(VOV)_ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២១៩របស់មិត្តអ្នកស្ដាប់មកពីប្រ
ទេសនិងតំបន់ដែនដីចំនួន៣៩លើទូទាំងពិភព លោក។ សូមអរគុណអស់លោក
អ្នកនាងដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមអញ្ជើញលោក
អ្នកនាងតាមដានស្តាប់អត្ថបទស្ដីពី៖ពិធីប្រណាំងទូក Quynh Nhai នៅខេត្ត Son
La (ភាគខាងជើងវៀតណាម)តាមសំណូមពរ ពីមិត្តបញ្ញា នៅរាជធានីភ្នំពេញ កម្ពុជា។
|
ពិធីប្រណាំងទូក Quynh Nhai |
នាប៉ុន្មានថ្ងៃដើមឆ្នាំថ្មី នៅភូមិរបស់ជនរួមជាតិ Thai និងជនរួមជាតិនៃបណ្ដាជន
ជាតិក្នុងខេត្ត Son La នៅតាមសងខាងទន្លេ Da ដែលភាគច្រើនប្រកប មុខរបរ ដាំ
ស្រូវទឹក និងនេសាទត្រី បានរៀបចំពិធីបុណ្យប្រណាំងទូក ដោយមាន គោលដៅ
ពង្រឹងនិងពង្រីកអត្ថសញ្ញាណវប្បធម៌ប្រពៃណី និងបង្កើនចំណងសាមគ្គីភាពរវាង
បណ្ដាប្រជាជាតិ ព្រមទាំងបង្ហាញនូវបំណងប្រាថ្នាជំនះទៅលើធម្មជាតិ។
តាមជំនឿរបស់ជនរួមជាតិនៃបណ្ដាជនជាតិ ខេត្ត Son La ដីគឺមានទេវតាដី
ទឹកក៏មានទេវតាទឹកដែរ ដោយហេតុនេះ មុនពេលការប្រណាំងទូក ប្រព្រឹត្ត ទៅ
គេនឹងធ្វើពិធីបួងសួង១ សុំអោយទេវតាការពារ ជួបតែសេចក្តីសុខ សុភមង្គល។
លោក Dieu Van Vinh អ្នកឃុំ Muong Giang ស្រុក Quynh Nhai បានអោយដឹងថា៖
“ យើងខ្ញុំបួងសួងសូមអោយអ្នកនេសាទទទួលបានផលត្រី បង្កងច្រើន។ សូម
អោយប្រជាជនQuynh Nhai មានជីវភាពរស់នៅគ្រប់គ្រាន់ សេដ្ឋកិច្ចកាន់តែអភិ
វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។”
|
ពិធីប្រណាំងទូក Quynh Nhai |
ទូកប្រណាំងរបស់ជនជាតិ Thai ត្រូវបានធ្វើឡើងពីដើមឈើដ៏ធំនិងរឹងមាំ១។
បញ្ចប់ពិធីការនានា ក្រុមកីឡាការនីបានត្រៀមជាស្រេចក្នុងការប្រណាំង ទូក
រយះចម្ងាយ១៤០០ម៉ែត្រ។ បន្ទាប់ពីសម្លេងកាំភ្លើង ចាប់ផ្តើមផ្ទុះឡើង ទូកនានា
បានបោះពួយទៅមុខយ៉ាងខ្លាំងក្លា លាន់រំពងដោយសម្លេងវាយស្គរ សម្លេងគាំទ្រ
របស់ ទស្សនិកជនរាប់ពាន់នាក់ លាន់រន្ធឺពេញទាំងព្រៃភ្នំបុព្វតា។
ប្លែកនឹងការប្រកួតប្រណាំងដទៃទៀតទេ ការប្រណាំងទូកនេះត្រូវការកម្លាំង
ស្មារតីសាមគ្គីភាព ភាពសហការស៊ីចង្វាក់រវាងសមាជិកនានាក្នុងក្រុម ចាប់ពីអ្នក
ដឹកនាំ អ្នកចែវ រហូតដល់អ្នកចង្អុលទិស។
ដូចជានារីវៀតណាមឯទៀតៗដែរ បងប្អូននារីៗ Quynh Nhai ត្រូវបានប្រៀប
ប្រដូច ទៅនឹងបុប្ផាដ៏ស្រស់ស្អាត ល្វតល្វន់ និងទន់ភ្លន់ ប៉ុន្តែ ពេលចូលរួមការប្រ
ណាំងនេះ គ្រប់គ្នាប្រែទៅជាមានកម្លាំងខ្លាំងមាំមួន គួរអោយកត់សម្គាល់។ បង
ប្អូននារីទាំងនេះបានផ្តល់ជូនដល់ទស្សនិកជននូវឈុតសម្ដែងដ៏គួរអោយជក់
ចិត្ត នៅលើផ្ទៃទឹកដ៏ធំនេះ។ បងស្រី Thom កីឡាការនី១នាក់បានអោយដឹងថា៖
“ ឥឡូវនេះ ខ្ញុំភ័យៗ។ យើងខ្ញុំមិនគិតអំពីការឈ្នះឬឆាញ់ទេ គិតតែធ្វើអស់
ពីកម្លាំងកាយចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។ក្រុមយើងខ្ញុំខំប្រឹងប្រែងណាស់។”
ទស្សនិកជនកំពុងជក់ចិត្តយ៉ាងខ្លាំងដោយការសម្ដែងរបស់ក្រុមនារីនេះ
ក៏កាន់តែ ជក់ចិត្តជាងនេះទៅទៀត នៅពេលទស្សនា ការប្រណាំងទូករបស់
ក្រុមប្រុសៗ និងក្រុម ប្រុសរួម ជាមួយនារី។ ភាពអ៊ូអរបានគ្របដណ្ដប់លើសព្វ
ទិសទីនៅតំបន់ទន្លេ Da នេះ។ ការ ប្រណាំងទូកបានបញ្ចប់ នេះក៏ជាពេលវេ
លាដែលជនរួមជាតិចូលរួមសកម្មភាព វប្បធម៌ លេងកំសាន្តល្បែងប្រជា
ប្រិយ …លៗ។
លោកអ្នកនាងជាទីមេត្រី!
ជាទីបញ្ចប់ សូមអញ្ជើញមិត្ត អ្នកស្តាប់ចូលរួមឆ្លើយសំណួរខែមេសា៖ “ពិធី
រំលឹកគុណបណ្ដាស្តេច Hung របស់ប្រជាជន វៀតណាមបានប្រព្រឹត្តទៅក្នុង
ពេលវេលា ណាក្នុងឆ្នាំ?”។រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យ
ដ្ឋាន៖ កម្មវិធីផ្សាយជា ភាសារខ្មែរកាណាល់ផ្សាយជាភាសាបរទេសវិទ្យុ
សម្លេងវៀតណាមលេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហា
ណូយឬ Email÷vov5khmer@yahoo.com.vn៕