បង្អែមហាណូយ

          (VOV៥)_ក្នុងសប្ដាហ៍កន្លងទៅ  កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ​សម្លេង វៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២០២ មកពីប្រទេសនិង​តំបន់ដែនដីចំ
នួន៣៩ លើទូទាំងពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសា​ខ្មែរ ទទួលបានសំ
បុត្រចំនួន៣។ ជាពិសេសក្នុងសប្ដាហ៍កន្លងទៅ នាទីប្រអប់​សំបុត្រមិត្តអ្នកស្ដាប់ ទ
ទួលបានសំបុត្ររបស់មិត្តហេងច័ន្ទណា និស្សិតសកល​វិទ្យាល័យជាតិហាណូយ។
 ក្នុងសំបុត្រនេះ មិត្តបានសរសេរថា៖ ក្នុងរដូវក្តៅ មិត្ត​ចូលចិត្តហូបបង្អែមនៅហាណូយណាស់ ហើយមានគោលបំណងថា៖ កម្មវិធី​ផ្សាយជាភាសាខ្មែរឧទ្ទេសនាមបន្ថែមអំ
ពីបង្អែមហាណូយ។

បង្អែមហាណូយ - ảnh 1
បង្អែមហាណូយ

          លោកអ្នកនាងជាទិមេត្រី!

          ក្នុងនាទី៖ប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមចំ
ណុចវិសេសវិសាលមួយចំនួននៃបង្អែមប្រពៃណីហាណូយ។ ​​

          បង្អែមហាណូយមានច្រើនប្រភេទណាស់ ដូចជា៖ បង្អែមគ្រាប់ឈូក បង្អែម​សណ្ដែកខៀវ បង្អែមខ និងបង្អែមល្ង ខ្មៅ ។ បង្អែមនិមួយៗ សុទ្ធតែមានរស់ជាតិដោយ
ឡែករបស់ខ្លួន គួរអោយទាក់ទាញទឹកចិត្ត។ ក្នុងប្រភេទបង្អែមនិមួយៗនេះ អ្នក​ទទួល
ទានបង្អែមនឹងបានឃើញរស់ជាតិឈ្ងុយឆ្ងាញរបស់ផ្កាក្រុងថ្លុង ផ្កាម្លិះ ឬ​រស់ជាតិត្រ
ជាក់ឆ្ងាញ់ពិសារ​របស់​ម្សៅដំឡូងមី និងផ្អែមពីទឹក​ស្ក…​អ្វីៗ​ទាំង​អស់នេះបានបង្កើត
ឡើងរស់ជាតិដ៏សាមញ្ញ វិសេសវិសាល របស់ហាណូយ។

          របៀបកែច្នៃបង្អែមរបស់ជនហាណូយ មិនស្មុគ្រស្មាញប៉ុន្មានទេ ប៉ុន្តែក៏ទាមទារ
អោយមានការប៊ិនប្រដប់​ពីអ្នកចុងភៅដែរ។ លោកស្រី Thu Hoa ម្ចាស់ហាងបង្អែម
ហាណូយ១ នៅវិថី Kim Ma រដ្ឋធានីហាណូយ ​បាន​អោយ​ដឹងថា៖ 

          “ ធ្វើបង្អែមប្រពៃណីគឺត្រូវតែធ្វើដោយដៃទាំងអស់។ សំណូមពរដើមដំបូង​ គឺត្រូវ
ផ្គត់ផ្គង់ច្រើន ទើបធ្វើបង្អែមបាន។ ទោះបីជាមានក្បួនច្បាច់ធ្វើបង្អែមហើយក្តី ប៉ុន្តែ​
បង្អែមឆ្ងាញ់គឺត្រូវមកពីបាតដៃប៉ីនប្រសប់​របស់អ្នកចុងភៅ។ ឧទាហរណ៍៖ នៅពេល
ណាគឺ​ត្រូវមានភ្លើងខ្លាំង នៅពេលណាភ្លើងតិច។”

          ដើម្បីធ្វើបង្អែមបានឆ្ងាញ់ អ្នកចុងភៅក៏ត្រូវយកចិត្តទុកដាក់ដល់ការជ្រើសរើស
វត្ថុធាតុដើមដែរ។ ឧទាហរណ៍ ៖សណ្ដែកខៀវគឺត្រូវជ្រើសរើស​សណ្ដែកខៀវមាន
គ្រាប់ដូចម្រេច ពណ៌លឿងទុំ។ ល្ងគឺត្រូវជ្រើសរើសគ្រាប់ពេញ​ ស្មើគ្នា។ ចានបង្អែម
មិនគ្រាន់តែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងត្រូវបានតុបតែងស្អាតទៀតផង។ មិត្ត Phuong
 Lien អតិថិជនរបស់ហាងបង្អែម លោកស្រី Hoa បានអោយដឹងថា៖

          “ ទោះបីជាបានទៅច្រើនកន្លែង ទទួលទានមុខម្ហូបអាហារជាច្រើនក្តី ​ប៉ុន្តែ​ខ្ញុំ
មិនអាចបំភ្លេចបានរស់ជាតិរបស់បង្អែមហាណូយ ដូចជា៖ បង្អែមគ្រាប់ឈូក​ បង្អែម
សណ្ដែកខ្មៅ។ រស់ជាតិផ្អែម ត្រជាក់ស្រួលនៅលើអណ្ដាត ជាមួយក្លិនឈ្ងុយឆ្ងាញ់
របស់ប្រភេទបង្អែមនិមួយៗ ធ្វើអោយរលាយអស់ភាពក្តៅក្នុងប៉ុន្មានថ្ងៃនៃ​រដូវក្តៅ។”

          វិថីហាណូយ នាសព្វថ្ងៃ ពោពេញទៅដោយមុខម្ហូបឈ្ងុយឆ្ងាញ់ ដ៏វិសេស​វិ
សាលនៅគ្រប់ទិសទី ដូច្នេះ ដើម្បីរកឃើញបង្អែមប្រពៃណីហាណូយនេះ សូម
អញ្ជើញលោកអ្នកនាងមកដល់មណ្ឌលវិថីបុរាណ ដូចជា៖​វិថី Da ផ្សារ Dong Xuan
…ជាដើម។ មកដល់ទីនេះ មិត្តនឹងបានទទួលទានបង្អែមដ៏ឈ្ងុយឆ្ងាញ់នៅ​ក្នុងចាន
តូចៗដ៏ស្អាត។

          លោកអ្នកនាងជាទិមេត្រី!

           នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់​នាពេលនេះសូមបញ្ចប់ត្រឹមនេះ​។យើងខ្ញុំ​
សង្ឃឹមថាបន្តទទួលបានសំបុត្រនិងមតិរួមវិភាគទានរប​ស់មិត្តអ្នកស្ដាប់នានា​ តាម
អាស័យដ្ឋាន៖ ​កម្មវិធីផ្សាយជាភាសាខ្មែរវិទ្យុសម្លេងវៀតណាមលេខ ​៤៥ វិថី  ​Ba
 Trieu​ ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email: khmervov​5​@yahoo.com.vn.
លោកអ្នកនាងអាចស្តាប់នាទីនេះលើគេហ​ទំព័ណ៍៖​www.vovworld.vn។​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ