ការហាត់ក្បាច់យូហ្គាសំណើចនាំមកនូវសុខភាពល្អ
HOANG HAI -  
(VOVWORLD) /  
Vovworld-ការដាក់ឈ្មោះយូហ្គាសំណើចគឺមកពីវេជ្ជបណ្ឌិតឥណ្ឌាMadan Kataria នា
ឆ្នាំ១៩៩៥។វិញ្ញាសារនេះបានផ្សាយចូលមកវៀតណាមនាចុងឆ្នាំ២០០៩។ ក្លិបយូហ្គា
សំណើចដំបូងនៅទីក្រុងហាណូយត្រូវបានបង្កើតឡើង នាដើមឆ្នាំ២០១១។ពេលព្រឹក
ជារៀងរាល់ថ្ងៃបណ្តាសមាជិកក្លិបហាត់ ក្បាច់ យូហ្គានៅសួនផ្កាLy Thai To ស្ថិតនៅ
ខ័ណ្ឌHoan Kiem ទីក្រុងហាណូយ។ជាសមាជិកាក្លិប១នាក់លោកស្រីVanអាយុ៥៥ឆ្នាំ
ចែករំលែកថា៖“ ខ្ញុំរស់នៅនៅវិថីBach Mai ខ័ណ្ឌHai Ba Trungទីក្រុងហាណូយ។ខ្ញុំជិះ
រថយន្តក្រុងមកកាន់ទីនេះ។ខ្ញុំចូលរួមក្លិបបាន៣ឆ្នាំហើយ។អាស្រ័យដោយការហាត់
ក្បាច់យូហ្គាសំណើចជារៀងរាល់នោះថ្ងៃសុខភាពរបស់ខ្ញុំបានកែលំអពី១ថ្ងៃទៅ១ថ្ងៃ។
ការហាត់ក្បាច់យូហ្គានៅ ជួយផ្តល់អោយរាងកាយ និងចិត្តធូរស្រាល ទៀតផង។ “
|
រូបថត អិនធឺណែត |
បងPham Quoc Vinh គ្រូបង្វឹកក្លិប យូហ្គាសំណើចនៃក្រុងហាណូយអោយដឹងថា៖ពេល
ហាត់ក្បាច់យូហ្គា១បានចាប់ផ្តើមដោយការទះដៃរិតចង្កេះហាត់ដកដង្ហើមតាមការណែ
នាំរបស់គ្រូបង្វឹកជាពិសេសគឺការហាត់សើច។ មនុស្សគ្រប់គ្នាបានលើកទឹកចិត្តសើចឲ្យ
កម្លាំងសើចឲ្យអស់ខ្យល់ដង្ហើមក្នុងពោះ។តាម គ្រូបង្វឹកក្លិបPham Quoc Vinh ថា៖សើច
មាន អត្ថប្រយោជន៍មួយចំនួន ដែលជួយផ្តល់អោយរាងកាយ និងចិត្តធូរស្រាល។បង
អធិប្បាយថា៖“ ក្បាច់យូហ្គាសំណើច ជួយសម្របសម្រួលដល់មុខងាររាងកាយ ដូច្នេះ
វានឹងបង្កើនតុល្យភាពអ័រម៉ូនបាន។ ជាពិសេសគឺ អ័រម៉ូនសុភមង្គល-ឈ្មោះវិទ្យាសាស្រ្ត
គឺ endorphine- ដូច្នេះ វានឹងធ្វើឲ្យមនុស្សក្លាយទៅជាសប្បាយ។“
|
បណ្តាសមាជិកក្លិបហាត់ ក្បាច់ យូហ្គានៅសួនផ្កាLy Thai To (រូបថត អិនធឺណែត)
|
តាមអ៊ុំNguyen Nhat Thanh ប្រធានលក្លិបយូហ្គាសំណើចចាត់ទុកថា៖“ ការហាត់ក្បាច់
យូហ្គាសំណើចបានជួយខ្ញុំមានចិត្តធូរស្រាល បំបាត់ភាពនឿយណាយនិងក្តីព្រួយ
បារម្ភ។ពេលបានសើចនិងជួបសំណោះសំណាលជាមួយមនុស្សគ្រប់គ្នានឹងជួយខ្ញុំ
សប្បាយរីករាយឡើងវិញ។ “
ជាទីបញ្ចប់យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួររបស់ខែធ្នូ៖ “ក្នុងការ
ប្រកួតថ្វីដៃជំនាញអាស៊ានលើកទី១០ឆ្នាំ២០១៤នៅវៀតណាម គណៈប្រតិភូកម្ពុជាបាន
ចូលរួមវិញ្ញាសារអ្វី?”។រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយ
ជាភាសារខ្មែរកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម លេខ៤៥វិថី
Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ Email÷vov5khmer@yahoo.com.vn៕
HOANG HAI
-VOVWORLD