“មិត្តយល់ដឹងអ្វីខ្លះអំពីវៀតណាម”

  (VOV)_ឆ្នាំ២០១៥គូសសញ្ញាដោយព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់វៀតណាម 
ពិធីរំលឹក​ខួបលើកទី៧០នៃទិវាបុណ្យជាតិសាធារណៈរដ្ឋសង្គម​និយមវៀត​ណាម
លើក​ទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម លើក​ទី១២៥​នៃទិវា​កំណើត
របស់លោកប្រធានហូជីមិញលើកទី៤០នៃទិវារំដោះ​ភាគ​ខាង​ត្បូងឯកភាព​​ប្រទេស
ជាតិ។ វិទ្យុសម្លេងវៀតណាមក៏បានរំលឹកខួបលើក​ទី៧០​នៃទិវា​បង្កើតរបស់ខ្លួនផង
ដែរ។ ក្នុងឱកាសនេះ វិទ្យុសម្លេង​វៀតណាមបាន​រៀបចំការប្រឡង “មិត្ត​យល់ដឹង
អ្វីខ្លះអំពីវៀតណាម” សំរាប់មិត្ត​អ្នកស្ដាប់ទាំងអស់ជាជនបរទេសនៅគ្រប់ទិសទី
លើសកលលោក​និងជន​វៀត​ណាម​​ដែលកំពុងរស់នៅ​នៅឯបរទេស។ គណៈ​ចាត់
តាំងនឹងទទួលបទ​ប្រ​ឡងពីថ្ងៃទី១កុម្ភះដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០១៥។

“មិត្តយល់ដឹងអ្វីខ្លះអំពីវៀតណាម” - ảnh 1
រូបថតអ៊ីនធឺណែត

          តាំងពីពេលបំផុសការប្រឡងនេះមក ជារៀងរាល់សប្ដាហ៍ VOV ​ទទួល​បាន
បទប្រឡងជាច្រើនរបស់មិត្តអ្នកស្ដាប់​នៅលើទូទាំងពិភពលោក​។ ​ប្រការនេះបាន
បង្ហាញពីការយកចិត្តទុកដាក់របស់បណ្ដាមិត្តអ្នកស្ដាប់ចំពោះ​ការប្រឡង។ ទន្ទឹម
នឹងនោះ មិត្តអ្នកស្ដាប់ជាច្រើន ក៏បានផ្តល់មតិចំពោះការ​ប្រឡងនេះ​ផងដែរ។ មិត្ត
អ្នកស្ដាប់​អេស្ប៉ាញ Juan Diez Echvarria បាន​ចែករំលែកថា៖ វៀតណាមជាដំណង
អោយភាពសប្បាយរីករាយ សុទិដ្ឋនិយម ក្តីសង្ឃឹម​របស់ពិភពលោក ហើយក៏ដំ
ណាងអោយអ្វីៗសកម្មបំផុតរបស់​មនុស្សលោក។ វិទ្យុសម្លេងវៀតណាម បានបំ
ពេញភារកិច្ចឃោសនាបណ្ដាតំលៃដ៏ល្អ​ប្រសើររបស់មនុស្សវៀតណាម​ក្នុងការតស៊ូ រំដោះជាតិ ដើម្បីប្រជាជន​មានជីវភាពរស់នៅដូចសព្វថ្ងៃ។ យើងខ្ញុំសូមអបអរសាទរ 
រាល់ការខំប្រឹងប្រែងរបស់ វិទ្យុសម្លេង​វៀតណាម ជាវិទ្យុសម្លេងអន្តរជាតិ១ដ៏
ឆ្ងាយក្តី ប៉ុន្តែ នៅស្ថិតក្នុងបេះដូង​យើងខ្ញុំជានិច្ច។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ