អ្នកកាន់សាសនាឥស្លាមនៅឃុំ Phuoc Nam ខេត្ត Ninh Thuan មានជីវភាពរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌

(VOVWORLD) - ឃុំ Phuoc Nam ស្រុក Thuan Nam មានអ្នកកាន់សាសនាឥស្លាមចំនួន ១៤៧៩ នាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃប្រជាជនឥស្លាមនៅក្នុងខេត្ត Ninh Thuan ទាំងមូល។ អ្នកមុខអ្នកការនិងសាសនិក ភាគច្រើនជាជនជាតិចាម។ ពួកគេមានសេរីភាពក្នុងការអនុវត្តជំនឿ និងសាសនា ស្របតាមច្បាប់ ហើយរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌។

អ្នកកាន់សាសនាឥស្លាមនៅឃុំ Phuoc Nam ខេត្ត Ninh Thuan មានជីវភាពរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌ - ảnh 1

វិហារឥស្លាមលេខ ១០៤ ឃុំ Phuoc Nam ខេត្ត Ninh Thuan (រូបថត៖ Ngoc Anh)

សាសនាឥស្លាមបានជ្រាបចូលមកវៀតណាមក្នុងសតវត្សទី ១៩។ សាសនានេះមានក្រុមពីរគឺ ក្រមចាម Ba Ni ពោលគឺចាមឥស្លាមចាស់ និងក្រុមចាមឥស្លាមថ្មី (ចាមឥស្លាម)។ បច្ចុប្បន្ននេះ ឥស្លាមសាសនិក ( ម៉ូស្លីម ) នៅវៀតណាមមិនច្រើនទេ  មានតែជាង ពីរម៉ឺនប្រាំសែននាក់ប៉ុណ្ណោះ ដែលរស់នៅភាគច្រើននៅក្នុងខេត្តភាគខាងត្បូង។ ឥស្លាមសាសនិក  គោរពបូជាតែព្រះអាឡាហ៍ដោយចាត់ទុក ព្រះ អល់ឡាហ៍គឺជា ព្រះជាម្ចាស់របស់ឥស្លាមសាសនា។   ប្រជាជនកាន់សាសនាឥស្លាមធ្វើការអធិស្ឋាន ៥ ដងក្នុងមួយថ្ងៃ។ ក្នុងពេលអធិដ្ឋាន គ្មានការដាក់ដង្វាយចំពោះព្រះអាឡាហ៍ទេ គឺមានតែចិត្តប៉ុណ្ណោះ។ ពួកគេអាចបន់ស្រន់នៅផ្ទះបាន ប៉ុន្តែជារៀងរាល់ថ្ងៃសុក្រ ពួកគេតែងតែទៅវិហារឥស្លាម ដើម្បីបន់ស្រន់ ធ្វើបុណ្យ និងស្តាប់ធម៌។

ទៅកាន់មហាវិហារ ១០៤ លោកស្រី Tai Thi Mi ប្រជាជនម្នាក់នៅភូមិ  Van Lam ៤ ឃុំ Phuoc Nam បានសំណេះសំណាលថា៖ “ទៅកាន់វិហារអធិស្ឋានសុំឲ្យរួចផុតពីទុក្ខលំបាក។  បួងសួងឱ្យមានសុខភាពល្អ កូនចៅបានធ្វើដំណើរប្រកបដោយសុវត្ថិភាព រដូវអំណោយផល និងរកស៊ីមានបាន។  ១ ថ្ងៃ អនុវត្តន៍ការអធិដ្ឋានចំនួន ៥ដង។ ក្នុងខែរ៉ាម៉ាឌន តមពីម៉ោង ៤ ព្រឹក ដល់ ៦ យប់”។

អ្នកកាន់សាសនាឥស្លាមនៅឃុំ Phuoc Nam ខេត្ត Ninh Thuan មានជីវភាពរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌ - ảnh 2ប្រជាជននៅឃុំ Phuoc Nam ជជែកគ្នានៅវិហារលេខ ១០៤

ខេត្ត Ninh Thuan មានអ្នកកាន់សាសនាឥស្លាមប្រមាណ ៣០០០ នាក់។ ក្នុងចំណោមវិហារឥស្លាមចំនួន ៤ នៅខេត្ត Ninh Thuan; មានវិហារចំនួន ២ ស្ថិតនៅឃុំ Phuoc Nam។ អាជ្ញាធរឃុំ Phuoc Nam បង្កើតគ្រប់លក្ខណៈសម្រាប់ប្រជាជនអនុវត្តជីវភាពជំនឿសាសនា។  លោក Phu Van Diep អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phuoc Nam បានឲ្យដឹងថា៖ “ឃុំនេះមានសាសនាចំនួន ៤ រួមមានៈ ពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងសាសនាឥស្លាម។ ថ្នាក់ដឹកនាំសាសនាទាំងបួនក្រុមនេះសុទ្ធតែមានមុខតំណែងសំខាន់ៗក្នុងឃុំសព្វថ្ងៃ ក្នុងនោះមានអ្នកកាន់សាសនាឥស្លាមម្នាក់ជាអនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំ។ នៅក្នុងឃុំ សាសនិករស់នៅធ្វើសកម្មភាពសាសនាប្រកបដោយសុខដុមរមនា ហើយមិនដែលមានករណីទាស់ទែងគ្នារវាងសាសនា និងក្រុមជនជាតិក្នុងតំបន់នោះទេ។ ព្រះវិហារនានាតែងតែរៀបចំសកម្មភាពសប្បុរសធម៌ ជួយឧបត្ថម្ភ និងជួយជនក្រីក្រ និងជនដែលមានស្ថានភាពលំបាកពិសេសនៅក្នុងឃុំ”។

អ្នកកាន់សាសនាឥស្លាមនៅឃុំ Phuoc Nam ខេត្ត Ninh Thuan មានជីវភាពរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌ - ảnh 3ឥស្លាមសាសនិកប្រតិបត្តិធម៌នៅវិហារ ១០៤

សហគមន៍ជនឥស្លាមនៅឃុំ Phuoc Nam ភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការ... ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អត្រា ជនក្រីក្រនៅតំបន់ឥស្លាមបច្ចុប្បន្នមានប្រមាណ ២%ប៉ុណ្ណោះ។ គណៈកម្មាការតំណាងសហគមន៍ឥស្លាមឥស្លាមខេត្ត Ninh Thuan ណែនាំ និងលើកទឹកចិត្តប្រជាជនឱ្យធ្វើតាមកម្លាំងផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឆ្លើយតបយ៉ាងសកម្មក្នុងការចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ លោក Bao Dai Tinh ប្រធានវិហារអ៊ីស្លាម លេខ ១០៤ ឃុំ Phuoc Nam  បានឲ្យដឹងថា៖ “សាសនិកជននៅទីនេះមានគ្រួសារចំនួន ៩៣ ដោយមានប្រជាជន ៣៣៤ នាក់ ហើយគ្រួសារក្រីក្រមាន ៥ គ្រួសារ ដែលទទួលបានជំនួយប្រចាំខែពីរដ្ឋ។ ថ្ងៃសុក្រជាថ្ងៃធ្វើសកម្មភាពអធិដ្ឋាន ដែលប្រមូលផ្តុំសាសនិកជនទាំងអស់មកធ្វើពិធី។ ជាពិសេស ក្នុងអំឡុងពេលបុណ្យតេតជនជាតិចាម ថ្នាក់ដឹកនាំពីមជ្ឈឹមដល់ខេត្ត តែងតែមកដល់ទីនេះដើម្បីជូនពរបុណ្យតេត សួរសុខទុក្ខបងប្អូនប្រជាជន និងជូនអំណោយបុណ្យតេតផងដែរ”។

ជនជាតិចាមកាន់សាសនាឥស្លាមនៅឃុំ Phuoc Nam ស្រុក Thuan Nam ឧស្សាហ៍ព្យាយាមក្នុងផលិតកម្ម មិនគិតតែពីខ្លួនឯង មានទឹកចិត្តសប្បុរសធម៌។ សាសនិកទាំងអស់ សុទ្ធតែគោរពតាមគោលការណ៍ណែនាំ និងគោលនយោបាយ ច្បាប់របស់រដ្ឋ រួមដំណើរជាមួយប្រទេសជាតិ កសាងមាតុភូមិសន្តិភាព សុភមង្គល និងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ