អ្នកកាសែត My Tra និងការតាំងពិព័រណ៍ “Truong Sa-កន្លែងយើងបានមកដល់”

(VOVworld)-ក្តីសុបិនដែលបានទៅដល់ប្រជុំកោះ Truong Sa ស្រុក Truong Sa
ខេត្ត Khanh Hoa តំបន់ដីពិសិដ្ឋរបស់មាតុប្រទេសនោះ ជាបំណងប្រាថ្នារបស់ជន
វៀតណាម រាប់លាននាក់និងក៏ជាប្រាថ្នារបស់ My Tra អ្នកយកព័ត៌មាននៃវិទ្យុ
សម្លេងវៀតណាមដែរ។ ទោះបីជាការធ្វើដំណើរទៅដល់កោះ Truong Sa នៅជួប
ប្រទះនឹងការលំបាកជាច្រើន ក៏ដោយ ប៉ុន្តែអ្នកកាសែត My Tra បានជំនះពុះពារ
ដើម្បីប្រែក្លាយក្តីសុបិនឲ្យទៅជាការ ពិតតាមរយៈការបើកការតាំងពិព័រណ៍ “Truong
 Sa- កន្លែងបានយើងមកដល់” នាថ្ងៃទី ៣០សីហានៅទីក្រុងហាណូយ។

អ្នកកាសែត My Tra និងការតាំងពិព័រណ៍ “Truong Sa-កន្លែងយើងបានមកដល់” - ảnh 1
ពិធីបើកការតាំងពិព័រណ៍ “Truong Sa- កន្លែងបានយើងមកដល់” 


        “ក្នុងរយៈពេលជិត២០ឆ្នាំបំពេញការងារ ក្តីសុបិននោះបានឌិតជាប់ក្នុងដួ
ងចិត្តរបស់ នាងខ្ញុំ។ នាងខ្ញុំធ្លាប់គិតថា Truong Sa មិនសម្រាប់នារីនោះទេទេ ដូច្នេះ
 ទោះបីជា ចង់ធ្វើដំណើរណាស់ប៉ុន្តែនៅមិនហ៊ានអនុវត្ត។ ដោយបំណងបា្រថ្នាចង់
បានទៅដល់កោះ Truong Sa នោះធ្វើឲ្យនាងខ្ញុំមានភាពក្លាហាននិងធ្វើដំណើរទៅ
ទីនោះ”។

        នាប៉ុន្មានថ្ងៃខែមិថុនា នាវា Truong Sa ៥៧១ បានបញ្ចូនក្រុមការងារលេខ
១៤/២០១៦ ជំនះលើសម្ពានខ្សល់ទៅកាន់​​​​​​​​​​​​​​​​​​​​​ប្រជុំកោះ Truong Sa ដែលក្នុងនោះមាន
វត្តមាន អ្នកកាសែត Nguyen My Tra ។ អ្នកកាសែត My Tra បានចែករំលែកថា
រយៈពេល២ ថ្ងៃនៅលើសមុទ្រ រលកគឺបោកបក់ខ្លាំងណស់ ហើយ ការពុលរលក
សមុទ្រធ្វើឲ្យនាងមានអារម្មណ៍ ថា ទ្រាំមិនបានសោះ។​ប៉ុន្តែនៅពេលបានដាក់ជើង
ទៅដល់កោះបានទស្សនាសោភ័ណ្ឌ ភាពស្អាតអស្ចារ្យរបស់កោះសមុទ្រមាតុប្រទេស
នោះធ្វើឲ្យនាងបាត់បង់ការនឿយហត់ និងប្រញាប់ប្រញាល់យកម៉ាស៊ីនថតដើម្បី
ថតនូវទិដ្ឋភាពដ៏ស្រស់ស្អាត។

        “នាងខ្ញុំមិនឲ្យរំលងនូវទិដ្ឋភាពមួយណានៅ Truong Sa ទេ។ ការចងចាំនិងក្តី
សង្ឃឹមរបស់នាងខ្ញុំទាំងអស់នេះ ត្រូវបាននាងខ្ញុំអនុវត្តតាមរយៈម៉ាស៊ីនថត។ ខ្ញុំបាន
ជួប ប្រទះភ្លៀងមួយមេនៅ Truong Sa​។​បន្ទាប់មកគឺឥន្ធនូលេចឡើង។ មានថ្ងៃខ្លះ
សមុទ្រ ស្ងប់ស្ងាត់ ដូចជាកញ្ជក់ឆ្លុះអញ្ជឹង”។

អ្នកកាសែត My Tra និងការតាំងពិព័រណ៍ “Truong Sa-កន្លែងយើងបានមកដល់” - ảnh 2
រូបថត ភ្នែកសមុទ្រ របស់អ្នកកាសែត My Tra


        កាន់រូបថតមួយឈុតលើដៃ អ្នកកាសែត My Tra បានរៀបរាប់អំពីរូបថតនីមួយៗ
 ដែលអ្នកនាងថតក្នុងដំណើរបំពេញការងារនៅ Truong Sa ។​រូបមួយថតយុទ្ធជនរៀប
 ជាជួរនៅផ្ទះ DK រូបខ្លះទៀតគឺថតអំពីនាវាកំពុងទប់ទល់នឹងព្យុះភ្លៀង និងរូបថតដែល
 ថតប្អូនៗកុមារកំពុងសំណេះសំណាល់ជាមួយអ្នកគ្រូក្នុងបរិវេណវត្តអារាមលើកោះ។

        “ទិដ្ឋភាពទាំងអស់បាននាងខ្ញុំដាក់ជាប់ក្នុងម៉ាស៊ីនថតរាប់មឺនសន្លឹក។​ដោយនាង
ខ្ញុំគិតថា​មិនងាយមានឱកាសមកជាមួយ Truong Sa ទេ ដូច្នេះនាងខ្ញុំមិនទុកពេលវេលា
ចោលដោយគ្មានប្រយោជន៍ដែរ។​តាមនោះ នាងខ្ញុំកាន់តែថត ថតនៅគ្រប់ទីកន្លែង
 គ្រប់ពេលវេលាលើកោះ”។

        រយៈពេល២ខែគិតតាំងពីចាកចេញពីកោះ Truong Sa នោះក្រៅពីពេលវេលាបំ
ពេញជំនាញ អ្នកនាង My Tra មានគោលគំនិតធ្វើអ្វីមួយល្អសម្រាប់ Truong Sa ដែល
 ក្នុងនោះ មានការបើកតាំងពិព័រ “​Truong Sa- កន្លែងដែលយើងបានមកដល់”។ ដោយ​
រូបថតចំនួន៧០សន្លឹកចែកជា៣ប្រធានបទ នោះគឺ “ព័ណ៌របស់ Truong Sa , សម្រាស់
 យុទ្ធជនលើសមុទ្រវៀតណាមនិងជីវភាពស្មារតីលើសមុទ្រ” ការតាំងពិព័រណ៍ជាការ
តប ស្នងសង់គុណទៅដល់យុទ្ធជនសមុទ្រវៀតណាមដែលកំពុងការពារកោះសមុទ្រ
មាតុ ប្រទេសទាំងយប់ទាំងថ្ងៃ។ ការតាំងពិព័រណ៍នេះទទួលបានការគាំទ្រពីអង្គភាព
ជាច្រើន កុះករ។ លោកស្រី Nguyen Thi Thu Huong ប្រធានក្លឹបយុវជនដើម្បីកោះ
សមុទ្រមាតុ ប្រទេសបានចែករំលែកថា៖

        “ខ្ញុំមានក្តីសប្បាយរីករាយណាស់ពេលបានឃើញអ្នកយកព័ត៌មានជានារីរូបនេះ
 ទៅដល់ Truong Sa ដោយទឹកចិតក្លាហាន ការស្រឡាញ់កោះសមុទ្រនិងមាតុប្រទេស
ឥតកោះត្រើយនោះ។​តាមនោះ គួរផ្សព្វផ្សាយទៅកាន់មិត្តភក្តិជាតិនិងអន្តរជាតិតាម
រយៈរូប ថតទាំងអស់នេះ។ ជោគជ័យទទួលបានយ៉ាងត្រចះត្រចង់”។

        ដោយការស្រឡាញ់​Truong Sa ពន់ពេកនោះ បានធ្វើឲ្យអ្នកកាសែត My Tra អនុវត្ត
ប្រកបដោយជោគជ័យវណ្ណកម្មច្រើន។​ជាក់ស្តែងគឺអត្ថបទស្រាវជ្រាវមួយចំនួនស្តី ពី
ប្រវត្តិសាស្ត្រប្រជុំកោះ Truong Sa  កិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់ ជីដូន
ជីតាយើងពីសម័យមុន។ ជាពិសេស ក្នុងអត្ថបទថ្មីៗនេះ អ្នកកាសែត My Tra បាន
សរសេរអំពីទស្សនៈរបស់អ្នកជំនាញការបរទេសស្តីពីអធិបតេយ្យភាពកោះសមុទ្រ
វៀតណាម ភស្តុតាងប្រវត្តិសាស្ត្រអំពីប្រជុំកោះ Hoang Sa និង Truong Sa ដែល​ទទួល
បានពានរង្វាន់លើកទឹកចិត្តនៃពានរង្វាន់សារព័ត៌មានជាតិឆ្នាំ២០១៦។

អ្នកកាសែត My Tra និងការតាំងពិព័រណ៍ “Truong Sa-កន្លែងយើងបានមកដល់” - ảnh 3
អ្នកកាសែត My Tra


        អ្នកកាសែត My Tra បានឲ្យដឹងថែមទៀតថា បន្ទាប់ពីការតាំងពិព័រណ៌នេះ អ្នក
 នាងនឹងបោះពុម្ភផ្សាយសៀវភៅរូបថតមួយស្តីពីស្រុកកោះ Truong Sa ដើម្បីប្រជាជន
គ្រប់រូបអាចយល់ច្បាស់អំពីជីវភាពរស់នៅលើកោះឆ្ងាយដាច់ស្រយ៉ាល។ អ្ន​កកាសែត 
 My Tra សង្ឃឹមថា ការតាំងពិព័រណ៍រូបថតនិងសៀវភៅរូបថតអំពី Truong Sa នឹងជួយ
ឲ្យជំនាន់វ័យក្មេងកាន់តែស្រឡាញ់កោះសមុទ្ររបស់មាតុប្រទេស និងកាន់តែស្រ
ឡាញ់  Truong Sa តំបន់ដីពិសិដ្ឋ ជាកន្លែងដែលកម្មាភិបាល​​យុទ្ធជននិងប្រជាជន
កំពុងខិតខំប្រឹងប្រែងការពារមាតុប្រទេសទាំងយប់ទាំងថ្ងៃ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ