ដើមផ្កាម៉ាក់ខៃ To Hieu នៅពន្ធនាគារ Son La
MANH CUONG -  
(VOV WORLD) /  
|
ដើមផ្កាម៉ាក់ខៃ To Hieu នៅពន្ធនាគារ Son La (Image: otofun) |
Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៧០របស់មិត្តអ្នកស្ដាប់មកពី
ប្រទេសនិងដំបន់ដែនដីចំនួន៣៧។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ
ទទួលបានសំបុត្រចំនួន២ពីមិត្តអ្នកស្ដាប់នៅកម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រ
នាពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយប្រិយមិត្តអំពីដើមផ្កាម៉ាក់ខៃ
To Hieu នៅពន្ធនាគារ Son La តាមសំណូមពររបស់មិត្តសំណាងនៅខេត្ត
បាត់ដំបងប្រទេសកម្ពុជា។
លោកអ្នកនាងជាទីមេត្រី!
ស្ថិតនៅលើទូល Khau Ca ទីក្រុង Son La ពន្ធនាគារ Son La -កេរ៌្តដំណែល
បរដិវត្តន៍ដែលត្រូវបានរៀបចំណាត់ថ្នាក់ជាកេរ៌្តដំណែលជាតិពិសេសមាន
ដើមម៉ាក់ខៃខៀវស្រងាត់ដុះលើក្បែរជញ្ជាំងអតីតពន្ធនាគារមុននេះ ដោយ
មានឈ្មោះយុទ្ធជនបដិវត្តន៍កុម្មុយនីស្តមួយរូប- To Hieu។ ដើមម៉ាក់ខៃបាន
ដាក់ឈ្មោះ To Hieu នាឆ្នាំ១៩៤៥ខណៈដែលបដិវត្តន៍ទទួលបានជោគជ័យ
និមិត្តរូបឲ្យស្មារតីតស៊ូអង់អាចក្លាហានរបស់យុទ្ធជនបដិវត្តន៍។ ដើមម៉ាក់
ខៃនាបច្ចុប្បន្នបានដាំពីមែកមួយនៃដើមម៉ាក់ខៃមុននេះ។
To Hieu បានកំណើតនាឆ្នាំ១៩១២នៅស្រុក Van Giang ខេត្ត Hung Yen
ក្នុងគ្រួសារស្នេហាជាតិ។ លោកបានចូលរួមបដិវត្តតាំងពីវ័យក្មេង។ នាខែ
ធ្នូឆ្នាំ១៩៣៩ លោកត្រូវសត្រូវចាប់ខ្លួនលើកទី៣បន្ទាប់នោះបញ្ជូនគាត់ទៅ
ពន្ធនាគារ Son La ឃុំឃាំង។
ពន្ធនាគារបានសាងសង់នាឆ្នាំ១៩០៨។ ដោយសារដំបន់ព្រៃភ្នំដាច់
ស្រយាល ពួកអាណានិគមនិយមស្មានថា ដំបន់ព្រៃភ្នំនេះនឹងធ្វើឲ្យបន្ថយ
ឆ័ន្ទះតស៊ូរបស់អ្នកស្នេហាជាតិ។ អ្នកស្រី Tong Thi Phuong Quy នាយិការ
រងសារៈមន្ទី Son La បានឲ្យដឹងថា៖
“ពួកអាណានិគមនិយមបារាំងបានសាងសង់ពន្ធនាគារ Son La នា
ប៉ុន្មានឆ្នាំដើមសតវត្សទី២០។ គោលដៅរបស់ពួកវាគឺបញ្ជូនក្រុមទណ្ឌិត
នយោបាយមកឃុំឃាំងនិងសម្លាប់ជាបណ្ដើរៗនៅពន្ធនាគារ Son La។
ប៉ុន្តែក៏នៅទីនេះក្រោមរបបដ៏ឃោឃៅរបស់ពួកអាណានិគមនិយមបារាំង
គឺសមមិត្តបានសាមគ្គីធ្វើឡើងបដិវត្តន៍។”
នាគ្រានោះ To Hieu ត្រូវសត្រូវចាត់ទុកជាមុខសញ្ញាគ្រោះថ្នាក់និងត្រូវ
ឃុំឃាំងដាច់ដោយឡែកក្នុងបន្ទប់មួយនៅពន្ធនាគារ Son La។ គាត់ត្រូវធ្វើ
ពលកម្មដ៏នឿយហត់មិនបានជួបទាក់ទងជាមួយអ្នកណាឡើយក្រៅពីពួក
ទាហានយាម។ ទោះបីជាលក្ខណៈតឹងរឹងក្នុងពន្ធនាគារនិងត្រូវជំងឺរបេងក្តី
To Hieu នៅតែធ្វើបដិវត្តន៍ដោយសម្ងាត់។ ក្នុងរយៈពេល៤ឆ្នាំនៅទីនេះ គាត់
បានចលនាទាហានជាច្រើននៅទីនេះភ្ញាក់ខ្លួនមានមនោសញ្ចេតនាជាមួយ
បដិវត្តន៍។ នាថ្ងៃទី៧មិនាឆ្នាំ១៩៤៤ To Hieu ពលីជីវិតនៅពន្ធនាគារ Son La
ក្នុងជន្មាយុ៣៣ឆ្នាំ។ ដើមម៉ាក់ខៃនៅពន្ថនាគារ Son La បានដាក់ឈ្មោះTo
Hieu នាឆ្នាំ១៩៤៥ នាពេលបដិវត្តន៍ទទួលបានជោគជ័យ។ អ្នកស្រី Cam Thi
May កម្មាភិបាលសារមន្ទី Son La បានថ្លែងថា៖
“ដើមម៉ាក់ខៃ To Hieu បង្ហាញនូវស្មារតីអង់អាចក្លាហានរបស់យុទ្ធជន
កុម្មុយនីស្តនៅទៅនេះ។ សមមិត្ត To Hieu ក៏ជាអ្នកមានគុណបំណាចដ៏ធំ
ធេងក្នុងពន្ធនាគារ Son La ជួយឲ្យសមមិត្តនៅទីនេះសសេរឯកសារដើម្បី
រៀនសូត្រនិងប្រែពន្ធនាគារនេះក្លាយទៅជាសាលាបដិវត្តន៍ ជាកន្លែង
បណ្ដុះបណ្ដាលកម្មាភិបាលស្នូលសំរាប់បដិវត្តន៍ក្រោយនេះ។”
មិត្តសំណាងនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
សង្ឃឹមថា បណ្ដាមិត្តមានឱកាសមកទស្សនាដើមម៉ាក់ខៃ To Hieu
និងស្វែងយល់បន្ថែមអំពីកេរ៌្តដំណែលអតីតពន្ធនាគារ Son La នាពេល
ជិតៗនេះ។ យើងខ្ញុំសង្ឃឹមថា បណ្ដាមិត្តអាចចែករំលែកអំពីការចាប់
អារម្មណ៍របស់ខ្លួនពេលមកទេសចរណ៍នៅទីនេះក៏ដូចជាគ្រប់ដំបន់នៅ
វៀតណាមតាមអស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មី វិទ្យុសម្លេង
វៀតណាមលេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ
email: khmervov5@yahoo.com.vn. លោកអ្នកនាងអាចស្តាប់នាទីនេះលើ
គេហទំព័ណ៍៖ www.vovworld.vn។ សូមជួបអស់លោកអ្នកនាងនា
សប្តាហ៍ខាងមុខ៕
MANH CUONG
-VOV WORLD