PHUONG LIEN -  
(VOV WORLD) /  
Vovworld-ស្ថិតនៅកណ្តាលរដ្ឋធានីហាណូយ វិថី Trang Tien ត្រូវបានស្គាល់
ដល់ជាវិថីលក់ការ៉ែមល្បីឈ្មោះ កាលពីឆ្នាំ១៩៥៨មក។នោះជាការ៉ែមសណ្តែក
បាយការ៉ែមអំបុកមានរសជាតិឈ្ងុយឆ្ងាញ់ឬការ៉ែម socola ដ៍ផ្អែមស្រួយ។ការ៉ែម
Trang Tienមិនត្រជាក់ពេកឬរឹងពេកបានជាវានៅបានជនជាច្រើននាក់ទទួល
ទាននៅក្នុងរដូវរងារ។លោកស្រីTrinh Huyen Thu ជាជន១នាក់នៅវិថី Dinh
Liet ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយចែករំលែកថា៖ “ នេះជាហាងការ៉ែម
ល្បីឈ្មោះពីយូរណាស់មកហើយ។ការ៉ែមនៅទីនេះមានរសជាតិពិសេស អនាម័យត្រូវបានធានានិងតំលៃគឺសមរមណាស់ ។ជនជាច្រើននាក់រាប់
ទាំងភ្ញៀវទេសចរមកពីដំបន់ឆ្ងាយសុទ្ឋតែចូលចិត្តទទួលទានការ៉ែម Trang
Tien។ហាងគឺអ៊ូអរនិងណែនណាន់តាន់តាប់ ដោយអតិថិជនពេញមួយថ្ងៃ “។
|
ហាងការ៉ែម Trang Tien(រូបថតInternet) |
ហាងលក់ការ៉ែម Trang Tien គឺគ្មានពេលណាឥតភ្ញៀវទេជាពិសេសនៅពេល
ល្ងាចភ្ញៀវច្រើនណាស់។គេតម្រៀបជួរគ្នាទិញការ៉ែម។នេះជាប្រការចំឡែក
ចំពោះបណ្តាជនបរទេស។មិត្ត Sormany Souvannaleuth ជានិស្សិតឡាវ១នាក់'
ដែលកំពុងសិក្សានៅវៀតណាមអោយដឹងថា៖“ ប្អូនបានហូប ការ៉ែម នៅទីនេះ
ពី២ដល់៣លើកក្នុង១សប្តាហ៍។ការ៉ែម Trang Tien គឺសមស្របជាមួយគ្រប់វ័យអាយុ។អ្នកណាក៍ទទួលទានបានដែរ។ប្អូនចូលចិត្តការ៉ែមអំបុកណាស់ “។
|
ហាងលក់ការ៉ែម Trang Tien គឺគ្មានពេលណាឥតភ្ញៀវទេ(រូបថតInternet) |
លោកអ្នកនាងជាទីមេត្រី
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្ត
ទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី
ផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀត
ណាមលេខ៤៥ Ba Trieu Ha NoiឬEmail:VOV5khmer.@yahoo.com.vn។
ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕
PHUONG LIEN
-VOV WORLD