HanoPro៖ គំរូមួយនៃសហគ្រាសវៀតណាមដែលទទួលបានជោគជ័យក្នុងឧស្សាហកម្មគាំទ្រ

(VOVWORLD) - ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសនាំចេញស្កុតដ៏ធំបំផុតនៅវៀតណាម ក្រុមហ៊ុនចំកាត់ HanoPro គឺជាគំរូមួយនៃសហគ្រាសវៀតណាមដែលទទួលបានជោគជ័យក្នុងការកសាងតម្លៃខុសប្លែក នៅក្នុងឧស្សាហកម្មគាំទ្រនិយាយដោយឡែក និងសហគ្រាសវៀតណាមនិយាយរួម ដែលជានិច្ចកាលខិតខំប្រឹងប្រែងបំពេញតាមតម្រូវការអ្នកប្រើប្រាស់។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ក្រុមហ៊ុនចំកាត់ HanoPro បានអះអាងឋានៈរបស់ខ្លួននៅក្នុងទីផ្សារឧស្សាហកម្មវេចខ្ចប់វៀតណាម និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

 ជាមួយនឹងទំហំរោងចក្រ និងការិយាល័យមានផ្ទៃដី ២៥ ពាន់ម៉ែត្រការ៉េ ដោយមានសាខាជាច្រើនលើទូទាំងប្រទេស HanoPro មានជំនាញក្នុងការផលិតនិងជួញដូរស្កុត សំបកវេចខ្ចប់ប្លាស្ទិច, ថង់ PE, PP, HDPE ប៉ាឡែត PE កេសក្រដាសកាតុង និងជែលស៊ីលីកា ... ដែលក្នុងនោះស្កុត គឺជាផលិតផលចម្បង។
HanoPro៖ គំរូមួយនៃសហគ្រាសវៀតណាមដែលទទួលបានជោគជ័យក្នុងឧស្សាហកម្មគាំទ្រ - ảnh 1ជ្រុងមួយនៃរោងចក្ររបស់ HanoPro។ រូបថត៖ Tran Thanh Giang

ស្កុតរបស់ HanoPro មានរាប់រយប្រភេទខុសៗគ្នា បំពេញបានគ្រប់តម្រូវការរបស់អតិថិជនទាំងអស់ ទាក់ទងនឹងបរិមាណ និងគុណភាព ជាមួយនឹងគោលដៅឆ្ពោះទៅរករោងចក្រដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងសាជីវកម្មធំៗ។ ពីមុន ពួកគេត្រូវនាំចូលស្កុតពីបរទេស ប៉ុន្តែឥឡូវនេះ Hanopro អាចផ្គត់ផ្គង់ និងជំនួសប្រភពទំនិញទាំងនោះបានទាំងស្រុង ជាមួយនឹងពេលវេលាដឹកជញ្ជូនឆាប់រហ័ស។ ជាពិសេស ផលិតផល “ស្កុតបិតបាំងថ្នាំពណ៌ 4AU” របស់ Hanopro ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងកម្មវិធី "ផលិតផលវៀតណាមដែលអ្នកប្រើប្រាស់ពេញនិយម" ក្នុងឆ្នាំ ២០២៣ នោះ បានគ្របដណ្តប់ទីផ្សារ។ លោក Do Van Quan ប្រធានផ្នែកលក់នៃក្រុមហ៊ុនចំកាត់ HanoPro បានឲ្យដឹងថា៖

“ផលិតផលស្កុតបិទ 4AU គឺជាផលិតផលឯកទេសសម្រាប់បម្រើឧស្សាហកម្មជួសជុលរថយន្ត។ បច្ចុប្បន្ននេះ យើងខ្ញុំបានស្រូបយកចំណែកទីផ្សារប្រហែល ៧០% នៅក្នុងឧស្សាហកម្មនេះ។ ជាមួយនឹងលក្ខណៈពិសេសលេចធ្លោដូចជា ស្អិត ស្វិត ទន់ មិនបន្សល់ទុកកាវក្រោយប្រើ ហើយជាពិសេសតម្លៃប្រកួតប្រជែងខ្លាំងបើធៀបនឹងប្រភេទផលិតផលស្រដៀងគ្នាដែលនាំចូលពីបរទេស”។

នៅក្នុងទីផ្សារក្នុងស្រុក HanoPro បច្ចុប្បន្នកំពុងផ្គត់ផ្គង់ផលិតផលវេចខ្ចប់ដល់អតិថិជនជាង ៥០០០ ក្នុងវិស័យផ្សេងៗគ្នាដូចជា៖ Samsung, Yamaha, Toto, Orion, Honda, Sumitomo, Hyundai, LG... ចំណែកទីផ្សារនាំចេញវិញ HanoPro ជាសហគ្រាសដំបូងគេនៅប្រទេសវៀតណាម ដែលនាំចេញស្កុត រមៀលប្លាស្ទិក PE ទៅកាន់ប្រទេសដូចជា កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ក្រិក សិង្ហបុរី សេណេហ្គាល់ បារាំង នីហ្សេរីយ៉ា ជាដើម។

HanoPro បានកែលម្អគុណភាពផលិតផលដោយឥតឈប់ឈរ ស្វែងរកវិធីសាស្រ្តថ្មីៗ អនុវត្តន៍
បច្ចេកវិទ្យា គ្រឿងម៉ាស៊ីនទំនើបៗ។ ដោយមានកម្មករសរុបចំនួន ២៩០ នាក់ ដែលក្នុងនោះ កម្មករវ័យក្មេងមានចំនួនជាង ៥០% នៃចំនួនកម្មករចូលរួមផលិតកម្មដោយផ្ទាល់ ដែលកម្មករភាគច្រើនត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ។ ការសរសេរកម្មវិធី និងប្រតិបត្តិការគ្រឿងម៉ាស៊ីន ត្រូវបានអនុវត្តន៍ដោយជួរវិស្វករ និងបុគ្គលិកបច្ចេកទេសដែលត្រូវបានបណ្តុះបណ្តាលនៅបរទេស។ បន្ទាប់ពីដំណាក់កាលផលិតកម្មនីមួយៗ គឺដំណើរការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹង។

HanoPro៖ គំរូមួយនៃសហគ្រាសវៀតណាមដែលទទួលបានជោគជ័យក្នុងឧស្សាហកម្មគាំទ្រ - ảnh 2 លោក Ta Duc Son នាយកក្រុមហ៊ុនចំកាត់ HanoPro។ (រូបថត៖ ផ្ដល់ដោយតួអក្សរ)

ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនត្រូវបានអង្គការអន្តរជាតិ BVQA (អង្គកាផ្ទៀងផ្ទាត់អន្តរជាតិឈានមុខគេលើពិភពលោក) បញ្ជាក់និងផ្ដល់វិញ្ញាបនបត្រយោងតាមស្តង់ដារថ្មីបំផុតនោះគឺ ISO ៩០០១ ២០០៨ ក៏ដូចជាវិញ្ញាបនបត្រដែលបញ្ជាក់ថា ក្រុមហ៊ុនបានប្រតិបត្តិតាមស្តង់ដារនៃប្រព័ន្ធគ្រប់គ្រងលម្អិតក្នុងវិស័យផលិតកម្មនិងផ្គត់ផ្គង់ស្កុត រមៀល PE ការជួញដូរផលិតផលក្រដាសកាតុង និងឧបករណ៍ការពារពលករ... ជាមួយនឹងពាក្យស្លោក "ស្មោះត្រង់ កិត្យានុភាព ត្រឹមត្រូវ លះបង់ ទទួលខុសត្រូវ” លោក Ta Duc Son នាយកក្រុមហ៊ុនចំកាត់ HanoPro បានបញ្ជាក់ថា៖

“ទិសដៅរបស់ក្រុមហ៊ុននាពេលខាងមុខគឺផ្តោតលើការអភិវឌ្ឍទីផ្សារអន្តរជាតិ ដែលជាទីផ្សារដ៏មានសក្តានុពល។ លើសពីនេះ ក្រុមហ៊ុនក៏ផ្តោតលើទីផ្សារក្នុងស្រុក ឆ្លើយតបនឹងកម្មវិធីបោះឆ្នោត “ផលិតផលវៀតណាមដែលត្រូវបានអតិថិជនពេញនិយម” ផងដែរ។ ដើម្បីធ្វើដូច្នេះបាន ក្រុមហ៊ុននឹងផ្តោតលើធនធានមនុស្ស ម៉ាស៊ីន និងបច្ចេកវិទ្យាបន្ថែមទៀត។ នៅពេលដែលធានាបាននូវកត្តាទាំងពីរគឺតម្លៃ និងគុណភាពនោះ ក្រុមហ៊ុននឹងរក្សាអតិថិជនបានយូរ និងទទួលបានការជឿទុកចិត្តពីអតិថិជនកាន់តែច្រើន”។

ក្នុងបរិបទដែលពាណិជ្ជកម្មអេឡិចត្រូនិកផ្ទុះឡើង កំណើននៃការលក់តាមប្រព័ន្ធអនឡាញរវាងអាជីវកម្មនិងអតិថិជន (គំរូ B2C) បានបង្កើតបញ្ហាប្រឈមគួរឲ្យកត់សម្គាល់ សម្រាប់អាជីវកម្ម និងសេវាកម្ម "ប្រពៃណី"។ ទោះជាយ៉ាងណាក៏ដោយ HanoPro នៅតែត្រូវបានអតិថិជនជ្រើសរើស ដោយសារតែ HanoPro មានការត្រៀមរៀបចំ និងសម្របខ្លួនបានល្អ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយធ្វើពិពិធកម្មប្រព័ន្ធអេកូផលិតផលរបស់ខ្លួន ក៏ដូចជាផ្តល់ទំនិញដល់អ្នកប្រើប្រាស់ចុងក្រោយផងដែរ។

ក្រុមហ៊ុនចំកាត់ HanoPro គឺជាគំរូមួយនៃសហគ្រាសវៀតណាមដែលទទួលបានជោគជ័យក្នុងការកសាងតម្លៃខុសប្លែក ក្នុងឧស្សាហកម្មគាំទ្រនិយាយដោយឡែក និងសហគ្រាសវៀតណាមនិយាយរួម ដែលជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីបំពេញតាមតម្រូវការអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស។ ក្រុមហ៊ុន HanoPro បានទទួលប័ណ្ណសរសើរ និង រង្វាន់ដ៏មានកិត្យានុភាពជាច្រើនដូចជា៖ ចំណាត់ថ្នាក់លេខ ១ ក្នុងកម្មវិធីផលិតផលវៀតណាមដែលអ្នកប្រើប្រាស់ពេញនិយម ក្នុងឆ្នាំ ២០២៣ ហើយកំពុងបន្តអះអាងនូវតម្លៃផលិតផល និងផ្សព្វផ្សាយម៉ាកយីហោវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ