(VOVworld)-ចំពោះខេត្ត Quang Ninh ជាខេត្តនាំមុខគេលើទូទាំងប្រទេសអំពីការ
ទាក់ទាញវិនិយោគនិងសន្ទស្សន៍សមត្ថភាពប្រកួតប្រជែង PCI នោះ ការដែលថ្នាក់
ដឹកនាំ ខេត្ត មន្ទីរនិងផ្នែកនានាពិសារកាហ្វេពេលព្រឹកជាមួយអាជីវករ ជារបៀប
មួយសម្រាប់ ផ្ទៀងស្តាប់នូវបំណងប្រាថ្នារបស់សហគមន៍អាជីវករ។
|
ទិដ្ឋភាពនៅហាងកាហ្វេជួបជុំថ្នាក់ដឹកនាំជាមួយអាជីវករនៅខេត្ត Quang Ninh
(រូបថតៈ KHAI PHONG) |
នាវេលាម៉ោង៨ព្រឹក នៅក្នុងហាងកាហ្វេមួយមើលទៅឈូងសមុទ្រ Ha Long
ភ្ញៀវមកពិសារកាហ្វេនឹងមានអារម្មណ៍ភ្ញាក់ផ្អើលដោយសារឃើញបរិយាកាសអូអរ
និងការជជែកគ្នាយ៉ាងផុលផុស។ នោះជាហាងកាហ្វេអាជីវករមួយដោយមានវត្ត
មានរបស់ប្រធាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh រួមទាំង
ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនានាលើទូទាំងខេត្តផងដែរ។ រួបសណ្ឋានកាហ្វេជួប
ជំអាជីវករមិនមែនជារូបសណ្ឋានថ្មីថ្មោងនោះទេ។ហើយខេត្ត Dong Thap, Quang
Ngai, Quang Nam, Tuyen Quang សុទ្ធតែបានអនុវត្តប្រកបដោយជោគជ័យនូវរូប
សណ្ឋាននេះដោយគោលដៅបង្កើតបរិយាកាសជួបប្រាស្រ័យរវាងស្ថាប័នរដ្ឋនានា
ជាមួយសហគមន៍អង្គភាពអាជីវកម្ម។ លោក Pham Van The ប្រធានសម្ព័ន្ធសមា
គមន៍អង្គភាពអាជីវកម្មខេត្ត Quang Ninh បានឲ្យដឹងថា៖
“តាមពិតគឺខណៈដែលអង្គភាពអាជីវកម្មចង់ជួបជាមួយថ្នាក់ដឹកនាំខេត្តឬ
ស្ថាប័នផ្នែកនានានៅឯទីស្នាក់ការគឺមានការរអែងចិត្ត ប៉ុន្តែ រៀបចំការណាត់ជួប
ក្នុងហាងកាហ្វេជួបជុំអាជីវករ ពិសារអាហារពេលព្រឹក ពិសារកាហ្វេនឹងនាំមកនូវ
បរិយាកាស ស្និទ្ធស្នាលណាស់។ហើយនៅក្នុបរិយាកាសនោះ ការផ្លាស់ប្តូរមតិរវាង
អង្គភាពអាជីវ កម្មនិងថ្នាក់ដឹកនាំខេត្ត ស្ថាប័ននានានឹងប្រព្រឹត្តទៅក្នុងភាពបើក
ចំហស្និទ្ធស្នាល”។
ការកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្ម ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម
ត្រូវបានតំបន់ទាំងអស់អនុវត្តដោយដំណោះស្រាយផ្សេងគ្នា។មិនត្រឹមតែប្រមូល
ផ្តុំលើវិនិយោគិន អង្គភាពអាជីវកម្មធំៗប៉ុណ្ណោះទេ ការជួបជុំនៅហាងកាហ្វេនេះ
ជាពេលសម្រាប់អង្គភាពអាជីវកម្មធុនតូចនិងមធ្យមនិងអង្គអាជីវកម្មចាប់ផ្តើម
អាជីព ជួបសំណេះសំណាល ស្វែងរកការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំខេត្ត ហើយ
នេះជាប្រការ ដែលមិនអាចធ្វើបាននៅក្នុងសន្និសីទនីមួយៗដែរ។ លោក Le
Van Hanh នាយក ក្រុមហ៊ុនសំណង់បានឲ្យដឹងថា៖
“តាមរយៈការជួបប្រាស្រ័យកាហ្វេប្រជុំអាជីវករនេះ ខ្ញុំបានជួបផ្ទាល់ជាមួយ
ថ្នាក់ដឹកនាំខេត្ត ដើម្បីជម្រាបនូវបំណងប្រាថ្នារបស់អង្គភាពអាជីវកម្មវ័យក្មេងដែល
កំពុងចាប់ផ្តើមអាជីពដូចយើងខ្ញុំនេះ។ ហើយថ្នាក់ដឹកនាំខេត្តក៏បានផ្តល់ចំលើយ
និងនាំចេញដំណោះស្រាយផងដែរ”។
ហាងកាហ្វេជួបជុំអាជីវករខេត្ត Quang Ninh ក៏ដាក់ចេញទិសដៅបើកចំហរ
ដែរ។ ពោលគឺ ថ្នាក់ដឹកនាំខេត្តដោះស្រាយការជំពាក់ជំពិន ប៉ុន្តែអង្គភាពអាជីវកម្ម
ក៏ត្រូវ ផ្តល់មតិស្ថាបនាផងដែរ។ លោកស្រី Vu Thi Kim Chi អនុប្រធានគណៈកម្មា
ធិការពន្លឿន និងជួយឧបត្ថម្ភការវិនិយោគ IPA ខេត្ត Quang Ninh បានចាត់ទុកថា៖
“ការជួបជុំកាហ្វេអាជីវករគឺដើរតាមទិសបើកចំហរ ដើយមិនចាំបាច់សម្រាប់
ដោះស្រាយការជំពាក់ជំពិនរបស់អង្គភាពអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងអាចជា
ពេលណាត់ជួបផ្លាស់ប្តូរមតិ ជាពិសេសគឺការជួបសំណេះសំណាលសំដៅនាំចេញ
គោល គំនិតដើម្បីថ្នាក់ដឹកនាំខេត្ត Quang Ninh មានគោលនយោបាយនិងដំណោះ
ស្រាយជាក់ស្តែងសម្រាប់អង្គភាពអាជីវកម្ម”។
ចាប់ពីការជួបជុំកាហ្វេអាជីវករដំបូងនាខែកញ្ញាឆ្នាំ២០១៦មក រហូតមកដល់
ពេលនេះ ជារៀងរាល់ខែ មិនត្រឹមតែគណៈកម្មាធិការប្រជាជនខេត្តប៉ុណ្ណោះទេ
ថែមទាំងស្ថាប័ន ផ្នែកនានាលើទូទាំងខេត្តសុទ្ធតែរៀបចំការជួបជុំផ្លាស់ប្តូមតិ
ជាមួយអង្គ ភាពអាជីវកម្មលើវិស័យរបស់ខ្លួន ដូចជា មន្ទីរយុត្តិធម៌គឺជួយឧបត្ថម្ភ
លើវិស័យច្បាប់ មន្ទីធនធាននិងបរិស្ថានគឺដោះស្រាយលើវិស័យដីធ្លីជាដើម។
អាចនិយាយបានថា គោលគំនិតកាហ្វេជួបជុំអាជីវករដោយមានដំណោះស្រាយ
ជាច្រើនទៀតបានអះ អាងនូវការខិតខំប្រឹងប្រែងកែលំអរបរិយាកាសធ្វើអាជីវកម្ម
របស់ខេត្ត Quang Ninh៕