រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម
PHUONG LIEN -  
(VOV WORLD) /  
|
រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម (vietnamtourism.com) |
(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤១ លើពិភពលោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរសូមឧទ្ទេសនាមដល់អស់លោកអ្នកនាង រនាត T’rung តាមសំណើររបស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណងស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម។
លោក Ichikawa Momonosuke និងលោកអ្នកនាងជាទីមេត្រី! លោកអ្នក នាងកំពុងស្តាប់កំសាន្តសូរសម្លេងរបស់រនាត T’rung ឧបករណ៍ភ្លេងវិសេសវិសាលមួយគ្រឿងក្នុងឃ្លាំងឧបករណ៍ភ្លេងដ៏សម្បូរបែបរបស់ជនរួមជាតិភាគតិចនៅតំបន់ Tay Nguyen ភាគកណ្ដាលវៀតណាម ជាពិសេសគឺចំពោះជនរួមជាតិ Gia Rai និង Ba Na។ រនាត T’rung ធ្វើពីបំពង់ឬស្សីពកពី ២ ដល់ ៣ បំពង់ដែល ចុងម្ខាងបិទជិត ចុងម្ខាងទៀតកាត់ឈាង។ ក្នុងពេលលេង សិល្បៈករ ប្រើប្រាស់អន្លូងឬស្សីឬឈើវាយលើបំពង់នោះ។
ទស្សនានៅតំបន់ Tay Nguyen មិនអាចបំភ្លេចបានឡើយរបាំគងឃ្មោះ សម្របជាមួយសូរសម្លេងសប្បាយរីករាយរបស់រនាត T’rung។ ម្ប៉ាងទៀត រនាត T’rung ក៏ទទួលបានការយកចិត្តទុកដាក់ពិសេសរបស់ភ្ញៀវទេសចរនៅក្នុងនិង ក្រៅប្រទេសក្នុងពេលដែលទៅទស្សនាតំបន់ព្រៃភ្នំនេះ។ អ្នកស្រី Ellen Hoang ប្រជាពលរដ្ឋអាមេរិកមានដើមកំណើតវៀតណាម បានចែករំលែកថា៖
«ក្នុងកុមារភាព លោកយាយខ្ញុំបានរៀបរាប់អំពីរនាត T’rung ប៉ុន្តែ ថ្ងៃនេះ ខ្ញុំ មានឱកាសដើម្បីស្តាប់ជាការពិត។ សូរសម្លេងស្អាតអស្ចារ្សណាស់។ ឧបករណ៍ ភ្លេងនេះស្រដៀងជាមួយ xylophone និង vibraphone របស់អឺរ៉ុប។ ខ្ញុំនឹងទិញរនាត T’rung តូចមួយដើម្បីធ្វើការដូសំរាប់កូនស្រីខ្ញុំ។»
តាមប្រពៃណី រនាថ T’rung មិនដែនលេងក្នុងផ្ទះទេ វាត្រូវបានលេងនៅ កណ្ដាលវាលដោយបុរសតែប៉ុណ្ណោះ។ ដោយសារ ជនរួមជាតិនៅទីនេះជឿជាក់ ថា៖ ក្នុងរនាថបំពង់មានទេវតាមួយដែលជួយមនុស្សម្នាការពារដំណាំដាំដុះលើ វាលស្រែ។ ប៉ុន្តែ នាបច្ចុប្បន្ន សិល្បៈករលេងរនាត T’rung ភាគច្រើនគឺនារីទៅវិញ។ ភាពគួរឲ្យចាប់អាម្មណ៍មួយទៀតគឺរនាត T’rung ទំនើបមិនត្រឹមតែបង្កើតឡើងចង្វាក់អន្លង់អន្លោច ប៉ុណ្ណោះទេ ថែមទាំង អាចលេងបានជាច្រើនបទ ទៀតផង។
លោក Ichikawa Momonosuke និងលោកអ្នកនាងជាទីមេត្រី!សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
PHUONG LIEN
-VOV WORLD