|
មិទ្ទិញរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងកាទូតវៀតណាមកម្ពុជា(Image:Internet) |
Vovworld-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុ
សំលេង វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន 183 របស់មិត្តអ្នកស្តាប់
ពីប្រទេសចំនួន 35 លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួល
បានសំបុត្រនឹងទូរសព្ទចំនួន ៥ ពីបណ្តាមិត្ត សុខធារ៉ា ធារី សម្បតិ្ត ពេជ្រចិន្តា
នឹង វ៉ាសុខភា។សូមអរគុណបណ្តាមិត្ត។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី មិត្តសុខ
ធារ៉ាមានសរសេរថា៖នាសព្វថ្ងៃមានវិនិយោគិន បរទេសជាច្រើនចូលមកធ្វើអាជី
វកម្មរកស៊ីនៅកម្ពុជា។ មិត្តចង់ដឹងថា៖តើបណ្តាអង្គភាព អាជីវកម្មវៀតណាមវាយ
តំលៃយ៉ាងម៉េចចំពោះទីផ្សារកម្ពុជា?ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះ
យើងខ្ញុំសូមឆ្លើយសំបុត្ររបស់មិត្ត។
លោកអ្នកនាងជាទីមេត្រី!
ក្នុងរយះបណ្តាឆ្នាំកន្លងទៅទំនាក់ទំនងជិតខាងមិត្តភាពនឹងកិច្ចសហប្រតិបត្តិ
ការលើគ្រប់វិស័យរវាងប្រទេសទាំង២វៀតណាម-កម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង
ក្លាដោយមាន ឯកសារសហប្រតិបត្តិការចំនួនជាង៦០ត្រូវបានចុះហត្ថលេខា។ក្នុង
ដំណាក់កាល២០០១- ២០១១ តំលៃប្រាក់ពាណីជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២
បានកើន១៧ដងពី១៦៩ លាន ដុល្លាអាមេរិកឡើង២,៨៣ពាន់លានដុល្លាអាមេរិក។
នាសព្វថ្ងៃ មានក្រុមហ៊ុន ភ្នាក់ងារនឹង ការិយាល័យតំណាងរបស់វៀតណាមចុះ
ឈ្មោះធ្វើសកម្មភាពនៅកម្ពុជាលើគ្រប់វិស័យពាណិជ្ជកម្ម ថាមពល អគ្គីសនីទេសចរ
សុខាភិបាល ធនាគារ សំណង់។ល។ លោក Nguyen Xuan Tien អគ្គនាយកក្រុមហ៊ុន
ភាគហ៊ុន Thang long-ជាក្រុមហ៊ុនដែលធ្វើ សកម្មភាពនៅទីផ្សារកម្ពុជាក្នុងរយះពេល
ជាច្រើនឆ្នាំមកឲ្យដឹងថា៖ “នេះជាទីផ្សារ១អភិវឌ្ឌ្យយ៉ាងលឿននឹងខ្លាំង។រាជរដ្ឋាភិ
បាលកម្ពុជាយកចិត្តទុកដាក់ដល់ការទាក់ទាញវិនិយោគិនបរទេសពិសេសគឺវិនិយោ
គិនមកពីវៀតណាម”។
|
វៀតណាមនឹងកម្ពុជាចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការការពាតជាតិ( Image:Internet) |
គិតមកដល់ដំណាច់ខែឧសភា ២០១២ វៀតណាមមានគំរោងការណ៏ចំនួន ១១២
គំរោង ដោយមានចំនួនទុនចុះឈ្មោះជិត ២,៤ ពាន់លានដុល្លាអាមេរិក វិនិយោគ
ចូល កម្ពុជា។បណ្តាអង្គភាពអាជីវកម្មចាត់ទុកថា៖សក្តានុពលនឹងឱកាសវិនិយោគ
ចូលមកកម្ពុជាគឺសម្បូរណាស់។ដោយមានភាពរហ័សរហួនក្នុងការកសាងផែនការ
វិនិយោគ ពង្រីកទីផ្សារ នឹងផលិតផល បណ្តាអង្គភាពអាជីវកម្មវៀតណាមបានរួម
ផ្សំយ៉ាងជិតស្និទ ចែករំលែកការ ទទួលខុសត្រូវនឹងផលប្រយោជន៏ជាមួយបណ្តា
អង្គភាពអាជីវកម្មកម្ពុជា ព្រមទាំងស្នើ រដ្ឋាភិបាលនៃប្រទេសទាំង២យកចិត្តទុកដាក់
ដោះស្រាយការលំបាកតទៅទៀត។ វាយតំលៃចំពោះយថាទស្សនៃការជួញដូររវាង
ប្រទេសទាំង២ លោកVu Thinh Cuong-ទីប្រឹក្សាពាណីជ្ជកម្មវៀតណាមប្រចាំនៅ
កម្ពុជាបានថ្លែងថា៖ “ប្រទេសទាំង២វៀតណាមនឹងកម្ពុជាមានទីតាំងភូមិសាស្រ្ត
ដ៏ងាយស្រួល។ទំនៀម ទំលាប់របស់ប្រជាជននៃប្រទេសទាំង២ក៏ស្រដៀងគ្នាផង។តំរូវការខាងទំនិញរបស់កម្ពុជា គឺធំ។សំណូមពរខាងគុណភាពនឹងបច្ចេកទេសមិន
ខ្ពស់ សមស្របទៅនឹងសមត្ថភាព ផលិតរបស់វៀតណាម។ពិសេសគឺទំនាក់ទំនង
រវាងប្រទេសទាំង២ជិតស្និទណាស់។ដោយហេតុនេះការនាំចេញរបស់វៀតណាម
ទៅទីផ្សារកម្ពុជានឹងអភិវឌ្ឌ្យន៏យ៉ាងខ្លាំងក្លាក្នុងរយះ ពេលខាងមុខជាពិតប្រាកដ”។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា៖មិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រ នឹងមតិរួមយោបល់សូមផ្ញើមកកម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជា ភាសារខ្មែរ
កាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ
Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn៕