃមហា
វិទ្យាល័យភាសាបរទេស (សកលវិទ្យាល័យជាតិហាណូយ) បានអោយដឹងថា៖
“ មុននេះ ខ្ញុំយកចិត្តទុកដាក់ចំពោះវេយ្យករណ៍តែប៉ុណ្ណោះ ហើយការនិយាយ
ជាភាសាអង់គ្លេសរបស់ខ្ញុំនៅមានកំហិតជាច្រើន។ ក្រោយរយៈពេលជាង២ខែនៅ
ទីនេះ ដោយមានការបង្ហាត់បង្រៀនរបស់លោកគ្រូ មូលដ្ឋានភាសាអង់គ្លេសរបស់
ខ្ញុំបានមានការរីកចំរើនជាច្រើន។ ជាពិសេសគឺការបញ្ចេញសម្លេង។”
“ លោកគ្រូយកចិត្តទុកដាក់ជាច្រើនចំពោះការបង្ហាត់បង្រៀន ដែលទាក់ទិន
ដល់ប្រវត្តិសាស្ត្រវៀតណាម ពីព្រោះថា៖អ្នកណាក៏យកចិត្តទុកដាក់ជាច្រើនចំពោះ
ប្រវត្តិសាស្ត្រដែរ។ ក្នុងមេរៀននិមួយៗ លោកគ្រូបានបញ្ជូលមេរៀន១ស្ដីពីប្រវត្តិ
សាស្ត្រ។”
ក្នុងសង្គ្រាម Paul George Harding បានចូលរួមប្រយុទ្ធនៅសមរភូមិ Binh Dinh,
Lam Dong ពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧០។ ច្រើនឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែ
បណ្ដារូបភាពស្ដីពីសង្គ្រាម នៅតែធ្វើអោយលោកភ័យខ្លាច។ លោកបានសម្រេចចិត្តវិលត្រឡប់មកវៀតណាមវិញ ដើម្បីធ្វើការងារមានផលប្រយោជន៍ជាច្រើនសំ
រាប់ប្រជាជន។ ត្រឡប់មកវៀតណាមលើកនេះ លោកបានឃើញថា៖ ជនវៀត
ណាមមិនស្អប់ខ្ពើម ជនអាមេរិកទេ។ លោកក៏បានឃើញថា៖ ជនវៀតណាមដ៏រាក់
ទាក់ ជិតស្និទ្ធណាស់ដែរ។ តាមរយៈការស្រាវជ្រាវ លោកបានឃើញថា៖តម្រូវ
ការរៀនភាសាអង់គ្លេសរបស់ជនវៀតណាមគឺធំធេងណាស់ ហើយលោកគ្រូបាន
ផ្តើមគំនិតបើកថ្នាក់បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ។ មកដល់វៀតណាមបាន១០ថ្ងៃ លោកបានបើកថ្នាក់បង្រៀន នៅហាងកាហ្វេ១នៅហាណូយ។ ដោយ
មានការជួយឧបត្ថម្ភរបស់គណៈកម្មាធិការប្រជាជនសង្កាត់ Trung Hoa ខ័ណ្ឌ
Cau Giay ថ្នាក់បង្រៀនរបស់លោក Paul បានបើកនៅបន្ទប់ប្រជុំ ហើយមាន៨
ពេល ក្នុង១សប្ដាហ៍។ នាបច្ចុប្បន្ន បរិមាណមនុស្សចូលរួមថ្នាក់បង្រៀននេះបាន
ឡើងដល់៤០០នាក់។
“ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពសកម្មរបស់សិក្ខាកាមនៅទីនេះ។ ខ្ញុំឃើញថា៖ តម្រូវការរៀនភាសាអង់គ្លេសនៅវៀតណាម គឺធំធេងណាស់។ នៅ
ពេលខ្ញុំដើរតាមផ្លូវមាន មនុស្សជាច្រើនបានមកជួបខ្ញុំ ហើយមានគោលបំណង
ថា៖អោយខ្ញុំទៅបង្រៀនភាសាអង់គ្លេសអោយគេ ហើយពេលខ្លះគេមកដល់ផ្ទះ
ខ្ញុំ និងថ្នាក់បង្រៀនរបស់ខ្ញុំទៀតផង។”
ចែករំលែកអំពីបណ្ដាផែនការក្នុងអនាគត Paul George Harding មានគោល
បំណងបង្កើតបន្ថែមថ្នាក់បង្រៀនដូច្នេះ នៅស្រុក ខ័ណ្ឌនានានៅរដ្ឋធានីហាណូយ
និងអាចនៅតំបន់ផ្សេងៗទៀតនៅវៀតណាមទៀតផង៕
KIM THANH _ TO TUAN
-VOV