កម្មវិធីសហប្រតិបត្តិការអប់រំរវាងវៀតណាមនិងកម្ពុជានៅភាគខាងជើងវៀតណាម
(VOVworld)-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសំ
លេងវៀតណាមទទួលបានសំបុត្រ Email និងទូរស័ព្ទ ចំនួន ១៨៣ របស់មិត្តអ្នក
ស្តាប់មកពីប្រទេសចំនួន៤០លើសកលលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសា
ខ្មែរទទួលបានសំបុត្រចំនួន៣របស់មិត្តអ្នកស្តាប់នៅខេត្តកណ្តាល និងស្វាយ
រៀងរបស់កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូម
ឧទ្ទេសនាមត្រួសៗជាមួយអស់លោកអ្នកនាង អំពី កម្មវិធីសហប្រតិបត្តិការ
អប់រំរវាងវៀតណាមនិងកម្ពុជានៅភាគខាងជើង វៀតណាម។
|
និស្សុុតកម្ពុុជាក្នុងសន្និសីទ១នៅភាគខាងជើងវៀតណាម
(រូបថតៈ សាលា T80) |
តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំរវាងក្រសួងអប់រំ និង
បណ្តុះបណ្តាលវៀតណាម ជាមួយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាគឺ ជា
រៀងរាល់ឆ្នាំភាគីវៀតណាមនឹងទទួលនិស្សិតកម្ពុជាចំនួន១២០នាក់ មកសិក្សា
ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ស្រាវជ្រាវ លើវិស័យជាច្រើន។ នា
បច្ចុប្បន្ន ចំនួននិស្សិតកម្ពុជាសរុបនៅភាគខាងជើងវៀតណាម មានចំនួន ៦០៦
នាក់ក្នុងនោះនិស្សិតនារីមានចំនួន ៨២នាក់។ ជួបសំណេញសំណាលជាមួយ
យើងខ្ញុំ ប្អូនពីសី ប្រធានសមាគមនិស្សិតកម្ពុជា នៅភាគខាងជើងវៀតណា
បានឲ្យដឹងថា៖
“និស្សិតកម្ពុជានៅតាមបណ្តាសកលវិទ្យាល័យ គ្រឹះស្ថានសិក្សា ទទួល
បានការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ក៏ដូចជា
គណគ្រប់គ្រង់និស្សិតតាមបណ្តាអន្តេវាសិកដ្ឋាន។ ទន្ទឹមនឹងនោះ និស្សិត
កម្ពុជានៅរក្សាបានទំនាក់ទំនងល្អជាមួយលោកគ្រូ និងគណគ្រប់គ្រងនិស្សិត
ខិតខំរៀនសូត្រ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ សព្វថ្ងៃនេះ ជីវភាព
រស់នៅរបស់និស្សិតកម្ពុជាយើងខ្ញុំ មានភាពងាយស្រួលច្រើន ដោយសារ
មានការ ទំនុកបំរុងពីក្រសួងអប់រំ និងបណ្តុះបណ្តាល រួមជាមួយបណ្តាក្រសួង
ពាក់ព័ន្ធនានារបស់វៀតណាម ជាពិសេសគឺស្ថានទូតកម្ពុជាប្រចាំនៅហាណូយ”។
កិច្ចព្រមព្រៀងពោលខាងលើទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុង
ការកសាងប្រភពធនធានមនុស្សរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។
ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០១៤ វៀតណាមបានបណ្តុះបណ្តាលនិស្សិតកម្ពុជា
ជាង៣ពាន់នាក់ ។ ក្រោយពីបានរៀនភាសាវៀតណាម១ឆ្នាំនៅសាលាមិត្តភាព
T80 និស្សិតកម្ពុជាទាំងអស់នេះ នឹងបានបែងចែកទៅតាមសកលវិទ្យាល័យ
ចំនួន១៣នៅ ភាគខាងជើងវៀតណាម។ និស្សិតកម្ពុជា ក្រោយពីបញ្ចប់ការ
សិក្សានៅវៀតណាម ភាគច្រើនគឺស្វែងរកបាន ការងារធ្វើតាមបំណងនៅបណ្តា
ក្រសួងផ្នែកនានារបស់កម្ពុជា។ ឯកអគ្គរដ្ឋទូត កម្ពុជាប្រចាំនៅវៀតណាមលោក
ហ៊ុល ផានី បានចែករំលែកថា ៖
“ខ្ញុំសូមទទួលស្គាល់ រាល់ការខំប្រឹងប្រែងរបស់និស្សិតកម្ពុជាទាំងអស់
ប្អូនៗត្រូវឃ្លាតឆ្ងាយពីគ្រួសារា មកវៀតណាមរៀនក្នុងអាយុវ័យក្មេង ប៉ុន្តែប្អូន
នៅខិតខំរៀនសូត្រចំណេះដឹង បទពិសោធថ្មី។ នោះគឺក្តីសង្ឃឹមរបស់ប្អូនៗ
គ្រួសារ និងប្រទេសកម្ពុជាក្នុងពេលអនាគត់ ដើម្បីក្លាយជាជនស្នងពោពេញ
សមត្ថភាព ច្នៃប្រឌិតក្នុងសម័យកាលវិទ្យាសាស្រ្តទំនើបនេះ រួមចំណែក
ជាមួយរដ្ឋាភិបាលកម្ពុជា កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”។
លោកអ្នកនាងជាទីមេត្រី! ខាងលើនេះជាព័ត៌មានសង្វេបអំពី និស្សិត
កម្ពុជានៅភាគខាងជើងវៀតណាម។ ជាទីបញ្ចប់ យើងខ្ញុំសូមអញ្ចើញលោក
អ្នកនាងចូលរួមឆ្លើយសំនួររបស់ខែវិច្ឆិកា។ ក្នុងខែតុលាកម្មវិធីផ្សាយជាភាសា
ខ្មែរបានផ្សាយអត្ថបទឧទ្ទេសនាមអំពីរោងមហោស្រពហាណូយ។ សូមលោក
អ្នកនាងឲ្យដឹងថា រោងមហោស្រពហាណូយបានបើកការដ្ឋាន សាងសង់នាឆ្នាំ
ណា? រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភា
សារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
វិថី Ba Trieu ខ័ណ្ឌ HoanKiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@
yahoo.com.vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធី
ផ្សាយជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម៕